Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិPfizer នឹងរកបានប្រាក់ចំណូលជាង១០០ពាន់លាន ដុល្លារក្នុងឆ្នាំ២០២២

Pfizer នឹងរកបានប្រាក់ចំណូលជាង១០០ពាន់លាន ដុល្លារក្នុងឆ្នាំ២០២២

កាលពីឆ្នាំទៅមិញក្រុមហ៊ុនPfizer រកប្រាក់ចំណូលបាន 37 ពាន់លានដុល្លារអាមេរិកពីការលក់វ៉ាក់សាំង កូវីដ-១៩ ធ្វើឱ្យវាក្លាយជាផលិតផលដែលរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រហើយបានព្យាករថានឹងទទួលបានជោគជ័យបន្តទៀត នៅឆ្នាំ 2022 ជាមួយនឹងការជំរុញដ៏ធំមួយដែលមកពីថ្នាំគ្រាប់ Paxlovid ។ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផលិតឱសថសហរដ្ឋអាមេរិក ក្នុងឆ្នាំ 2021 បានកើនឡើងទ្វេដងដល់ 81.3 ពាន់ លានដុល្លារហើយក្រុមហ៊ុនរំពឹងថានឹងអាចរកប្រាក់ចំណូលបានច្រើនបំផុតពី 98 ពាន់លានដុល្លារទៅ 102 ពាន់ លានដុល្លារនៅឆ្នាំនេះ។

ក្រុម Global Justice Now អ្នកធ្វើយុទ្ធនាការបានប្រកាន់ក្រុមហ៊ុនPfizerពីបទកេងចំណេញ ពីជំងឺរាតត្បាត។ ពួកគេនិយាយថា ប្រាក់ចំណូលប្រចាំឆ្នាំចំនួន 81 ពាន់លានដុល្លារអាមេរិក គឺច្រើនជាងផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសភាគច្រើន ហើយបានចោទប្រកាន់ Pfizer ពីបទ ធ្វើអោយខួចប្រព័ន្ធសុខភាពសាធារណៈ។

ក្រុមហ៊ុនផលិតថ្នាំនេះរកបានប្រាក់ចំណេញសុទ្ធជិត 22 ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងពី 9.1 ពាន់ លានដុល្លារក្នុងឆ្នាំ 2020 ។ វាបានបង្កើនការប៉ាន់ប្រមាណឆ្នាំ 2022 របស់ខ្លួនសម្រាប់ការលក់ កើនដល់ 32 ពាន់ លានដុល្លារ ហើយរំពឹងថា Paxlovid នឹងរួមចំណែកដល់ប្រាក់ចំណូល 22 ពាន់លានដុល្លារ។

ថ្នាំគ្រាប់ដែលមានជោគជ័យជិត 90 ភាគរយក្នុងការការពារជំងឺធ្ងន់ធ្ងរក្នុងចំ ណោមមនុស្សពេញវ័យដែលងាយ រងគ្រោះ ប្រសិនបើលេបភ្លាមៗបន្ទាប់ពីឆ្លងមេរោគ COVID-19ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោ យនិយតករអាមេរិកនៅចុងខែធ្នូ៕

RELATED ARTICLES