Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិយុទ្ធសាស្ត្រថ្មីក្រុមតស៊ូកម្ទេចផ្ទះអ្នកបើកយន្តហោះចម្បាំងខណៈប៉ូលិសអាំងទែរប៉ូលបដិសេធសំណើរមីយ៉ាន់ម៉ា

យុទ្ធសាស្ត្រថ្មីក្រុមតស៊ូកម្ទេចផ្ទះអ្នកបើកយន្តហោះចម្បាំងខណៈប៉ូលិសអាំងទែរប៉ូលបដិសេធសំណើរមីយ៉ាន់ម៉ា

ក្រុមប្រឆាំងនៅទីក្រុងយ៉ាំងហ្គោនកំពុងកំណត់គោលដៅលើផ្ទះរបស់អ្នកបើកយន្តហោះយោធាដែលទទួលខុសត្រូវចំពោះការវាយឆ្មក់តាមអាកាសដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ និងរាប់ម៉ឺននាក់​ផ្សេងទៀតផ្លាស់ទី​លំ​នៅ។បញ្ជីរាយនាមឈ្មោះនិងអាសយដ្ឋានរបស់មន្ត្រីទ័ពអាកាស ៤៥នាក់ដែលត្រូវបានចោទប្រកាន់​ថាជាប់​ពាក់​ព័ន្ធក្នុងការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែមុន។យោងតាមក្រុមប្រឆាំងនៅទីក្រុង Yangon បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធទ័ពព្រៃនៅតាមទីក្រុង បាន​និង​​កំពុងវាយប្រហារផ្ទះរបស់អ្នកបើកយន្តហោះ ដែលពាក់ព័ន្ធនឹងការវាយប្រហារទាំងនោះ ដោយប្រើព័ត៌មាន​ផ្ទាល់​ខ្លួន​និងអាសយដ្ឋានដែលលេចធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។អ្នកនាំពាក្យក្រុមតស៊ូប្រដាប់អាវុធ​ក្រុងយ៉ាំង​ហ្គោនបានប្រាប់ The Irrawaddyថា វាជាការពិតអ្នកប្រយុទ្ធប្រឆាំងកំពុងវាយ​ប្រហារផ្ទះរបស់​មន្ត្រី​ទ័ព​អាកាស។ ប៉ុន្តែយើងនៅមិនទាន់ដឹងព័ត៌មានលម្អិតអំពីការខូចខាតដែលបង្កឡើងនោះទេ។

កាលពីថ្ងៃច័ន្ទ ផ្ទះរបស់កងទ័ពអាកាស Captain Pyae Phyo Kyaw ក្នុងសង្កាត់ South Dagon នៃទីក្រុង Yangon ត្រូវបានវាយប្រហារដោយគ្រាប់បែកដៃ។ លោកបានបន្ថែមថា យ៉ាងហោចណាស់មានការ​វាយប្រហារដោយ​គ្រាប់បែកដៃចំនួនបួនផ្សេងទៀតទៅលើផ្ទះរបស់មន្ត្រីទ័ពអាកាសនៅទីក្រុង Yangonដែលមានឋានៈ​ជាវរសេនី​យ៍ឯកក្នុងសប្តាហ៍កន្លងទៅ។Irrawaddy បានកត់ត្រាការវាយប្រហារតាមអាកាសជាង 100 របស់រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធនឹងការបាញ់​ប្រហារ​ដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងនៅក្នុងតំបន់ និងរដ្ឋចំនួនប្រាំបី រួមមានរដ្ឋ Kachin, Shan, Chin, Kayah និង Karen និងតំបន់ Bago, Sagaing និង Magwe ពីចុងខែមីនាដល់ថ្ងៃទី 20 ខែ​ធ្នូឆ្នាំ​មុន។

ប៉ូលិសអាំងទែរប៉ូលបដិសេធសំណើមីយ៉ាន់ម៉ា

 ស្ថាប័នសកលនិយាយថា នឹងមិនជ្រៀតជ្រែកឡើយ។ស្ថាប័នប៉ូលិសពិភពលោកអាំងទែរប៉ូល( Interpol )បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ខែកុម្ភៈ ថា ខ្លួននឹងមិនផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាដែល​កំពុងស្ថិត​ក្នុង​ស្ថានភាពពាក់ព័ន្ធនឹងនយោបាយក្នុងស្រុកនោះទេ ។ការប្រកាសបែបនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋាភិ​បាល​យោធាមីយ៉ាន់ម៉ា ស្នើសុំជំនួយពីស្ថាប័នប៉ូលីសអន្តរជាតិមួយនេះ។ នេះបើយោងតាមការចេញផ្សាយ​របស់សារ​ព័ត៌​មាន CNA កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ក្រសួងការបរទេសរបស់កងទ័ពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានអំពាវនាវឱ្យអង្គការសន្តិសុខអន្តរជាតិជាច្រើនធ្វើការជាមួយប្រទេសមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មដោយលើក​ឡើងពីសក​ម្ម​ភា​ព​របស់គូប្រជែងរបស់ខ្លួន រួមទាំងរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលជាក់​ស្តែង​រប​ស់ប្រទេស។

ឆ្លើយតបទៅនឹងសំណួររបស់ CNA អ្នកនាំពាក្យរបស់ Interpol បាននិយាយថា ខ្លួនមិនធ្វើអត្ថាធិប្បាយ​លើករណី​ជាក់លាក់ ឬសកម្មភាពជាក់លាក់របស់ប្រទេសសមាជិកនោះទេ ។សេចក្តីថ្លែងការណ៍បានបន្ថែមថា Interpol នឹងមិនផ្តល់ជំនួយដល់ប្រទេសណាមួយដែលអាចអូសទាញ​ស្ថាប័ន​នេះពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងស្រុក​របស់ប្រទេសណាមួយ ដូចជាការស្នើសុំសម្រាប់គូប្រជែងនយោបាយ អ្នករិះគន់រដ្ឋាភិបាល ឬក្នុងបរិបទ​នៃរដ្ឋ​ប្រហារជាដើម។

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាលោក Wunna Maung Lwin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​បានធ្វើសន្និសីទការទូតសម្រាប់ឯកអគ្គរដ្ឋទូតនិងមន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារនៅទីក្រុងយ៉ាំងហ្គោន។ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍នេះ លោក Wunna Maung Lwin បានចោទប្រកាន់ NUG គណៈ​កម្មាធិការ​តំណាងរដ្ឋសភា Pyidaungsu Hluttaw (CRPH) និងកងកម្លាំងការពារប្រជាជន (PDF)ពីបទប្រព្រឹត្តអំពើ​ភេរវកម្ម​ដូចជាការសម្លាប់ជនស៊ីវិលស្លូតត្រង់និងបុគ្គលិករដ្ឋាភិបាលនិងធ្វើឱ្យខូចខាតអគារសាធារណៈដូចជាសាលារៀន មន្ទីរពេទ្យ និងស្ពានជាដើម៕

RELATED ARTICLES