Tuesday, October 22, 2024
Homeតារាខ្មែរខេមរៈ សរីមន្ដ ៖ហេតុអីថៅកែមើលរំលង?

ខេមរៈ សរីមន្ដ ៖ហេតុអីថៅកែមើលរំលង?

ភ្នំពេញ៖មហាជនជាច្រើនបានលើកឡើងថាតារាចម្រៀងហងមាសលោកខែម ប៊ុនថៃ ហៅ​ខេមរៈ សិរីមន្ដ ដែល​ទើប​ឡើងងារឧកញ៉ាកាលពីពេលថ្មីៗនេះ​ហើយពិធីករ​ហៅ​ថា”លោក​ឧកញ៉ាខេមរៈ សិរីមន្ដ”​នោះ​មានភាគរយ​ខ្ពស់បំផុតក្នុងការឡើងទៅទទួល​រ៉ាប់រងតំណែងធំ​ជាគ្រូបង្វឹក និងគណៈកម្មារ​ការនៅ​ហង្សមាសរបស់ព្រាប សុវត្ថិ ដែលនៅទំនេរទាំង៣ក្រោយ​លោក​ចាកចេញគឺមាន​ដូចជាCambodian Idol, The Voice Kids Cambodia និង​Cambodian Idol Junior រដូវ​កាល​ថ្មីនោះជាមិនខានព្រោះថាក្រោយកំពូលតារាចម្រៀង​ហង្សមាសចេញ​ទៅ​លោ​ក​​​ប៊ុន​ថៃ ហាក់​លេចធ្លោរជាងគេនៅទ្រនុំធំនេះ។ប៉ុន្ដែអ្វីៗខុសស្រឡះអស់​ព្រោះថា​ពេលនេះថៅកែហង្សមាសបាន​ជ្រើស​នាងសុខ សីឡាលីន ឲ្យទៅជំនួសព្រាប សុវត្ថិ ក្នុងកម្មវិ​ធីCambodian Idol រដូវ​កា​ល​​​ទី៤។ការមើលរំឡង​លោ​ក​ឧក​ញ៉ាខែម ប៊ុនថៃ  បែបនេះពីសំ​ណាក់​​ថ្នាក់ដឹក​នាំហង្សមាស​ធ្វើឲ្យមានការសង្ស័យកាន់តែច្រើន​ពីភាព​មិន​ច្បាស់លាស់​រប​ស់លោកសិរីមន្ដ ក្នុងការបន្ដ​ជា​មួយ​​ហង្សមាសបើទោះជាលោកធ្លាប់ប្រាប់ថាចំនួន​កុងត្រា​នៅហង្សមាសរបស់លោកមិន​ទាន់​អស់សុពលភាពក្ដី។

  លោកគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីថ្ងៃទី១៩ខែកុម្ភៈ ដោយសុំមិនឲ្យដាក់​ឈ្មោះថា​តាមពិតលោកក៍យល់ដូចគ្រប់គ្នាគិតដែរថាពេលព្រាប សុវត្ថិ មិននៅអីចឹងអ្នកដែលទៅជំនួស​តំ​ណែ​ងទំនេររបស់អតីតតារាហង្សមាសរូបនេះគឺជាលោកឧកញ៉ាខេមរៈ សិរីមន្ដ នេះបើសិនថៅកែចង់ឲ្យលោកប៊ុនថៃ ស្នងព្រា​ប សុវត្ថិ មែន។តែពេលនេះ​គឺជា​​សុខ​​សីឡាលីន ហើយ​ក្នុងនាមលោកជាកូនចៅគេដែរមិនហ៊ាន​និយាយ​យ៉ាងណានោះទេ​ព្រោះ​នៅលើមេ។តែលោកថាតាមលោកយល់គឺអាចសិរីមន្ដ ថតស្ពតស្រា ជាប់កុងត្រាខុស​គ្នា​ជាមួយ​ម្ចាស់Sponsor ក៍ថាបាន តែលោកមិនច្បាស់នោះទេ គឺមានតែរងចាំមើលថាតើតំ ណែង​ធំ២ទៀតគឺThe Voice kids Cambodia និងCambodian Idol Junior នោះថៅកែនឹងដាក់​លោក​ឧក​ញ៉ាប៊ុនថៃ ចូលទៅជំនួសព្រាប សុវត្ថិ ឬយ៉ាងណា?

ខេមរៈ សិរីមន្ដ ធ្លាប់បានកាន់តែណែងធំX Factor Cambodia រដូវកាលទី១ តែមិនបាន​បាននាំកូនក្រុម​លើកពាន​នោះទេ ប៉ុន្ដែថ្មីៗនេះលោកបានឡើងធ្វើជាឧកញ៉ាបន្ទាប់​ពីនាយ​ឃ្លោគ និងលាន អាហ្រ្វីលគីនីន ទើបធ្វើឲ្យភរិយា​របស់លោកអ្នកនាងគួយ ផល្លី ក្លាយទៅជា​ជំទាវ​ដោយស្វ័យប្រវត្តិ៕

RELATED ARTICLES