ភ្នំពេញ៖ប៉ាច គីមមួយ បិតច្រកស្នេហ៍ប្រុសទាំងឡាយឲ្យដកខ្លួនចេញពីនាងតាមរយៈដឹកដៃសង្សារសយ រតនៈ ឡើងសារភាពស្នេហ៍នៅស្ថានីយ៍ទូរទស្សន៍ហង្សមាសរបស់មេនាងហើយនៅទីបំផុតគីមមួយ រលីងរលោងទឹក ភ្នែក ខណៈដែលលោកតនៈ ព្យាយាមលួងលោមម្ចាស់ស្នេហ៍ថ្លើមថ្លៃ។ការមិនអាចទប់ទឹកនេ ត្រាជាប់របស់នាង គីមមួយ ដោយសារតែស្រីស្អាតរូបនេះត្រូវគូស្នេហ៍Surprise ចំថ្ងៃទិវារនៃក្ដីស្រលាញ់(Valentine’s Day)តាម រយៈ ការទិញជញ្ជៀនពេជ្រ១គូត្រៀមភ្ជាប់ពាក្យជាមួយនាងជាផ្លូវការក្នុងពេលឆាប់ៗនេះ។គីមមួយ មានភាពកក់ក្ដៅខ្លាំងណាស់នៅពេលដែលឃើញរតនៈ មានភាពច្បាស់លាស់ជាមួយនាងបែបនេះហើយនាងមិនបានបដិសេធសំ ណើរស្នេហារបស់ប្រុសរូបសង្ហារឡើយ តែរំភើបខ្លាំងពេករហូតដល់ទឹកភ្នែកទប់មិនជាប់។យ៉ាងណាគូស្នេហ៍តារា ១គូគីមមួយ-រតនៈ នៅមិនទាន់ប្រកាសថ្ងៃភ្ជាប់ពាក្យជាផ្លូវការនោះទេ តែតាមព័តមានថាអ្នកទាំងពីរបានរស់នៅក្រោមដំបូលផ្ទះតែ១ជាមួយគ្នាទៅហើយគឺរងចាំតែថ្ងៃអាពាហ៍របស់ពួកគេនាពេលខាងមុខប៉ុណ្ណោះ ដើម្បីឲ្យអ្នកទាំងពីរក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់។
គូរបញ្ជាក់ថាប៉ាច គីមមួយ ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយតារាចម្រៀងម្នាក់ដែលនិយមច្រៀងបទជា ភាសារអង់បរទេស តែបានចែកផ្លូវគ្នាកណ្ដាលទី។អំឡុងពេលដែលនាងគីមមួយ ធ្លាក់ខ្លួនជាស្រី្ដមេម៉ាយសាច់ សខ្ចីជាច្រើនឆ្នាំនេះស្រីស្រស់មានមន្រ្ដីធំៗមួយចំនួនតាមស្នេហានិងចង់ធានាឧបត្ថម្ភចិញ្ចឹមនាងឲ្យរស់នៅសុខ ស្រួលដោយមិនចាំបាច់ចេញរាំច្រៀងទៀតផង។ប៉ុន្ដែគីមមួយ បានទាត់ចោលសំណើរស្នេហាទាំងនោះដោយអះអាងថានាងមិនត្រូវការអ្នកឧបត្ថម្ភឡើយ។នាងថារឿងមានគេចិញ្ចិមនោះមិនមែនជារឿងងាយស្រួលដូចអ្នក ខ្លះគិតឡើយ។គីមមួយ ថែមទាំងនិយាយធ្វើឲ្យតាតាសម្បូរលុយដុល្លារចង់បានបេះដូងនាងនោះចត់បាយទៀត ផងតាមរយៈការប្រកាសថាឲ្យតែប្រុសអាយុចាប់ពី៤០ឆ្នាំឡើងនាងគ្មានអារម្មណ៍ទេ កុំបាច់តាមញ៉ែនាងទៀតអី។
យ៉ាងណាក្រោយប៉ាច គីមមួយ ស្ម័គចិត្តព្រមប្រគល់បេះដូងទៅឲ្យប្រុសក្មេងសយ រតៈ ព្យាបាលរបួសបេះដូងនេះមានន័យថានាងគីមមួយ ពិតជាចោលលុយ ឡាន និងវីឡារដែលប្រុសៗអ្នកមានទ្រព្យចង់ប្រគល់ឲ្យនាង នោះអស់ទៅហើយ ព្រោះនាងយល់ថាប្រុសសង្ហាររតនៈ សំខាន់ជាងអ្វីៗទាំងអស់ ដែលមិនយូទេនាង នឹងក្លាយ ទៅជាភរិយារបស់បុរសនេះ តាមរយៈការក្រាបផ្ទឹមជាមួយគ្នាតាមប្រពៃណីខ្មែរជាមិនខាន៕