Tuesday, October 22, 2024
Homeតារាខ្មែរតារាសម្ដែងជា ម៉ារី ៖ក្ដៅចិត្តអ្នកដឹកនាំសម្ដែងជំពាក់​លុយ៧ពាន់ដុល្លារ មិនសងតាមសន្យា

តារាសម្ដែងជា ម៉ារី ៖ក្ដៅចិត្តអ្នកដឹកនាំសម្ដែងជំពាក់​លុយ៧ពាន់ដុល្លារ មិនសងតាមសន្យា

ភ្នំពេញ៖តារាកូន១ជា ម៉ារី បានបង្ហាញអារម្មណ៍អស់ភាពអត់ធ្មត់ដោយបង្ហោះ​សារទាំងមួម៉ៅ​រឿងអ្នកដឹកនាំ​សម្ដែ​ង​​MV ម្នាក់​ឈ្មោះធារិទ្ធិ ដែលបច្ចុប្បន្នជាថៅកែហាង១បានជំពាក់លុយ​នាង​ចំនួន៧០០០ដុល្លារតែមិន​ព្រម​សង​រហូ​ត​នាងផុសរូបថៅកែនៅលើបណ្ដាញ​សង្គម​ដោយ​ប្រើពាក្យពេជន៍ធ្ងន់ៗថា”ងាប់បាត់នៅម៉េច​បាត់​ឈឹង​អីចឹង?​”ម៉ារី ថែមទាំងភ្ជាប់សំណេរអម​រូប​ថត​លោករិទ្ធិ​ ដែលនាងធ្លាប់បញ្ចេញសារនេះតាំងពីដើមខែមករា នោះ​ដោយ​ផុសម្ដង​ទៀត​ថា”​បងមកជួយដោះស្រាយលុយខ្ញុំផង កុំបាត់ឈឹង  ឲ្យគេជួយដោះស្រាយបែបនេះ ខ្ញុំក៍ត្រូវ​ការ​លុយដែរ ខ្ញុំទុកពេលឲ្យយូហើយ ខ្ញុំដឹងថាបងលំបាក តែខ្ញុំក៍ពិបាកដូចគ្នា ប្អូន​បង​សន្យា​ជា​មួយខ្ញុំបីថ្ងៃ​សង៥០​$  ខ្ញុំក៍ព្រម ឥឡូវ​អា៣ថ្ងៃហ្នឹង៥០$ ក៍មិនបានទៀត មួយអា​ទិ​ត្យទើប​នឹក​ឃើញឲ្យម្ដង លុយខ្ញុំជិត៧០០០ដុល្លារ​អីចឹង​ជួយ​ដោះ​ស្រាយឲ្យផង ខ្ញុំទុកពេល​ឲ្យយូហើយ​ធារិទ្ធ”។

 នៅក្នុងខមិននោះដែរអ្នកនាងម៉ារី ចាត់ទុកថៅកែរូបនេះថាពូកែលាក់ខ្លួន ក្រោយអ្នក​ស្និត​លោករិទ្ធិ ប្រាប់ទៅ​ម្ចាស់បំណុលរូបនេះថាអ្នកដឹកនាំសម្ដែង​រូបនេះ​នៅរស់ទេ។អ្នកយក​ព័ត​មានយើងមិនអាចទាក់​ទងសុំការ​បំភ្លឺ​ពីលោកធារិទ្ធិ បានទេជុំវិញការចោទប្រកាន់របស់តារា​សម្ដែង​ជា ម៉ារី ខាងលើនេះ។តែនៅលើហ្វេសបុក​របស់​អ្នកដឹកនាំសម្ដែងខារ៉ាអូខេរូបនេះបាន​បង្ហាញពីការតំណើរការហាងរបស់លោកជាធម្មតា ខណៈដែលកាល​ពី​ដើមខែធ្នូឆ្នាំ២០២១ ថៅកែហាងរូបនេះបានបញ្ចេញវីដេអូពី​ខេត្តបាត់ដំបងទៅម្ចាស់បំណុល​ទាំងឡាយថាលោក​កំពុងតែធ្វើការរកលុយសងគេហើយ។

 ជា ម៉ារី ជាអ្នកសម្ដែងស៊ិចស៊ីម្នាក់ដែលចូលចិត្តលេងខ្លួន​បែបស៊ីវីល័យហើយនាងបាន​រៀប​ការជាមួយលោក​វិសាល កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៩ និងពេលនេះទទួលបាន​ចំ​ណង​​ដៃកូនប្រុសម្នាក់។ក្រោយមានស្វាមី​និងកូនម៉ារី រយាលពីអាជីពសិល្បៈបន្ដិចម្ដងៗ​ហើយទើបតែពេលនេះនាងបានទម្លាយ​សារធ្ងន់ៗតាមទារ​លុយ​លោករិទ្ធិ ធ្វើឲ្យក្នុងពិភព​សិ​ល្បៈមានការភ្ញាក់ផ្អើលព្រោះថាតាំងពីផ្ទុះ​កូវីដមកតារាជាបន្ដបន្ទាប់បានជួប​វិបត្តិ​សេដ្ឋកិច្ចដែលជាក់ស្ដែងដូចជាលោករិទ្ធិ ដែលគេដឹងថាជាថៅកែហាងនោះក៍ត្រូវបានអ្នកនាងម៉ារី លែងយល់​មុខនិងបង្ហោះសារតាមទារលុយផ្អើលលើបណ្ដាញសង្គម៕

RELATED ARTICLES