Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ា ស្លាប់អ្នក​បើកបរ

ធ្លាក់យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ា ស្លាប់អ្នក​បើកបរ

អ្នកបើកយន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ាបានស្លាប់នៅពេលដែលយន្តហោះបានធ្លាក់ចូលទៅក្នុងបឹងមួយកន្លែងកាលពីថ្ងៃពុធទី ១៦ កុម្ភៈ ២០២២។នៅក្នុងសេចក្តីថ្លែងការណ៍មួយរបបយោធាបានបញ្ជាក់ថាឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះ​មកពីមូលដ្ឋានទ័ពអាកាស Tada-U ក្នុងតំបន់ Mandalay កំពុងបំពេញបេសកកម្មហ្វឹកហ្វឺន ហើយបាន​ធ្លាក់ចូល​ទៅក្នុងបឹងមួយក្នុងតំបន់Sagaingដោយសារបញ្ហាបច្ចេកទេស។

អ្នកស្រុកមួយចំនួនដែលបានឃើញហេតុការណ៍បាននិយាយថាយន្តហោះ ប្រភេទNanchang A-5C Fantan ផលិ​តនៅប្រទេសចិនដែលត្រូវបានប្រើជាចម្បងដើម្បីជួយកងទ័ពជើងគោកក្នុងការវាយប្រហារគោលដៅប្រមូលផ្តុំនៅ​លើដី។ យន្តហោះប្រភេទនេះត្រូវបានប្រទេសជាច្រើនឈប់​ប្រើហើយសូម្បីតែប្រទេសចិនក៏បានចូល​និវត្តន៍​កាលពីឆ្នាំ 2010 ។

កាលពីខែមិថុនាឆ្នាំមុនមនុស្ស12នាក់បានស្លាប់នៅពេលដែលយន្តហោះយោធាមី​យ៉ាន់ម៉ាដឹកព្រះសង្ឃជាន់ខ្ពស់​មួយអង្គ និងម្ចាស់ជំនួយជាច្រើននាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍​សាសនាមួយបានធ្លាក់នៅតំបន់កណ្តាលនៃ​ប្រ​ទេស។កាលពីឆ្នាំ២០១៧យន្តហោះយោធាមួយគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រAndamanដោយបានសម្លាប់​មនុ​ស្ស​​ទាំងអស់​នៅលើ​យន្តហោះទាំង១២២នាក់។អាជ្ញាធរបានស្តីបន្ទោសអាកាសធាតុអាក្រក់៕

RELATED ARTICLES