Tuesday, October 22, 2024
Homeតារាខ្មែរមាស សុខសោភា ៖ចង់លេបប្ដី?

មាស សុខសោភា ៖ចង់លេបប្ដី?

ភ្នំពេញ៖ចំណងស្នេហាមាស សុខសោភា និងស្វាមីនាងលោកអ៊ឹត រ៉ាដា កាន់តែមានភាពប្រែ​ប្រួលនៅ​ដើមឆ្នាំ​២០​២២ នេះពោលគឺពួកគេបង្ហាញភាពផ្អែមល្ហែម​ស្នេហ៍(Sweet)ទ្វេដងក្រោយ​ពីបានប្រារព​និងបញ្ចេញ​រូបភាព​អាពា​ហ៍របស់ខ្លួនគម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ធ្នូឆ្នាំ២០២១ ។អ្វី​ដែលគូរឲ្យកត់សម្គាល់ពេលនេះសុខសោភា ក្រោ​យ​ច្រៀ​ងសម្ដែងចប់នៅទីណាគឺភាគ​ច្រើន​នៅ​លើឆាកនោះនាងបានចាប់អោបថើបប្ដី​ដោយគ្រឺតក្នាញ់​នៅចំ​ពោះ​មុខFan តែម្ដង ទើបធ្វើឲ្យអ្នក​គាំទ្រសោភា លាន់មាត់ថាទិចលោសោភា ច្រឡំ លេបលោករ៉ាដា ចូលទៅក្នុង​ពោះ​បាត់​ទៅ?​ទោះ​ជាយ៉ាងណាបើសោភា ចង់លេបប្ដីទាំងមូលក៍មិនអាចទៅរួចដែរ ព្រោះ​បុរស​លេងពុកមាត់​រូបនេះ​មាឌធំ​បន្ដិ​ចហេតុនេះហើយនាងអាចត្រឹម​អោប​រឹតលោករ៉ាដា នៅ​ផ្ទះមិនអស់​ចិត្តមានតែ​ថើបប្ដីកណ្ដាលហ្វូង​មនុ​ស្សតែ​ម្ដង​ដែល​ធ្វើ​ឲ្យ​អាណិកជនខ្មែរ​មកពីកា​ណា​ដារូបនោះត្រេកអស្ទើតែហោះទៅហើយ។

 មាស សុខសោភា បានដាច់ចិត្តឲ្យលោកឆន សុវណ្ណារាជ ទម្លាយរូបភាពរៀបការស្រ​ដៀង​​សែន​ព្រេនរបស់​នាង​នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំ កាលពីថ្ងៃទី២៨ខែ​ធ្នូឆ្នាំ២០២១ ដែលក្រោយបែក​ចេញ​រូបភាព​មង្គ​លការបិតជិត​ឈឹងជាង១ទសវត្សន៍មក​នោះ​សោភា ទទួលបានរហ័សនាមថ្មីបន្ថែម១ទៀត​នោះគឺ​ជាកំពូល​តារា​ចម្រៀងដែលពូកែ​លាក់​រឿងរៀបការជាងគេ។ដោយឡែកសោភា បានលេង១ក្បាច់ទៀតធ្វើឲ្យអ្នក​តាមដានរឿង​ស្នេហារបស់នាងវិលក្បុងអស់នោះគឺនាងបានហៅយុវវជនម្នាក់ដែលមានឈ្មោះថាBovee Hundley  អាយុ១៤ឆ្នាំ​ថាជាកូនទើបធ្វើឲ្យអ្នកគាំទ្រកាន់តែហួស​ចិត្តព្រោះថាពួកគេមិនដែល​ឃើញសោភា ព​ពោះ​និងសម្រាល​កូន​សោះ​តែពេលនេះមានកូនពេញ​កំលោះស្ដូក​ទៅ​ហើយ។​ប៉ុន្ដែក្រោយមកមានបុរសម្នាក់ស្និតបុរសនោះចេញមុខមកបញ្ជាក់ថាតាមពិប្រុសខាងលើដែលសោភា ហៅថា​ជាកូន​នោះគឺជាក្មួយរបស់នាងទេ។ តែរហូតមកដល់ពេលនេះសោភា នៅតែ​ហៅក្មេងប្រុសនោះថា​ជាកូនៗ​ដដែល។

តាមព័តមានថារាល់ការច្រៀងសម្ដែងរបស់មាស សុខសោភា គឺតារារាម រូបនេះត្រូវ​បាន​ស្វាមីនាងលោកអ៊ឹត រ៉ាដា ជាអ្នករៀបចំសម្លៀកបំពាក់ និងចាក់ភ្លេងឲ្យនាងច្រៀង​គ្រប់​កម្មវិធីតែម្ដង  ហេតុនេះហើយពេលកម្មវិធីនោះ​តំណើរការដោយរលូននិងជោគជ័យសោភា ក៍ចាប់អោបថើបប្ដីជាការលើកទឹកចិត្ត។តែរឿងរៀបការលើកទី៣​ជាចំហ នៅតែគ្មាន​តម្រុ​យ​ច្បាស់លាស់នោះទេ បន្ទាប់ពីនាងបានរៀបការ ២លើកសុទ្ធតែលាក់លៀមទាំងអស់៕

RELATED ARTICLES