Tuesday, October 22, 2024
Homeតារាខ្មែរប៉ាច គីមមួយ៖ ពេញចិត្តប្រុសក្មេងរតនៈ ស្ដូក

ប៉ាច គីមមួយ៖ ពេញចិត្តប្រុសក្មេងរតនៈ ស្ដូក

ភ្នំពេញ៖ប៉ាច គីមមួយ បិតច្រកស្នេហ៍ប្រុសទាំងឡាយឲ្យដកខ្លួនចេញ​ពីនាងតាមរយៈដឹកដៃ​ស​ង្សារសយ រតនៈ ឡើង​សារភាពស្នេហ៍នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស​របស់មេនាងហើយ​នៅទីបំផុតគីមមួយ រលីង​រលោងទឹក ភ្នែក ខណៈដែលលោកតនៈ ព្យាយាមលួងលោមម្ចាស់​ស្នេហ៍ថ្លើមថ្លៃ។ការមិនអាចទប់ទឹកនេ ត្រាជាប់របស់នាង គីមមួយ ដោយសារតែស្រីស្អាត​រូបនេះ​ត្រូវគូស្នេហ៍Surprise ចំថ្ងៃទិវារនៃក្ដីស្រលាញ់(Valentine’s Day)តាម រយៈ ការទិញ​ជញ្ជៀន​ពេ​ជ្រ​១គូត្រៀមភ្ជាប់ពាក្យជាមួយនាងជាផ្លូវការក្នុងពេលឆាប់ៗនេះ។គីមមួយ មាន​ភាពកក់ក្ដៅ​ខ្លាំ​ងណាស់នៅពេលដែលឃើញរតនៈ មានភាពច្បាស់លាស់ជាមួយនាង​បែបនេះ​ហើយនាង​មិន​បានបដិសេធសំ ណើរស្នេហារបស់ប្រុសរូបសង្ហារឡើយ តែរំភើបខ្លាំងពេក​រហូ​តដល់ទឹក​ភ្នែក​ទប់មិនជាប់។យ៉ាងណាគូស្នេហ៍តារា ១គូគីមមួយ-រតនៈ នៅមិនទាន់ប្រកាស​ថ្ងៃភ្ជាប់ពាក្យ​ជា​ផ្លូវការនោះទេ តែតាមព័តមានថាអ្នកទាំងពីរបានរស់នៅ​ក្រោមដំបូល​ផ្ទះតែ​១ជាមួយគ្នា​ទៅ​ហើយ​គឺរងចាំតែថ្ងៃអាពាហ៍របស់ពួកគេនាពេលខាងមុខប៉ុណ្ណោះ ដើម្បី​ឲ្យ​អ្នកទាំងពីរក្លាយ​ទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់។

 គូរបញ្ជាក់ថាប៉ាច គីមមួយ ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយតារា​ចម្រៀង​ម្នាក់ដែលនិយមច្រៀងបទជា ភាសារអង់បរទេស តែបានចែកផ្លូវគ្នាកណ្ដាលទី។អំឡុង​ពេ​លដែលនាងគីមមួយ ធ្លាក់ខ្លួនជាស្រី្ដមេម៉ាយសាច់ សខ្ចីជាច្រើនឆ្នាំនេះស្រីស្រស់​មានមន្រ្ដីធំៗ​មួយ​ចំ​នួន​តាមស្នេហានិងចង់ធានាឧបត្ថម្ភចិញ្ចឹមនាង​ឲ្យរស់នៅសុខ ស្រួលដោយមិន​ចាំបាច់​ចេញរាំច្រៀងទៀតផង។ប៉ុន្ដែគីមមួយ បានទាត់ចោលសំណើរស្នេហាទាំងនោះដោយ​អះអាង​ថានាងមិន​ត្រូវការអ្នកឧបត្ថម្ភឡើយ។​នាងថារឿងមានគេចិញ្ចិមនោះ​មិនមែនជារឿងងាយ​ស្រួ​ល​ដូចអ្នក ខ្លះគិតឡើយ។គីមមួយ ថែមទាំងនិយាយធ្វើឲ្យតាតាសម្បូរលុយដុល្លារចង់​បានបេះ​ដូង​នាងនោះ​ចត់​បាយទៀត ផងតាមរយៈការប្រកាស​ថាឲ្យតែប្រុសអាយុចាប់ពី៤០ឆ្នាំ​ឡើង​នាង​​គ្មានអារ​ម្មណ៍ទេ កុំបាច់តាមញ៉ែនាងទៀតអី។

យ៉ាងណាក្រោយប៉ាច គីមមួយ ស្ម័គចិត្តព្រមប្រគល់បេះដូងទៅឲ្យប្រុសក្មេងសយ រតៈ ព្យាបាលរបួសបេះ​ដូង​​នេះ​មាន​ន័យថានាងគីមមួយ ពិតជាចោលលុយ ឡាន និងវីឡារ​ដែល​ប្រុសៗអ្នក​មាន​ទ្រព្យចង់ប្រគល់ឲ្យនាង នោះអស់ទៅហើយ ព្រោះនាងយល់ថាប្រុសសង្ហា​រ​រតនៈ សំខាន់ជាងអ្វីៗ​ទាំងអស់ ដែលមិនយូទេនាង នឹងក្លាយ ទៅជាភរិយារបស់បុរសនេះ តាម​រយៈការក្រាបផ្ទឹមជាមួយគ្នាតាមប្រពៃណីខ្មែរជាមិនខាន៕

RELATED ARTICLES