Sunday, November 24, 2024
Homeនយោបាយកូនប្រុសលោកអេង ឆៃអ៊ាង-កញ្ញារ៉ូហ្ស៊េត រៀបការ​ថ្ងៃទី០៥ មីនា ២០២២

កូនប្រុសលោកអេង ឆៃអ៊ាង-កញ្ញារ៉ូហ្ស៊េត រៀបការ​ថ្ងៃទី០៥ មីនា ២០២២

ភ្នំពេញ ៖ កូនប្រុសលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកអេង រតន: នឹង​រៀប​ការតាមប្រពៃណីខ្មែរ ជាមួយកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។បន្ទាប់ពីបានភ្ជាប់ពាក្យរួចមក លោកអេង រតន: កូនប្រុសច្បងលោកអេង ឆៃអ៊ាង និងកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត នឹងរៀបការតាមប្រពៃណី នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ​ហើយ​។

យោងតាមសំបុត្រអញ្ជើញភ្ញៀវចូលរួមពិធីមង្គលការ បញ្ជាក់ថា លោកអេង ឆៃអ៊ាង និងលោកស្រី លី សុគន្ធា ជាឪពុកម្តាយកូនកំលោះឈ្មោះអេង រតន: និងអ្នកស្រីនួន សារ៉េន ជាម្តាយកូនក្រមុំឈ្មោះស៊ិន ចាន់ពៅរ៉ូហ្ស៊េត សូមគោរពអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីអាពាហ៍ពិពាហ៍កូនស្រីរបស់ពួកគាត់ ដែលពិធីពិសាភោជនាហារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច នៅវិមានពិភពថ្មីសែនសុខ អគារ F សង្កាត់​ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកអេង ឆៃអ៊ាង ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក បានបង្ហោះរូបថតភ្ជាប់ពាក្យកូនប្រុសលោក ជាមួយកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដោយបញ្ជាក់ថា កូនៗ​ស្រ​លាញ់​គ្នាដោយចេញពីចិត្ត ហើយបានប្តេជ្ញារួមរស់និងថែរក្សាគ្នាគ្រប់ពេលវេលា រហូតដល់ចាស់រៀងៗខ្លួន គឺជាបំ​ណង​ប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប ដែលមិនប្រកាន់ទស្សនៈ «នំមិនធំជាងនាឡិ» ។ យ៉ាងណា ពិធីមង្គលការ​កូន​ប្រុ​សដែលគ្រោងធ្វើតាមកាលបរិច្ឆេទខាងលើនេះ លោកអេង ឆៃអ៊ាង ទំនងជាមិនអាចមកចូលរួមដោយ​ផ្ទាល់​បាន​ទេដោយសារលោកមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដូចគ្នានឹងសហការីរបស់លោក ៨នាក់ទៀតរួម​ទាំង​លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង ផងដែរ៕

RELATED ARTICLES