Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិ បៃឌិន ដាក់លក្ខខ័ណ្ឌមុនជួបពូទីន ខណៈបញ្ជីឈ្មោៈ រុស្ស៊ីត្រៀមសម្លាប់អ៊ុយក្រែនដល់ដៃUN

 បៃឌិន ដាក់លក្ខខ័ណ្ឌមុនជួបពូទីន ខណៈបញ្ជីឈ្មោៈ រុស្ស៊ីត្រៀមសម្លាប់អ៊ុយក្រែនដល់ដៃUN

ទីបំផុតប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន និងលោកពូទីនបានយល់ព្រមចូលតុចរចាតាមសំណើររប ស់ប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអ៊ែល ម៉ាក្រុង ដើម្បីរំលត់ភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក ម៉ាក្រុងបានស្នើឱ្យមានកិច្ចប្រជុំកំពូលមួយ ដែលធ្វើឡើងរវាង ប្រធានាធិបតី បៃឌិននិងប្រធានាធិបតី ពួទីន ហើយបន្ទាប់មកជាមួយភាគីពាក់ព័ន្ធដើម្បីពិភាក្សាអំពីសន្តិសុខនិង ស្ថិរភាពជាយុទ្ធសាស្រ្តនៅក្នុងទ្វីបអឺរ៉ុប។លោកបានបន្ថែមថា លោកបៃឌិននិង ពូទីន បានទទួលយកគោល​ការ​ណ៍​នៃកិច្ចប្រជុំកំពូលបែបនេះ។ទោះជាយ៉ាងនេះក្តីកិច្ចប្រជុំអាចធ្វើឡើងក្នុងលក្ខខណ្ឌដែលរុស្ស៊ីមិនឈ្លានពានអ៊ុយក្រែន។ ខ្លឹមសារនៃ​កិច្ច​ប្រជុំ​កំពូល ប្រសិនបើវាកើតឡើងនឹងត្រូវរៀបចំដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងរដ្ឋ​មន្ត្រីការ​បរទេសអាមេរិក លោក Antony Blinken ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ ដែលរំពឹងទុកនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ។ខណៈដែលវិមានក្រឹមឡាំងមិនទាន់ចេញការអត្ថាធិប្បាយនៅឡើយ លេខាធិការសារព័ត៌​មានសេត​វិ​មាន លោក​ស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី បៃឌិន«បានទទួលយកជាគោលការណ៍នៃ​កិច្ច​ប្រជុំ​ជាមួយ​លោ​ក​ប្រធានាធិបតីពូទីន បន្ទាប់ពីការចូលរួមរបស់ លោក Blinken-Lavrov ម្តងទៀតប្រសិន​បើការ​ឈ្លាន​ពានមិន​ទាន់កើតឡើង»។

EU គាំទ្រជំនួបបៃឌិន-ពូទីន

ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបគាំទ្រការប៉ុនប៉ងចុងក្រោយបំផុតក្នុងការរៀបចំកិច្ចចរចាបន្ថែមទៀតរវាងទីក្រុងវ៉ាស៊ីនតោននិង​ទីក្រុងម៉ូស្គូ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពេល​មានការពង្រឹងយោធារុស្ស៊ី​នៅតាមព្រំដែនអ៊ុយ​ក្រែន។លោកBorrellបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលមុនកិច្ចប្រជុំមួយថា កិច្ចប្រជុំកំពូលកម្រិតមេដឹកនាំ កម្រិតរដ្ឋមន្ត្រី និងទម្រង់បែបណាក៏ដោយគឺជាការព្យាយាមបញ្ចៀសសង្រ្គាម ដែលចាំបាច់ណាស់។លោកបានបន្ថែមថាយើងនឹងគាំទ្រអ្វីដែលអាចធ្វើឱ្យការសន្ទនាការទូតជាមធ្យោបាយដ៏ល្អបំផុតដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអ៊ុយក្រែន។

អាមេរិកបង្ហាញបញ្ជីឈ្មោះជនជាតិអ៊ុយក្រែនត្រូវសម្លាប់ ពេលរុស្ស៊ីឈ្លានពាន

សហរដ្ឋអាមេរិកបានព្រមានទៅអង្គការសហប្រជាជាតិថា ខ្លួនមានព័ត៌មានជាក់លាក់ ថារុស្ស៊ីមានបញ្ជីជនជាតិ​អ៊ុយក្រែន ដែលត្រូវសម្លាប់ឬបញ្ជូនទៅជំរុំឃុំខ្លួននៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ខ្លួន។នេះបើយោងតាមលិខិតដែលផ្ញើទៅប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងទទួលបានដោយ AFP កាលពីថ្ងៃអាទិត្យ ថ្ងៃទី 20 ខែកុម្ភៈ ។សំបុត្រនោះ បាននិយាយថាសហរដ្ឋអាមេរិកមាន ការព្រួយបារម្ភយ៉ាង​ខ្លាំង”និងព្រមានអំពី មហន្តរាយសិទ្ធិមនុស្សដែលអាចកើតមាន។លិខិតនោះបានសរសេរថា សហរដ្ឋអាមេរិក​មាន ព័ត៌មានគួរឱ្យទុកចិត្តដែលបង្ហាញថាកងកម្លាំងរុស្ស៊ីកំពុង​បង្កើតបញ្ជីឈ្មោះជនជាតិអ៊ុយ​ក្រែនដែលត្រូវ​សម្លាប់ ឬបញ្ជូនទៅជំរុំបន្ទាប់ពីការកាន់កាប់ដោយយោធា។កំណត់សម្គាល់ដែលចុះហត្ថលេខាដោយលោក Bathsheba NellCrocker ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រមាន​ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​អាចនាំមកនូវការរំ​លោភ​បំពានដូចជាការចាប់ពង្រត់ ឬការធ្វើទា​រុណ​កម្មហើយអាចកំណត់គោលដៅអ្នកប្រឆាំងនយោបាយសាស​នា និងជនជាតិភាគតិច ក្នុងចំណោមអ្នក​ដទៃ​ទៀត​។

ប៉ុស្ដិ៍យាមរុស្សីរងការវាយប្រហា

កាលពីរសៀលថ្ងៃច័ន្ទ ប៉ុស្ដិ៍យាមរុស្សីមួយកន្លែងនៅព្រំដែនអ៊ុយក្រែន រងការវាយប្រហារដែលគេសង្ស័យថា​បាញ់​ផ្លោងពីអ៊ុយក្រែន ។ព័តមានបឋមពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ៕

RELATED ARTICLES