Tuesday, October 22, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖កាន់តែពិបាកប្រឈមជាមួយប្អូន​ថ្លៃ​ថៅ​កែហង្សមាស

សុខ ស្រីនាង ៖កាន់តែពិបាកប្រឈមជាមួយប្អូន​ថ្លៃ​ថៅ​កែហង្សមាស

ភ្នំពេញ៖សុខ ​ស្រីនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលេងមួយក្បាច់ដាច់ផ្ញារលោកអ៊ឹង សុខលី ដែលជាស្វាមីរបស់ឱក សុគន្ធកញ្ញា តាម​រយៈ​ការសម្ដែងឈុតឆាកស្រលាញ់ភេទដូចគ្នាជាមួយតារាកូន១សុគន្ធកញ្ញា ក្នុងចម្រៀងជាខ្សែ​រឿង”ស្នេហាខ្ញុំ​ផ្លូវ២”ដែលគ្រប់គ្នាស្ទើតែមិនគូឲ្យជឿរថាពួកគេដើរដល់ផ្លូវហ៊ានសម្ដែងបែបនេះដើម្បីធ្វើឲ្យផ្សារចម្រៀងមានការផ្លាស់ប្ដូរនោះ។ប៉ុន្ដែអ្វីដែលស្រីនាង ប្រ​ឈម​នោះគឺនាងពិតជាមានអារម្មណ៍អៀនខ្លាំងណាស់​នៅពេលដែលបាន​ទស្សនា​ខ្លួនលេងឈុតពិសេសជាមួយសុគន្ធកញ្ញា ខណៈដែលមិត្តរួមអាជីពស្រីនាងបង្ហើបឲ្យដឹងថាអ្នក​មេ​ម៉ាយ​រូប​នេះ​កាន់តែអៀនខ្លាំងឡើងៗពេលដែលបានជួបប្អូនថ្លៃថៅកែហង្សមាសនៅក្រៅឆាក។

ទោះជាយ៉ាង​ណាទាំង​ស្រីនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសុគន្ធកញ្ញា នៅក្រៅឆាកមិនមែនជាស្រីស្រលាញ់ស្រី​(Lesbian)​នោះ​ទេ​គឺពួក​គេ​ជាស្រ្ដីពេញ​លក្ខណៈ​ដែលស្រលាញ់ប្រុស ហេតុនេះហើយក្រោយសម្ដែង​ចប់​អារ​ម្ម​ណ៍​ពួកគេទាំង​ពីរមក​ជា​ធម្មតាវិញ តែអ្វីដែលពិបាក​ទប់អារម្មណ៍នោះគឺទាំងស្រីនាង និងសុគន្ធ​កញ្ញា នៅតែអៀនគ្នារៀងៗខ្លួន។ដោយឡែក​ស្វាមីឱក សុគន្ធកញ្ញា លោក​អ៊ឹង សុខលី វិញ​លោកគ្មានការបារម្ភ​ច្រើនថាខ្លាច​ភរិយា​ទៅស្រលាញ់​សុខ ស្រីនាង មែនទែនចោល​លោក​នោះឡើយ ព្រោះថាស្វាមីសុគន្ធកញ្ញា បានយល់ច្បាស់ពីអាជីពសិល្បៈ​ហេតុ​នេះហើយលោក​បើកដៃឲ្យភរិយា​លេងដោយសេរីគ្មានការហួងហែងអ្វីទាំងអស់។

  មហាជនកត់សម្គាល់ថាសុខ ស្រីនាង ក្រោយចេញពីសាន់ដេចូលហង្សមាស​ទីផ្សារ​ចម្រៀងរបស់នាង​ហាក់​លោត​ឡើងជាងមុន ប៉ុន្ដែបទចម្រៀងរបស់នាងត្រូវបានគេស្គាល់​មិនមានច្រើននោះទេ​គឺមានតែ​បទ”ហត់​ទេ​ស្រ​លាញ់គេម្នាក់ឯង?”  តែស្រីនាងបែជាឆក់បាន​តំណែងតួឯក​ក្នុងភាពយន្ដភាគរបស់ហង្សមាស​រឿង”រាជនីយ​ភូមិ​គ្រិះ”និងរឿង​ខ្នាតធំ”ខ្ញុំ​មាន​ញ្ញាណ​លើស” ដែលធ្វើឲ្យនាងមានទីផ្សារសិល្បៈកាន់​តែទូលាយជាងមុន។អ្វីដែល​គូរឲ្យកត់​សម្គាល់នោះស្រីនាង ត្រូវបានបានលោកថៅកែហង្សមាស​ផ្ដល់តំណែងធំឲ្យធ្វើជាគណៈ​កម្មារ​ការ​កម្ម​វិធីប្រលងចម្រៀងCambodian Idol Junior រដូវកាលទី១ទៀតផង ទើបធ្វើឲ្យ​នាងបាន​ឡើង​កូដ​មួយក្រឺតទៀត។ដោយឡែកក្រោយស្រីនាង ហ៊ានលេង​ស្រលាញ់គ្នា​ជាមួយ​សុគន្ធ​កញ្ញា នេះមកគេចាំមើលថាតើទីផ្សារចម្រៀង​របស់នាងនឹង​មានការប្រែប្រួល​ឬទេនា​ពេលខាង​មុខនេះ ឬមួយក៍នាងប្រឈមនៅទ្រឹង​ដដែល?អ្វីដែលគេកាន់​តែតាមដាននោះគឺស្រីនាង ​​​​​​​​ទោះ​ជា​លែងប្ដីលោកស៊ី សុវត្ថិ ជាង១០ឆ្នាំក្ដី ប៉ុន្ដែពេលនេះនាងនៅតែជាស្រីស្អាតក្នុង​សិល្បៈហើយ​លាក់គូស្នេហ៍ថ្មីជិតឈឹងរយៈពេលជាង១ទសវត្សន៍មកនេះ៕

RELATED ARTICLES