ភ្នំពេញ៖មហាជនជាច្រើនបានលើកឡើងថាតារាចម្រៀងហងមាសលោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលទើបឡើងងារឧកញ៉ាកាលពីពេលថ្មីៗនេះហើយពិធីករហៅថា”លោកឧកញ៉ាខេមរៈ សិរីមន្ដ”នោះមានភាគរយខ្ពស់បំផុតក្នុងការឡើងទៅទទួលរ៉ាប់រងតំណែងធំជាគ្រូបង្វឹក និងគណៈកម្មារការនៅហង្សមាសរបស់ព្រាប សុវត្ថិ ដែលនៅទំនេរទាំង៣ក្រោយលោកចាកចេញគឺមានដូចជាCambodian Idol, The Voice Kids Cambodia និងCambodian Idol Junior រដូវកាលថ្មីនោះជាមិនខានព្រោះថាក្រោយកំពូលតារាចម្រៀងហង្សមាសចេញទៅលោកប៊ុនថៃ ហាក់លេចធ្លោរជាងគេនៅទ្រនុំធំនេះ។ប៉ុន្ដែអ្វីៗខុសស្រឡះអស់ព្រោះថាពេលនេះថៅកែហង្សមាសបានជ្រើសនាងសុខ សីឡាលីន ឲ្យទៅជំនួសព្រាប សុវត្ថិ ក្នុងកម្មវិធីCambodian Idol រដូវកាលទី៤។ការមើលរំឡងលោកឧកញ៉ាខែម ប៊ុនថៃ បែបនេះពីសំណាក់ថ្នាក់ដឹកនាំហង្សមាសធ្វើឲ្យមានការសង្ស័យកាន់តែច្រើនពីភាពមិនច្បាស់លាស់របស់លោកសិរីមន្ដ ក្នុងការបន្ដជាមួយហង្សមាសបើទោះជាលោកធ្លាប់ប្រាប់ថាចំនួនកុងត្រានៅហង្សមាសរបស់លោកមិនទាន់អស់សុពលភាពក្ដី។
លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីថ្ងៃទី១៩ខែកុម្ភៈ ដោយសុំមិនឲ្យដាក់ឈ្មោះថាតាមពិតលោកក៍យល់ដូចគ្រប់គ្នាគិតដែរថាពេលព្រាប សុវត្ថិ មិននៅអីចឹងអ្នកដែលទៅជំនួសតំណែងទំនេររបស់អតីតតារាហង្សមាសរូបនេះគឺជាលោកឧកញ៉ាខេមរៈ សិរីមន្ដ នេះបើសិនថៅកែចង់ឲ្យលោកប៊ុនថៃ ស្នងព្រាប សុវត្ថិ មែន។តែពេលនេះគឺជាសុខសីឡាលីន ហើយក្នុងនាមលោកជាកូនចៅគេដែរមិនហ៊ាននិយាយយ៉ាងណានោះទេព្រោះនៅលើមេ។តែលោកថាតាមលោកយល់គឺអាចសិរីមន្ដ ថតស្ពតស្រា ជាប់កុងត្រាខុសគ្នាជាមួយម្ចាស់Sponsor ក៍ថាបាន តែលោកមិនច្បាស់នោះទេ គឺមានតែរងចាំមើលថាតើតំ ណែងធំ២ទៀតគឺThe Voice kids Cambodia និងCambodian Idol Junior នោះថៅកែនឹងដាក់លោកឧកញ៉ាប៊ុនថៃ ចូលទៅជំនួសព្រាប សុវត្ថិ ឬយ៉ាងណា?
ខេមរៈ សិរីមន្ដ ធ្លាប់បានកាន់តែណែងធំX Factor Cambodia រដូវកាលទី១ តែមិនបានបាននាំកូនក្រុមលើកពាននោះទេ ប៉ុន្ដែថ្មីៗនេះលោកបានឡើងធ្វើជាឧកញ៉ាបន្ទាប់ពីនាយឃ្លោគ និងលាន អាហ្រ្វីលគីនីន ទើបធ្វើឲ្យភរិយារបស់លោកអ្នកនាងគួយ ផល្លី ក្លាយទៅជាជំទាវដោយស្វ័យប្រវត្តិ៕