Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិគណៈបក្សថ្មីចង់អញ្ជើញលោកប្រាយុទ្ធ ចាន់អូចា ធ្វើប្រធានបក្ស

គណៈបក្សថ្មីចង់អញ្ជើញលោកប្រាយុទ្ធ ចាន់អូចា ធ្វើប្រធានបក្ស

លោក លោក Seksakol Atthawong ស្ថាបនិកគណបក្សថ្មី ដែលមានឈ្មោះថារួមថៃសាងជាតិ(Ruam Thai Sang Chart )បាននិយាយកាលពីថ្ងៃពុធទី ៩ កុម្ភៈថាលោកនឹងអញ្ជើញ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ទៅដឹកនាំ គណបក្ស របស់លោក ប្រសិនបើគណបក្សចម្រុះស្នូលរបស់ Palang Pracharath Party (PPRP) បន្តដាក់សម្ពាធ លើរូបគាត់។នេះបើយោងតាមកាសែតថៃបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃពុធទី ៩ ខែកុម្ភៈ២០២២។លោក Seksakol Atthawong អនុរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រីបាននិយាយថា លោកបានបង្កើតគណបក្ស ថ្មីRuam Thai Sang Chart ក្នុងករណីដែល PPRP មិនតែងតាំងឧត្តមសេនីយ៍ ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីសម្រាប់ការបោះ ឆ្នោតបន្ទាប់។លោកបាននិយាយថា កាលពីខែកញ្ញាឆ្នាំមុន មានការប៉ុនប៉ងផ្តួលរំលំនាយករដ្ឋមន្ត្រី ក្នុងអំឡុង ពេលនៃការជជែកដេញដោល និងបន្តការគាបសង្កត់លើរូបលោកនៅក្នុង PPRP ។

លោកបានមានប្រសាសន៍ថាមនុស្សមួយក្រុមតែងតែព្យាយាមប្រើយុទ្ធសាស្ត្រនយោបាយទម្លាក់លោកប្រយុទ្ធ។នេះមិនអាចទទួលយកបានទេ។ ក្នុងនាមខ្ញុំជាជំនួយការនាយករដ្ឋមន្ត្រី ខ្ញុំបានយកចិត្តទុកដាក់លើ កិច្ចការនយោ បាយរបស់គាត់អស់រយៈពេលបីឆ្នាំមកហើយ។ប្រសិនបើខ្ញុំមិនធ្វើអ្វី ឬបរាជ័យក្នុងការស្វែងរកផ្លូវចេញហើយ គណបក្ស Palang Pracharath មិនតែងតាំងគាត់ជានាយករដ្ឋមន្ត្រី តើនាយករដ្ឋមន្ត្រីនឹងមានផ្លូវចេញដែរឬទេ? លោកបាននិយាយថា លោកមិនអាចអត់ឱនឲ្យលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ប្រឈមនឹងសម្ពាធតែម្នាក់ឯងក្នុង គណបក្ស PPRP នោះទេ។

នៅពេលសួរថា តើគណបក្សនយោបាយថ្មីនេះជារបស់លោកឧត្តមសេនីយ ប្រាយុទ្ធ ឬយ៉ាងណានោះលោក បានឆ្លើយថា ខ្ញុំនឹងមិននិយាយបែបនេះទេ។លោក Seksakol មានប្រសាសន៍ថា មានមនុស្សជាច្រើនចង់ចូល បក្សថ្មី។ លោករំពឹងថាសមាជិកសភាដែលត្រូវបានជាប់ឆ្នោតដោយសារតែប្រជាប្រិយភាពរបស់ឧត្តមសេនីយ ប្រយុទ្ធនឹងចូលរួម។

គួររំឭកថាថ្មីៗនេះជម្លោះផ្ទៃក្នុងបក្សកាន់អំណាចរបស់លោកប្រាយុទ្ធចាន់អូចាកំពុងពុះកញ្ជ្រោលខ្លាំងបន្ទាប់ពីសមាជិកសភាជាង២០នាក់ត្រូវបានបណ្តេញចេញកាលពីខែមុន៕

RELATED ARTICLES