Tuesday, July 1, 2025
Homeតារាខ្មែរនាយចឺម ៖“ស្រលាញ់មេ បំពេរកូន”

នាយចឺម ៖“ស្រលាញ់មេ បំពេរកូន”

ភ្នំពេញ៖លោកសុខ​ មេសា ហៅនាយចឺម បានធ្វើឲ្យអ្នកមេម៉ាយកូន១សេង សុខគីម ជាប់ស្នេហ៍ដកចិត្ត​មិន​រួច​ឡើយ ព្រោះតែការពូកែវោហាស័ព្ទរបស់លោកមេសា ។តែរឿងដែលមេម៉ាយសាច់​សខ្ចី​ដូច​បណ្ដូ​លចេក​រូប​នេះ​កាន់តែមានទំនុកចិត្តលើនាយចឺម ថែមទៀតនោះគឺតារាចម្រៀ​ងសាន់ដេរូប​នេះស្រ​លាញ់​កូនប្រុស​របស់​នាង​ដូចជាកូនបង្កើតរបស់គេដែរ ទើបនាងសុខគីម សែនកក់ក្ដៅនិងពេញចិត្តនាយចឺម ស្ដូកតែម្ដង។យ៉ាង​ណា​តាម​នាយចឺម ធ្លាប់ប្រាប់តាមទូរស័ព្ទនោះថាពេលនេះនាយ មិនទាន់គិតគូរឿងភ្ជាប់ពាក្យ ឬគម្រោងដឹក​ដៃ​សង្សារ​ថ្មីរូបនេះចូលរោងការឆាប់ៗឡើយ។ប៉ុន្ដែក្រោយនាយចឺម រកបានសង្សារថ្មីនេះមកអោបភ្លាមនាយ ធ្លាប់ចេញ​មុខសរ​សើរកំពូលស្នេហ៍ថាខុសពីសង្សារចាស់ៗរបស់នាយ ដែលចូលមកក្នុងជីវិតនាយ ដើម្បីតែ​ផល​ប្រយោជន៍​ប៉ុណ្ណោះ តែនាងសុខគីម ជាមនុស្សល្អណាស់ហើយនាយសូមបញ្ចប់ស្នេហ៍ត្រឹមនារីម្នាក់នេះគឺគ្រប់គ្រាន់ហើយ។ដោយឡែកនាងសុខគីម ធ្លាប់បញ្ចេញសារថានាង មិនក្វល់ពីអ្នកណាថានាយចឺម ជាមនុស្សមិនល្អនោះ​ទេគឺ​សំ​ខាន់​នាយចឺម ល្អចំពោះរូបនាង។

 នាយចឺម បានផ្ដាច់ស្នេហ៍តារាសម្ដែងវ័យក្មេងដែលជាក្រមុំនាងហ្វា ហ្វា ហៅស្រីយី មក​ភ្ជាប់ស្នេហ៍​អ្នកមេម៉ាយ​កូន១សេង សុខគីម ហើយពេលនេះអ្នកទាំងពីរបានចេញមុខរកស៊ីជា​មួយគ្នាដូចប្ដីប្រពន្ធ។កាលពីថ្ងៃទី១៥ខែកុម្ភៈ នាងសុខគីម បានប្រារពខួបកំណើតហើយគេចាប់អារម្មណ៍ឃើញរូបថតរបស់នាងនិងនាយចឺម អោបគ្នា​នោះ​ត្រូវបានផ្ដិតដាក់តាំងក្នុងស៊ុមរូបថតធំនៅពីមុខនំខេក ដែលមើលទៅដូចប្ដីប្រពន្ធ​ទើបរៀបការ​ហើយថ្មោង​ថ្មី​អី​ចឹង។នៅថ្ងៃខួបអានាគតប្រពន្ធនោះដែរនាយចឺម បង្ហាញការស្រលាញ់ចំពោះកូនប្រុសរបស់សង្សារដែលធ្វើ​ឲ្យ​ភ្ញៀវទាំងឡាយ និងមិត្តភក្ដិរបស់ពួកគេទាំងសងខាងដែលចូលរួមនោះសរសើរនាងសុខគីម ថាសង្សារ​ល្អដូច​នាយចឺម ពិតជាកម្ររកបានណាស់។

  ទោះជាយ៉ាងណានាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារវាងនាយនិងនាងសុខគីម ពេលនេះ​គឺស្ថិត​ក្នុងតំណាក់កាលជាគូសង្សារនិងគ្នានៅឡើយ ហេតុនេះមិនដឹងថាតើថ្ងៃខាង​មុខមានរឿងអ្វីកើតឡើងនោះទេ ព្រោះថាប្ដីប្រពន្ធខ្លះគង់មានថ្ងៃបែកគ្នា។ប៉ុន្ដែនាយចឺម ថាចាស់ទុំទាំងសងខាងបានដឹងឭរឿងស្នេហានាយ និងសង្សារអស់ហើយតែសំខាន់លើនាយនិងសង្សារប៉ុណ្ណោះ ព្រោះឪពុកម្ដាយមិនមែនរស់​នៅជាមួយកូនៗ​ជាប់ជាប្រចាំរាល់ថ្ងៃនោះទេ។

 ទស្សនិកជនរងចាំមើលថាតើនាយចឺម អាចរក្សារចំណងស្នេហាថ្មីជាមួយនាងសេង សុខគីម បានយូអង្វែងឬទេ បន្ទាប់ពីនាយ ប្រេះឆាសង្សារជាតារាសម្ដែងដល់ទៅ៣ដួងគឺស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និង​ហ្វា ហ្វា ហៅស្រីយី៕

RELATED ARTICLES