ភ្នំពេញ៖តារាកូន១ជា ម៉ារី បានបង្ហាញអារម្មណ៍អស់ភាពអត់ធ្មត់ដោយបង្ហោះសារទាំងមួម៉ៅរឿងអ្នកដឹកនាំសម្ដែងMV ម្នាក់ឈ្មោះធារិទ្ធិ ដែលបច្ចុប្បន្នជាថៅកែហាង១បានជំពាក់លុយនាងចំនួន៧០០០ដុល្លារតែមិនព្រមសងរហូតនាងផុសរូបថៅកែនៅលើបណ្ដាញសង្គមដោយប្រើពាក្យពេជន៍ធ្ងន់ៗថា”ងាប់បាត់នៅម៉េចបាត់ឈឹងអីចឹង?”ម៉ារី ថែមទាំងភ្ជាប់សំណេរអមរូបថតលោករិទ្ធិ ដែលនាងធ្លាប់បញ្ចេញសារនេះតាំងពីដើមខែមករា នោះដោយផុសម្ដងទៀតថា”បងមកជួយដោះស្រាយលុយខ្ញុំផង កុំបាត់ឈឹង ឲ្យគេជួយដោះស្រាយបែបនេះ ខ្ញុំក៍ត្រូវការលុយដែរ ខ្ញុំទុកពេលឲ្យយូហើយ ខ្ញុំដឹងថាបងលំបាក តែខ្ញុំក៍ពិបាកដូចគ្នា ប្អូនបងសន្យាជាមួយខ្ញុំបីថ្ងៃសង៥០$ ខ្ញុំក៍ព្រម ឥឡូវអា៣ថ្ងៃហ្នឹង៥០$ ក៍មិនបានទៀត មួយអាទិត្យទើបនឹកឃើញឲ្យម្ដង លុយខ្ញុំជិត៧០០០ដុល្លារអីចឹងជួយដោះស្រាយឲ្យផង ខ្ញុំទុកពេលឲ្យយូហើយធារិទ្ធ”។
នៅក្នុងខមិននោះដែរអ្នកនាងម៉ារី ចាត់ទុកថៅកែរូបនេះថាពូកែលាក់ខ្លួន ក្រោយអ្នកស្និតលោករិទ្ធិ ប្រាប់ទៅម្ចាស់បំណុលរូបនេះថាអ្នកដឹកនាំសម្ដែងរូបនេះនៅរស់ទេ។អ្នកយកព័តមានយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោកធារិទ្ធិ បានទេជុំវិញការចោទប្រកាន់របស់តារាសម្ដែងជា ម៉ារី ខាងលើនេះ។តែនៅលើហ្វេសបុករបស់អ្នកដឹកនាំសម្ដែងខារ៉ាអូខេរូបនេះបានបង្ហាញពីការតំណើរការហាងរបស់លោកជាធម្មតា ខណៈដែលកាលពីដើមខែធ្នូឆ្នាំ២០២១ ថៅកែហាងរូបនេះបានបញ្ចេញវីដេអូពីខេត្តបាត់ដំបងទៅម្ចាស់បំណុលទាំងឡាយថាលោកកំពុងតែធ្វើការរកលុយសងគេហើយ។
ជា ម៉ារី ជាអ្នកសម្ដែងស៊ិចស៊ីម្នាក់ដែលចូលចិត្តលេងខ្លួនបែបស៊ីវីល័យហើយនាងបានរៀបការជាមួយលោកវិសាល កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៩ និងពេលនេះទទួលបានចំណងដៃកូនប្រុសម្នាក់។ក្រោយមានស្វាមីនិងកូនម៉ារី រយាលពីអាជីពសិល្បៈបន្ដិចម្ដងៗហើយទើបតែពេលនេះនាងបានទម្លាយសារធ្ងន់ៗតាមទារលុយលោករិទ្ធិ ធ្វើឲ្យក្នុងពិភពសិល្បៈមានការភ្ញាក់ផ្អើលព្រោះថាតាំងពីផ្ទុះកូវីដមកតារាជាបន្ដបន្ទាប់បានជួបវិបត្តិសេដ្ឋកិច្ចដែលជាក់ស្ដែងដូចជាលោករិទ្ធិ ដែលគេដឹងថាជាថៅកែហាងនោះក៍ត្រូវបានអ្នកនាងម៉ារី លែងយល់មុខនិងបង្ហោះសារតាមទារលុយផ្អើលលើបណ្ដាញសង្គម៕