Tuesday, October 22, 2024
Homeតារាខ្មែរស្រីស្រស់ស៊ីវឡាម ៖ប្រកែកស្នេហ៍លោកសីហា តែសារភាពបេះដូងមានម្ចាស់ហើយ!

ស្រីស្រស់ស៊ីវឡាម ៖ប្រកែកស្នេហ៍លោកសីហា តែសារភាពបេះដូងមានម្ចាស់ហើយ!

ភ្នំពេញ៖តារាសម្ដែងគីម ស៊ីវឡាម ត្រូវបានគេនិយាយថានាងមានខ្សែធំនៅហង្សមាស​ទើបមាន​ឱកាសបាន​ថតសម្ដែង ភាពយន្ដនិងMV ជាញឹកញាប់រហូតមានឈ្មោះល្បីគូសម​នៅរយៈពេល​ចុងក្រោយនេះ។ព័តមាន​បានឲ្យដឹង ថា នាងស៊ីវឡាម ត្រូវបានអ្នកដឹកនាំល្បីឈ្មោះលោកកៅ សីហា ពេញចិត្តទើបប្រូម៉ូតនាង​ពីតួជា​អ្នកបម្រើរមកធ្វើតួធំ​ហើយអ្នកទាំងពីរមានទំនាក់ទំនង​ពិសេសជាមួយគ្នាទៀតផង។ប៉ុន្ដែដំណឹង​ផ្សេងទៀត​ថានាងស៊ីវឡាម ពិតជា មានគូស្នេហ៍​ដែ​ល​បម្រើរ​ការនៅហង្សមាសមែន ប៉ុន្ដែមិនមែនលោកសីហា នោះទេ​គឺជាបុរសផ្សេងដែល​ពួក​គេ​ក្លាយទៅជាចិត្ត១ថ្លើម១និងគ្នាទៅហើយ។

 ក្នុងជំនួបកាលពីពេលថ្មីៗនេះស្រីស្រស់គីម ស៊ីវឡាម ទទួលស្គាល់ថាតាមពិតបេះដូង​នាង​មាន​ម្ចាស់​ទៅហើយ តែបុរសនោះមិនមែនជាលោកកៅ សីហា ឡើយ។ស៊ីវឡាម បន្ថែម​ថាមានមនុស្សជាច្រើនម៉ៃថា នាងនិងលោក សីហា  មានអីៗជាមួយគ្នា មិនមែនទាក់​ទងគ្នា​ធម្ម​តានោះទេ ប៉ុន្ដែអ្នកស្គាល់ច្បាស់ទើបបានដឹង ព្រោះការពិតរូប នាងនិងលោកសីហា រាប់អានគ្នា​ជាបងប្អូនគ្មានអ្វីចម្លែកឡើយ។តារាញញឹមស្រស់រូបនេះវាចារថាលោកសីហា បានជួយនាង​ច្រើ​ន​ទាក់ទងការផ្ដល់ការងារសិល្បៈនិងលើកពីតួតូចទៅ​តួធំគ្រាន់បើមែនហើយកន្លងមក​នាង​បា​នថតរឿងនៅហង្សមាសដូចជារឿង”ប្រពន្ធបងមិនល្អមែនទេ?” និងរឿង”រាជនីយភូមិ​គ្រឹះ”ជា​ដើម។តែពេលនេះ នាងមិនទាន់បានថតរឿងថ្មីរបស់លោកសីហា ឬហង្សមាសឡើយ ព្រោះ​នាងជាប់ថតរឿងភាគថ្មីមួយឲ្យប៉ុស្ដិ៍លេ​ខ​៥និងរឿង១ទៀតរបស់Pnn ។

 ថ្វីត្បិតែគីម ស៊ីវឡាម សារភាពបេះដូងមានបណ្ដូលចិត្តទៅហើយមែន ប៉ុន្ដែនាង​មិន​ព្រមលាត​ត្រដាងរឿងគូ ស្នេហ៍នោះទេ ដោយគ្រាន់តែអះអាងថានាងនិងបុរសនោះ​ច្បាស់​លាស់ជាមួយ​គ្នា​១០០% ដែលគាត់ជាអ្នកធ្វើ ការនៅផ្នែក១នៃសិល្បៈនិងមិន​ចេះប្រចណ្ឌឬហួង​ហែងនាងទេ។ស៊ីវឡាម បន្ថែមថារាល់ថ្ងៃនាងធុញបំផុតគឺ មានប្រុសៗទូ​រស័ព្ទមករំខាននាង​នៅម៉ោង​២ឬ៣រំលងអាទ្រាធក៍មានហើយមិនដឹងជាបានលេខនាងមកពីណាទេ ព្រោះនាង​Blocked​ មិនចេះអស់​សោះ។នាងថាមិនចូលចិត្តរញ៉ៃញៃនោះទេ​ហើយក៍មិនត្រូវការអ្នក​ឧប​ត្ថម្ភដែរសូម មេត្តាឈប់តាមញ៉ែនាងទៀតទៅ។

 ទោះជាគីម ស៊ីវឡាម មិនទាន់ថតរឿងថ្មីឲ្យហង្សមាសទៀតមែន តែថ្មីៗនេះតារា​វ័យ​២៥​ឆ្នាំ​រូបនេះថា​ទើបទទួ​ល បាន​ការថតស្ពតច្រើនគូសមនៅរយៈពេលចុងក្រោយនេះ ហើ​យ​មូលហេតុដែលអ្នកដឹកនាំតែងតែហៅនាងថត ជាបន្ដបន្ទាប់ព្រោះតែនាងធ្វើការគោរពពេលវេលាបានទៀងទាត់ណាស់៕

RELATED ARTICLES