ភ្នំពេញ៖សុខ ស្រីនាង បានលេងមួយក្បាច់ដាច់ផ្ញារលោកអ៊ឹង សុខលី ដែលជាស្វាមីរបស់ឱក សុគន្ធកញ្ញា តាមរយៈការសម្ដែងឈុតឆាកស្រលាញ់ភេទដូចគ្នាជាមួយតារាកូន១សុគន្ធកញ្ញា ក្នុងចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”ដែលគ្រប់គ្នាស្ទើតែមិនគូឲ្យជឿរថាពួកគេដើរដល់ផ្លូវហ៊ានសម្ដែងបែបនេះដើម្បីធ្វើឲ្យផ្សារចម្រៀងមានការផ្លាស់ប្ដូរនោះ។ប៉ុន្ដែអ្វីដែលស្រីនាង ប្រឈមនោះគឺនាងពិតជាមានអារម្មណ៍អៀនខ្លាំងណាស់នៅពេលដែលបានទស្សនាខ្លួនលេងឈុតពិសេសជាមួយសុគន្ធកញ្ញា ខណៈដែលមិត្តរួមអាជីពស្រីនាងបង្ហើបឲ្យដឹងថាអ្នកមេម៉ាយរូបនេះកាន់តែអៀនខ្លាំងឡើងៗពេលដែលបានជួបប្អូនថ្លៃថៅកែហង្សមាសនៅក្រៅឆាក។
ទោះជាយ៉ាងណាទាំងស្រីនាង និងសុគន្ធកញ្ញា នៅក្រៅឆាកមិនមែនជាស្រីស្រលាញ់ស្រី(Lesbian)នោះទេគឺពួកគេជាស្រ្ដីពេញលក្ខណៈដែលស្រលាញ់ប្រុស ហេតុនេះហើយក្រោយសម្ដែងចប់អារម្មណ៍ពួកគេទាំងពីរមកជាធម្មតាវិញ តែអ្វីដែលពិបាកទប់អារម្មណ៍នោះគឺទាំងស្រីនាង និងសុគន្ធកញ្ញា នៅតែអៀនគ្នារៀងៗខ្លួន។ដោយឡែកស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី វិញលោកគ្មានការបារម្ភច្រើនថាខ្លាចភរិយាទៅស្រលាញ់សុខ ស្រីនាង មែនទែនចោលលោកនោះឡើយ ព្រោះថាស្វាមីសុគន្ធកញ្ញា បានយល់ច្បាស់ពីអាជីពសិល្បៈហេតុនេះហើយលោកបើកដៃឲ្យភរិយាលេងដោយសេរីគ្មានការហួងហែងអ្វីទាំងអស់។
មហាជនកត់សម្គាល់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាសទីផ្សារចម្រៀងរបស់នាងហាក់លោតឡើងជាងមុន ប៉ុន្ដែបទចម្រៀងរបស់នាងត្រូវបានគេស្គាល់មិនមានច្រើននោះទេគឺមានតែបទ”ហត់ទេស្រលាញ់គេម្នាក់ឯង?” តែស្រីនាងបែជាឆក់បានតំណែងតួឯកក្នុងភាពយន្ដភាគរបស់ហង្សមាសរឿង”រាជនីយភូមិគ្រិះ”និងរឿងខ្នាតធំ”ខ្ញុំមានញ្ញាណលើស” ដែលធ្វើឲ្យនាងមានទីផ្សារសិល្បៈកាន់តែទូលាយជាងមុន។អ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីនាង ត្រូវបានបានលោកថៅកែហង្សមាសផ្ដល់តំណែងធំឲ្យធ្វើជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងCambodian Idol Junior រដូវកាលទី១ទៀតផង ទើបធ្វើឲ្យនាងបានឡើងកូដមួយក្រឺតទៀត។ដោយឡែកក្រោយស្រីនាង ហ៊ានលេងស្រលាញ់គ្នាជាមួយសុគន្ធកញ្ញា នេះមកគេចាំមើលថាតើទីផ្សារចម្រៀងរបស់នាងនឹងមានការប្រែប្រួលឬទេនាពេលខាងមុខនេះ ឬមួយក៍នាងប្រឈមនៅទ្រឹងដដែល?អ្វីដែលគេកាន់តែតាមដាននោះគឺស្រីនាង ទោះជាលែងប្ដីលោកស៊ី សុវត្ថិ ជាង១០ឆ្នាំក្ដី ប៉ុន្ដែពេលនេះនាងនៅតែជាស្រីស្អាតក្នុងសិល្បៈហើយលាក់គូស្នេហ៍ថ្មីជិតឈឹងរយៈពេលជាង១ទសវត្សន៍មកនេះ៕