Sunday, December 22, 2024
Homeតារាខ្មែរគង់ សុជាតិ៖ “អរគុណប្ដីចូលមកជីវិតអូន”

គង់ សុជាតិ៖ “អរគុណប្ដីចូលមកជីវិតអូន”

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានបញ្ចេញសារយ៉ាងចាក់ដោតទៅស្វាមីក្មេងលោកជា វិបុល នៅថ្ងៃបុណ្យ​ទិវារ​នៃក្ដីស្រលាញ់(Valentine ‘s Day)កាលពីថ្ងៃទី១៤ខែកម្ភៈ ថានាងសូម​អរ​គុណ​ស្វាមីដែលដឹង​រឿងគ្រប់​យ៉ាង​ហើ​យ​នៅតែ​ចូលមកក្នុងខ្សែជីវិតនាងដូច​ពេលនេះ។អ្នក​នាង​គង់ សុជាតិ ថ្លែងសារទៅកាន់លោក ជាវិបុល ថា”រី​ករាយ​ថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់​ទៅ​កាន់មនុស្សគ្រប់គ្នា ជាពិសេសមនុសសំខាន់ម្នាក់នេះជា វិបុល ដែល​បាន​ចូល​មកក្នុងជីវិតខ្ញុំ ហើយគាត់ជាមនុស្សទីមួយដែលបានស្គាល់ បានយល់ច្បាស់ពីតម្លៃរបស់ខ្ញុំ និង​គ្រួ​សារ​ខ្ញុំ”។

  ក្រោយឃើញភរិយាបញ្ចេញសារដោយក្ដីស្រលាញ់និងមានទំនុកចិត្តលើខ្លួននោះលោកជា វិបុល បានចេញ​សារ​តបវិញភ្លាមៗ​ថាតាមពិតថ្ងៃនៃក្ដីស្រលាញ់ចំពោះរូបលោកនិងភរិយា មិនមែនមានតែ១ថ្ងៃ​នេះទេគឺមាន​ជា​រៀង​រា​ល់​ថ្ងៃតែម្ដង។លោកវិបុល អះអាងទៅសុជាតិ ថា​”ថ្ងៃ​​នៃក្ដីស្រលាញ់ចំពោះប្រពន្ធកូនគឺ​មានជារៀង​រាល់​ថ្ងៃ តែ​ដើ​ម្បីបន្ថែមបង្អែមជីវិតឲ្យកាន់តែ​មានន័យ ត្រូវស្វែងយកពេលវេលាសម្រាប់ពួកគាត់”។គង់ សុជាតិ បានយក​តំ​ណើរ​កម្សាន្ដជាមួយប្ដីនិងកូនស្រី​ទៅដើរលេងកម្សាន្ដនៅ​ថ្ងៃ​បុ​ណ្យទិវារនៃក្ដីស្រ​លាញ់នៅ​លើទឹកដីនៃខេត្តកំពត ហើយ​នាងអះអាងថាទោះជារូបនាង​និង​ស្វាមីមានភាពមមាញឹកដូចគ្នាយ៉ាង​ណាក៍ក្រុម​គ្រួ​សារមួយនេះនៅ​តែមានពេល​វេលាសម្រាប់ក្រុមគ្រួសារជានិច្ចផងដែរ។

  គូរបញ្ជាក់អ្នកនាងគង់ សុជាតិ បានក្លាយទៅជាអ្នកមេម៉ាយកូន២ក្រោយ​នាងចែក​ផ្លូវជា​មួយលោកម៉ៅ សាល​ភាព កាលពីឆ្នាំ២០១២ ហើយនាងបានរៀបការជាមួយលោកជា វិបុល ថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណង​ស្នេហាជាង៨ឆ្នាំមកនេះអ្នកទាំង២​ទទួលបានកូនស្រី​ម្នាក់​ឈ្មោះ​ជា សុជាតិនារី ហៅដូរី អាយុជាង៥ឆ្នាំ។ការមានកូន១នេះ សម្រាប់ស្វាមីសុជាតិ លោកវិបុល មិនទាន់គ្រប់គ្រាន់នោះទេ ព្រោះលោកចង់​ឲ្យភរិយាពពោះ​កូន​ភ្លោះប្រុស តែសុ​ជាតិ មិនទាន់អាចបំពេញបំណងប្ដីបានទេ ព្រោះនាងថាត្រូវតែពិគ្រោះជាមួយក្រុម​គ្រូពេទ្យ​ជំនាញឲ្យបានហ្មត់ចត់ព្រោះពេលនេះនាងក៍មានអាយុច្រើនដែរហើយមិនអាចចេះតែយកកូនបាននោះទេ។

មជ្ឈដ្ឋានមហាជនមើលឃើញថាគង់ សុជាតិ ពេលនេះ”ក្រោយភ្លៀងមេឃស្រឡះ “ ព្រោះតែរឿងអាប់​អួរ​របស់​នាងកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលធ្វើឲ្យសុជាតិ ធ្លាក់ខ្លួន​ចូ​លដេក​​ពេទ្យព្រោះតែលោកវិបុល ផ្ទុះរឿង​ស្នេ​ហាជាមួយកែវ ចាន់និមល ផ្អើល​ពេញ​ផ្ទៃ​ប្រ​ទេសនោះឥឡូវបែជាស្ងប់ស្ងាត់ទៅវិញហើយ ខណៈលោកវិបុល បា​នវិល មកស្រ​លាញ់​ប្រ​ពន្ធកូនលើសដើមពិសេសគឺក្រោយពេលលោកបានសាងផ្នួសជាសាមណេរ(នេន)រយៈ​ពេល១០ថ្ងៃនៅវត្តនិគ្រោធវ័នហៅវត្តគល់ទទឹងកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ៕

RELATED ARTICLES