Thursday, November 28, 2024
Homeកីឡាអន្ដរជាតិរបាយការណ៍FIFA៖ក្លឹបចំណាយលុយទិញកីឡាករជាង១ពាន់លានដុល្លារក្នុងខែមករា

របាយការណ៍FIFA៖ក្លឹបចំណាយលុយទិញកីឡាករជាង១ពាន់លានដុល្លារក្នុងខែមករា

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយកាលពីថ្ងៃអង្គារថាការចំណាយ លើការផ្ទេរកីឡាបាល់ ទាត់បានកើនឡើង74.7ភាគរយនៅក្នុងខែមករាធៀបនឹងឆ្នាំមុនខណៈដែលក្លឹបបានចុះហត្ថលេខាលើកីឡាករកាន់តែច្រើនដែលជាសញ្ញានៃការងើបឡើងវិញបន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៨ អស់រយៈពេលជាង ពីរឆ្នាំ។ក្លឹបបានចំណាយលុយ 1,03 ពាន់លានដុល្លារអាមេរិក  ទិញកីឡាករកាលពីខែមុន ប្រហាក់ប្រហែលទៅ នឹងឆ្នាំមុនដែលមានចំនួន1,16 ពាន់លានដុល្លារអាមេរិកដែលបានកត់ត្រាក្នុងខែមករា ឆ្នាំ 2020។

ការផ្ទេរកីឡាករ-ការិនី អន្តរជាតិសរុបមានចំនួន 3791 នាក់ កើនឡើង 28 ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ 2021 ក្នុងចំណោមកីឡាករបុរសនិងកើនឡើងខ្ពស់បំផុតគឺ 42.8 ភាគរយសម្រាប់កីឡាការិនី។នៅក្នុងលីកធំៗទាំង៥នៅអឺរុបក្លឹបបាល់ទាត់នៅអង់គ្លេសបានចំណាយច្រើនជាងគេគឺចំណាយអស់ ៣៤៩,៥ លានដុល្លារតាមពីក្រោយដោយអ៊ីតាលី ១១៣,៦ លានដុល្លារ និងអេស្ប៉ាញ ១១១,១ លានដុល្លារ។ អង់គ្លេសក៏ជាប្រទេសដែលរកចំណូលបានច្រើនជាងគេក្នុងលក្ខខណ្ឌនៃការផ្ទេរកីឡាករដែលរកបាន ១០៨,៦ លានដុល្លារអាមេរិក។

ការផ្ទេររបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Dusan Vlahovic ពីក្លឹប Fiorentina របស់អ៊ីតាលី Serie A ទៅកាន់គូប្រជែង Juventus ត្រូវបានគេរាយការណ៍ថាមានតម្លៃថ្លៃបំផុតនៅក្នុងទីផ្សារ ជាមួយនឹងកិច្ចព្រមព្រៀងមានតម្លៃរហូតដល់ 80 លានអឺរ៉ូ ស្មើនឹងជាង91.34 លានដុល្លារអាមេរិក។

Ferran Torres ផ្ទេរពីMan City ទៅ Barcelona និង Luis Diaz ផ្លាស់ទៅ Liverpool ពី Porto ស្ថិតនៅលំដាប់ទី 2 និងទី 3 ក្នុងបញ្ជីជាមួយនឹងតម្លៃខ្លួន 62 លានដុល្លារ និង ៥១លានដុល្លាររៀងគ្នា៕

RELATED ARTICLES