ភ្នំពេញ៖មិនមែនលោកខេម ប៊ុនថៃ ,ពេជ្រ សោភា និងសុគន្ធ និសា នោះទេ ប៉ុន្ដែអ្នកដែលចូលទៅជំនួសតំណែងកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្នុងតួនាទីជាគណៈកម្មារការកម្មវិធីCambodian Idol នៅរដូវកាលទី៤នេះគឺជាអតីតតារាចម្រៀងBlue diemond និងM នោះគឺនាងសុខ សីឡាលីន ខណៈដែលគណៈកម្មារ៣រូបផ្សេងទៀតគឺនៅរក្សារទុកដដែលនោះគឺឱក សុគន្ធកញ្ញា ,ឆន សុវណ្ណារាជ និងណុប បាយ៉ារិទ្ធ ។ការរ៉ាប់រងការងារជំនួសលោកព្រាប សុវត្ថិ របស់សុខ សីឡាលីន នៅពេលនេះប្រាកដណាស់ថានឹងធ្វើឲ្យនាងកាន់តែមានទីផ្សារសិល្បៈឬឡើងកូដជាងនេះថែមទៀតជាមិនខាន ខណៈដែលកន្លងមកនាងធ្លាប់ត្រូវបានថៅកែហង្សមាស ផ្ដល់ទំនុកចិត្តឲ្យធ្វើជាគណៈកម្មារការកម្មវិធីប្រលងចម្រៀងX Factor Cambodia រដូវកាលទី១ផងដែរហេតុនេះហើយមានន័យថាពេលនេះសីឡាលីន បានតំណែងធំដល់ទៅ២ក្នុងដៃ ស្របពេលដែលតំណែងនៅទំនេររបស់ព្រាប សុវត្ថិ ២ទៀតនៅទំនេរគឺThe Voice Kids Cambodia និងCambodian Idol Junior រដូវកាលថ្មីនៅមិនទាន់ត្រូវបានថៅកែហង្សមាសប្រគល់ទៅឲ្យអ្នកណាជាផ្លូវការនោះទេ។


សូមបញ្ជាក់ថាសុខ សីឡាលីន ទោះជាមិនសូវមានភាពលេចធ្លោរខ្លាំងនៅហង្សមាសព្រោះប្រជុំទៅដោយតារា ខ្លាំងៗជាច្រើនដួងមែន ប៉ុន្ដែនាងជាអ្នកចម្រៀងលេចធ្លោរខាងច្រៀងបទជាភាសារបរទេសតាមបណ្ដារកម្មវិធី អន្ដរជាតិមួយចំនួន។ដោយឡែកសម្រាប់ការសាកល្បងធ្វើជាគ្រូបង្វឹកនិងគណៈកម្មារការX Factor Cambodia នៅរដូវកាលទី១នោះវិញទោះជាសីឡាលីន មិនអាចនាំកូនក្រុមឲ្យលើកពានបានក្ដី ប៉ុន្ដែនាងទទួលបានការគាំទ្រនិងសរសើរពីទស្សនិកជនថាជាតារាចេះផ្ដល់ដំបូន្មានដល់បេក្ខភាពបានល្អជាភាសារបច្ចេកទេស គឺមិនចាញ់រៀមច្បងលោកណុប បាយ៉ារិទ្ធ ឡើយ។គេរំពឹងថាសីឡាលីន នឹងផ្លាស់ប្ដូរទីផ្សារចម្រៀងបានច្រើនជាមិនខាននៅពេលដែលបានអង្គុយកៅអីព្រាប សុវត្ថិ នេះបើទោះជាមានអ្នកខ្លះយល់ថាតារាជើងចាស់របស់ ហង្សមាសគឺពេជ្រ សោភា ហាក់សាកសមជាងនាងក្ដី ប៉ុន្ដែមុននេះថៅកែហង្សមាស ទើបបានផ្ដល់តំណែង ធំឲ្យសោភា តាមរយៈការធ្វើជាគណៈកម្មារការBeat The Best ហេតុនេះហើយបានជាសីឡាលីន ឆក់បាន តំណែងសំខាន់មួយនេះ។


គេកត់សម្គាល់ថាមុនសុខ សីឡាលីន មានរាសីឡើងទៅជំនួសកៅអីព្រាប សុវត្ថិ នោះនាងបានជួបទុក្ខធំយំ បង្ហូរទឹកនេត្រាជោគថ្ពាល់ដោយសារតែឪពុកជាទីស្រលាញ់របស់នាងគឺលោកទឹត្យ សូផាត បានទទួលមរណ ភាពកាលពីថ្ងៃទី២៨ខែមករឆ្នាំ២០២២ ហើយមកដល់ពេលនេះធ្វើឲ្យនាងអាលោះអាល័យ អ្នកមានគុណ គ្រប់វិនា ទីព្រោះថាលោកសូផាត ជាតន្រ្ដីករម្នាក់ដែលបានបណ្ដុះបណ្ដាលនាងទាំងផ្នែក តន្រ្ដីនិងច្រៀងតាំងតែពីតូចៗ ម្លេះ។ប៉ុន្ដែគូរឲ្យសោកស្ដាយនៅពេលដែលនាងបានជោគជ័យ ឪពុកក៍ចាកចេញទៅដោយគ្មានថ្ងៃត្រឡប់បែប នេះទើបសីឡាលីន ពេលខ្លះតូចចិត្តតែម្នាក់ឯង។


ទាក់ទងរឿងស្នេហាវិញសុខ សីឡាលីន ក្រោយចែកផ្លូវគ្នាជាមួយតន្រ្ដីករលោកអ៊ុក មិនណារិទ្ធ ដែលបុរសនោះទៅរៀបការចោលនាងតាំងពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ ធ្លាប់មានព័តមានថាឡាលីន បានភ្ជាប់ស្នេហ៍ថ្មីជាមួយពិធីករបុរសសង្ហារខ្ពស់ស្រឡះលោកជីមមី ។តែអ្វីដែលគូឲ្យភ្ញាក់ផ្អើលពេលនេះលោកជីមមី បែជាទៅភ្ជាប់ស្នេហ៍ជាមួយពិធីការិនីនាងជីមមី ទៅវិញទើបពេលខ្លះនៅលើឆាកតន្រ្ដីសីឡាលីន ប្រកាសថាគូព្រេងរបស់នាងមិនទាន់កើតឡើយ។យ៉ាងណាគេជឿរថាសីឡាលីន នឹងមិនទុកបេះដូងឲ្យនៅទំនេរនោះទេគឺគ្រាន់តែពេលនេះនាងមិនសាងស្នេហ៍ជាចំហប៉ុណ្ណោះ តែមិនមែននាងអត់សង្សារឡើយ៕