Tuesday, July 1, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ៖រកឃើញអ្នកជំនួសតំណែង

ព្រាប សុវត្ថិ ៖រកឃើញអ្នកជំនួសតំណែង

ភ្នំពេញ៖មិនមែនលោកខេម ប៊ុនថៃ ,ពេជ្រ សោភា និងសុគន្ធ និសា នោះទេ ប៉ុន្ដែអ្នកដែលចូល​ទៅជំនួស​តំ​ណែង​កំ​​ពូលតារាចម្រៀងព្រាប សុវត្ថិ ក្នុងតួនាទីជាគណៈកម្មារការកម្មវិធី​Cambo​dian Idol  នៅរដូវកាល​ទី​៤នេះគឺជា​អតីតតារាចម្រៀងBlue diemond  និងM នោះគឺនាងសុខ សីឡាលីន ខណៈដែល​គណៈកម្មារ៣រូបផ្សេង​ទៀត​គឺនៅរក្សារទុកដដែលនោះគឺឱក សុគន្ធ​កញ្ញា ,ឆន សុវណ្ណារាជ និង​ណុប បាយ៉ារិទ្ធ ។ការរ៉ាប់រងការងារជំនួសលោកព្រាប សុវត្ថិ របស់​សុខ ​​​សីឡាលីន នៅ​ពេលនេះប្រាកដណាស់ថានឹងធ្វើឲ្យនាង​កាន់​តែមានទីផ្សារសិល្បៈ​ឬ​ឡើង​កូដជាងនេះថែមទៀតជាមិនខាន ខណៈដែលកន្លងមកនាង​ធ្លាប់ត្រូវបាន​ថៅ​កែហង្សមាស ផ្ដល់ទំនុកចិត្តឲ្យធ្វើជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងX Factor Cambodia រដូវកាលទី១​ផង​ដែរហេតុនេះ​ហើ​យ​មានន័យថាពេលនេះសីឡាលីន បានតំណែងធំដល់ទៅ២ក្នុងដៃ ស្របពេលដែល​តំណែង​នៅទំ​នេររបស់ព្រាប សុវត្ថិ ២ទៀតនៅទំនេរគឺThe Voice Kids Cambodia និងCambodian  Idol Junior រដូវ​កាល​ថ្មីនៅមិនទាន់ត្រូវបានថៅកែហង្សមាស​ប្រ​គល់ទៅឲ្យអ្នកណា​ជាផ្លូវការ​នោះ​ទេ។

 សូមបញ្ជាក់ថាសុខ សីឡាលីន ទោះជាមិនសូវមានភាពលេចធ្លោរខ្លាំងនៅហង្ស​មាស​ព្រោះប្រជុំទៅដោយតារា ខ្លាំងៗជាច្រើនដួងមែន ប៉ុន្ដែនាងជាអ្នកចម្រៀងលេចធ្លោរខាង​ច្រៀង​បទ​​ជាភាសារបរទេសតាមបណ្ដារកម្មវិធី អន្ដរ​ជាតិមួយចំនួន។ដោយឡែកសម្រាប់ការ​សាក​ល្បង​ធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការX Factor Cambodia នៅរដូវ​កាល​​ទី១នោះវិញ​ទោះជា​សីឡាលីន មិនអាចនាំកូនក្រុមឲ្យលើកពានបានក្ដី ប៉ុន្ដែនាងទទួល​បាន​ការគាំ​ទ្រនិង​សរសើរ​ពីទស្សនិកជនថាជាតារាចេះផ្ដល់ដំបូន្មានដល់​បេក្ខភាពបានល្អជាភាសារ​បច្ចេក​ទេ​ស គឺមិន​ចាញ់​រៀមច្បងលោកណុប បាយ៉ារិទ្ធ ឡើយ។គេរំពឹងថាសីឡាលីន នឹងផ្លាស់ប្ដូរទី​ផ្សារ​ចម្រៀង​បានច្រើនជាមិនខាន​នៅពេលដែលបានអង្គុយកៅអីព្រាប សុវត្ថិ នេះបើទោះ​ជាមានអ្នកខ្លះ​យល់ថា​តារា​ជើងចាស់​របស់ ហង្សមាស​គឺពេជ្រ សោភា ហាក់សាកសមជាង​នាង​ក្ដី   ប៉ុន្ដែមុន​នេះថៅកែហង្សមាស ទើបបានផ្ដល់តំណែង ធំឲ្យសោភា តាមរយៈការធ្វើជា​គណៈ​កម្មារការ​Beat The Best ហេតុនេះហើយបានជាសីឡាលីន  ឆក់បាន តំណែង​សំ​ខាន់​មួយ​នេះ​។  

  គេកត់សម្គាល់ថាមុនសុខ សីឡាលីន មានរាសីឡើងទៅជំនួសកៅអីព្រាប សុវត្ថិ នោះនាងបានជួបទុក្ខធំយំ បង្ហូរទឹកនេត្រាជោគថ្ពាល់ដោយសារតែឪពុកជាទីស្រលាញ់របស់នាងគឺលោកទឹត្យ សូផាត បានទទួលមរណ ភាពកាលពីថ្ងៃទី២៨ខែមករឆ្នាំ២០២២ ហើយមកដល់​ពេលនេះធ្វើឲ្យនាងអាលោះអាល័យ អ្នកមានគុណ គ្រប់វិនា ទីព្រោះថាលោកសូផាត ជាតន្រ្ដីករ​ម្នាក់ដែលបានបណ្ដុះបណ្ដាលនាងទាំងផ្នែក តន្រ្ដីនិងច្រៀងតាំងតែពីតូចៗ ម្លេះ។ប៉ុន្ដែគូរឲ្យសោកស្ដាយនៅពេលដែលនាងបានជោគជ័យ ឪពុកក៍ចាកចេញទៅដោយគ្មានថ្ងៃត្រឡប់បែប នេះទើបសីឡាលីន ពេលខ្លះតូចចិត្តតែម្នាក់ឯង។

 ទាក់ទងរឿងស្នេហាវិញសុខ សីឡាលីន ក្រោយចែកផ្លូវគ្នាជាមួយតន្រ្ដីករលោកអ៊ុក មិនណារិទ្ធ ដែល​បុរស​នោះ​ទៅរៀបការចោលនាងតាំងពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ ធ្លាប់​មាន​ព័តមានថាឡាលីន បានភ្ជាប់ស្នេហ៍ថ្មីជាមួយ​ពិធី​ករបុរសសង្ហារខ្ពស់ស្រឡះលោកជីមមី ។តែអ្វី​ដែល​គូឲ្យភ្ញាក់ផ្អើលពេលនេះលោកជីមមី បែជាទៅភ្ជាប់​ស្នេហ៍ជា​មួយពិធីការិនីនាងជីមមី ទៅវិញ​ទើបពេលខ្លះនៅលើឆាកតន្រ្ដីសីឡាលីន ប្រកាសថាគូព្រេងរបស់​នាងមិនទាន់​កើត​ឡើយ។យ៉ាងណាគេជឿរថាសីឡាលីន នឹងមិនទុកបេះដូងឲ្យនៅទំនេរនោះទេគឺ​គ្រាន់តែ​ពេលនេះនាង​មិន​សាងស្នេហ៍ជាចំហប៉ុណ្ណោះ តែមិនមែននាងអត់សង្សារឡើយ៕

RELATED ARTICLES