ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបញ្ចេញសារយ៉ាងចាក់ដោតទៅស្វាមីក្មេងលោកជា វិបុល នៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine ‘s Day)កាលពីថ្ងៃទី១៤ខែកម្ភៈ ថានាងសូមអរគុណស្វាមីដែលដឹងរឿងគ្រប់យ៉ាងហើយនៅតែចូលមកក្នុងខ្សែជីវិតនាងដូចពេលនេះ។អ្នកនាងគង់ សុជាតិ ថ្លែងសារទៅកាន់លោក ជាវិបុល ថា”រីករាយថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់ទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសមនុសសំខាន់ម្នាក់នេះជា វិបុល ដែលបានចូលមកក្នុងជីវិតខ្ញុំ ហើយគាត់ជាមនុស្សទីមួយដែលបានស្គាល់ បានយល់ច្បាស់ពីតម្លៃរបស់ខ្ញុំ និងគ្រួសារខ្ញុំ”។
ក្រោយឃើញភរិយាបញ្ចេញសារដោយក្ដីស្រលាញ់និងមានទំនុកចិត្តលើខ្លួននោះលោកជា វិបុល បានចេញសារតបវិញភ្លាមៗថាតាមពិតថ្ងៃនៃក្ដីស្រលាញ់ចំពោះរូបលោកនិងភរិយា មិនមែនមានតែ១ថ្ងៃនេះទេគឺមានជារៀងរាល់ថ្ងៃតែម្ដង។លោកវិបុល អះអាងទៅសុជាតិ ថា”ថ្ងៃនៃក្ដីស្រលាញ់ចំពោះប្រពន្ធកូនគឺមានជារៀងរាល់ថ្ងៃ តែដើម្បីបន្ថែមបង្អែមជីវិតឲ្យកាន់តែមានន័យ ត្រូវស្វែងយកពេលវេលាសម្រាប់ពួកគាត់”។គង់ សុជាតិ បានយកតំណើរកម្សាន្ដជាមួយប្ដីនិងកូនស្រីទៅដើរលេងកម្សាន្ដនៅថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់នៅលើទឹកដីនៃខេត្តកំពត ហើយនាងអះអាងថាទោះជារូបនាងនិងស្វាមីមានភាពមមាញឹកដូចគ្នាយ៉ាងណាក៍ក្រុមគ្រួសារមួយនេះនៅតែមានពេលវេលាសម្រាប់ក្រុមគ្រួសារជានិច្ចផងដែរ។
គូរបញ្ជាក់អ្នកនាងគង់ សុជាតិ បានក្លាយទៅជាអ្នកមេម៉ាយកូន២ក្រោយនាងចែកផ្លូវជាមួយលោកម៉ៅ សាលភាព កាលពីឆ្នាំ២០១២ ហើយនាងបានរៀបការជាមួយលោកជា វិបុល ថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហាជាង៨ឆ្នាំមកនេះអ្នកទាំង២ទទួលបានកូនស្រីម្នាក់ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ។ការមានកូន១នេះ សម្រាប់ស្វាមីសុជាតិ លោកវិបុល មិនទាន់គ្រប់គ្រាន់នោះទេ ព្រោះលោកចង់ឲ្យភរិយាពពោះកូនភ្លោះប្រុស តែសុជាតិ មិនទាន់អាចបំពេញបំណងប្ដីបានទេ ព្រោះនាងថាត្រូវតែពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឲ្យបានហ្មត់ចត់ព្រោះពេលនេះនាងក៍មានអាយុច្រើនដែរហើយមិនអាចចេះតែយកកូនបាននោះទេ។
មជ្ឈដ្ឋានមហាជនមើលឃើញថាគង់ សុជាតិ ពេលនេះ”ក្រោយភ្លៀងមេឃស្រឡះ “ ព្រោះតែរឿងអាប់អួររបស់នាងកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលធ្វើឲ្យសុជាតិ ធ្លាក់ខ្លួនចូលដេកពេទ្យព្រោះតែលោកវិបុល ផ្ទុះរឿងស្នេហាជាមួយកែវ ចាន់និមល ផ្អើលពេញផ្ទៃប្រទេសនោះឥឡូវបែជាស្ងប់ស្ងាត់ទៅវិញហើយ ខណៈលោកវិបុល បានវិល មកស្រលាញ់ប្រពន្ធកូនលើសដើមពិសេសគឺក្រោយពេលលោកបានសាងផ្នួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ៕