ភ្នំពេញ៖ចំណងស្នេហាមាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា កាន់តែមានភាពប្រែប្រួលនៅដើមឆ្នាំ២០២២ នេះពោលគឺពួកគេបង្ហាញភាពផ្អែមល្ហែមស្នេហ៍(Sweet)ទ្វេដងក្រោយពីបានប្រារពនិងបញ្ចេញរូបភាពអាពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ធ្នូឆ្នាំ២០២១ ។អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះសុខសោភា ក្រោយច្រៀងសម្ដែងចប់នៅទីណាគឺភាគច្រើននៅលើឆាកនោះនាងបានចាប់អោបថើបប្ដីដោយគ្រឺតក្នាញ់នៅចំពោះមុខFan តែម្ដង ទើបធ្វើឲ្យអ្នកគាំទ្រសោភា លាន់មាត់ថាទិចលោសោភា ច្រឡំ លេបលោករ៉ាដា ចូលទៅក្នុងពោះបាត់ទៅ?ទោះជាយ៉ាងណាបើសោភា ចង់លេបប្ដីទាំងមូលក៍មិនអាចទៅរួចដែរ ព្រោះបុរសលេងពុកមាត់រូបនេះមាឌធំបន្ដិចហេតុនេះហើយនាងអាចត្រឹមអោបរឹតលោករ៉ាដា នៅផ្ទះមិនអស់ចិត្តមានតែថើបប្ដីកណ្ដាលហ្វូងមនុស្សតែម្ដងដែលធ្វើឲ្យអាណិកជនខ្មែរមកពីកាណាដារូបនោះត្រេកអស្ទើតែហោះទៅហើយ។
មាស សុខសោភា បានដាច់ចិត្តឲ្យលោកឆន សុវណ្ណារាជ ទម្លាយរូបភាពរៀបការស្រដៀងសែនព្រេនរបស់នាងនៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំ កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ ដែលក្រោយបែកចេញរូបភាពមង្គលការបិតជិតឈឹងជាង១ទសវត្សន៍មកនោះសោភា ទទួលបានរហ័សនាមថ្មីបន្ថែម១ទៀតនោះគឺជាកំពូលតារាចម្រៀងដែលពូកែលាក់រឿងរៀបការជាងគេ។ដោយឡែកសោភា បានលេង១ក្បាច់ទៀតធ្វើឲ្យអ្នកតាមដានរឿងស្នេហារបស់នាងវិលក្បុងអស់នោះគឺនាងបានហៅយុវវជនម្នាក់ដែលមានឈ្មោះថាBovee Hundley អាយុ១៤ឆ្នាំថាជាកូនទើបធ្វើឲ្យអ្នកគាំទ្រកាន់តែហួសចិត្តព្រោះថាពួកគេមិនដែលឃើញសោភា ពពោះនិងសម្រាលកូនសោះតែពេលនេះមានកូនពេញកំលោះស្ដូកទៅហើយ។ប៉ុន្ដែក្រោយមកមានបុរសម្នាក់ស្និតបុរសនោះចេញមុខមកបញ្ជាក់ថាតាមពិប្រុសខាងលើដែលសោភា ហៅថាជាកូននោះគឺជាក្មួយរបស់នាងទេ។ តែរហូតមកដល់ពេលនេះសោភា នៅតែហៅក្មេងប្រុសនោះថាជាកូនៗដដែល។
តាមព័តមានថារាល់ការច្រៀងសម្ដែងរបស់មាស សុខសោភា គឺតារារាម រូបនេះត្រូវបានស្វាមីនាងលោកអ៊ឹត រ៉ាដា ជាអ្នករៀបចំសម្លៀកបំពាក់ និងចាក់ភ្លេងឲ្យនាងច្រៀងគ្រប់កម្មវិធីតែម្ដង ហេតុនេះហើយពេលកម្មវិធីនោះតំណើរការដោយរលូននិងជោគជ័យសោភា ក៍ចាប់អោបថើបប្ដីជាការលើកទឹកចិត្ត។តែរឿងរៀបការលើកទី៣ជាចំហ នៅតែគ្មានតម្រុយច្បាស់លាស់នោះទេ បន្ទាប់ពីនាងបានរៀបការ ២លើកសុទ្ធតែលាក់លៀមទាំងអស់៕