Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិនាវាដឹកទំនិញតៃវ៉ាន់ ឈប់ប្រើប្រាស់កំពង់ផែ​យោធាមី​យ៉ាន់ម៉ា

នាវាដឹកទំនិញតៃវ៉ាន់ ឈប់ប្រើប្រាស់កំពង់ផែ​យោធាមី​យ៉ាន់ម៉ា

ក្រុមហ៊ុនដឹកជញ្ជូនយក្សតៃវ៉ាន់ Evergreen Marine បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនលែងបញ្ជូននាវាដឹក ទំនិញរបស់ខ្លួន ចូលចតនៅកំពង់ផែ ដែលគ្រប់គ្រងដោយ យោធាមីយ៉ាន់ម៉ា ខណៈដែលក្រុមហ៊ុនកាន់តែច្រើន ឡើងកាត់បន្ថយទំនាក់ទំនងជាមួយអាជីវកម្មដែលភ្ជាប់ដោយរបបយោធា។ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កប៉ាល់របស់ក្រុមហ៊ុន Evergreen បាន ចូលចតម្តងម្កាលនៅកំពង់ ផែHteedan Port Terminal ក្នុងទីក្រុងYangon ប៉ុន្តែ អីឡូវនេះ នឹងមិនប្រើប្រាស់ស្ថានីយកំពង់ផែ Hteedan ទៀត ទេ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា នៅពេលណា ឬមូលហេតុអ្វីបានជាក្រុមហ៊ុន វែរេងរេនេ ធ្វើសំណើនេះឬ ថាតើវានៅតែ បញ្ជូននាវាទៅកាន់កំពង់ផែផ្សេងទៀតនៅ ក្នុងប្រទេសនោះទេ។ក្រុមហ៊ុនដែលភ្ជាប់ដោយរបប យោ ធា ដំណើរការកំពង់ផែចំនួនបីនៅក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្មទីក្រុងYangon។ នេះបើយោងតាមគេហទំ ព័រBurma Campaign Uk។

គួររំឭកថា កន្លងមកក្រុមហ៊ុនបារាំង Total Energies ក្រុមហ៊ុនBritish American Tobacco និងក្រុមហ៊ុនTelenor របស់ ប្រទេសន័រវេស បានព្យាយាមចាកចេញ៕

RELATED ARTICLES