ភ្នំពេញ៖បាំងតែ១ឆ្នាំទៀតទេតារាចម្រៀងសាច់សខ្ចីឃីន ស្រីនាថ ហៅអ៊ីវ៉ានឹងគ្រងឈុតកូនក្រមុំមែនទែនរៀបការតាមប្រពៃណីខ្មែរដូចមិត្តរួមអាជីពដែរហើយដែលពេលនោះនាងនឹងមានអាយុគម្រប់៣០ឆ្នាំ។ប៉ុន្ដែសំណួរដែលគ្រប់គ្នាចង់ដឹងនោះថាតើអនាគតស្វាមីរបស់អ៊ីវ៉ា នោះជាប្រុសម្នាក់ណាទៅ?
អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយសារភាពថានាងពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍មែន តែនាងថាភាពមិនទាន់ច្បាស់លាស់១០០% ធ្វើឲ្យនាងពិបាកក្នុងការបង្ហាញឬលាតត្រដាងថាតើបុរសរូបណាជាគូស្នេហ៍របស់នាង។ប៉ុន្ដែនាងសង្កត់ថានៅពេលដែលរូបនាងមានអាយុគម្រប់៣០ឆ្នាំនោះជាពេលវេលាដែលសមស្របអាចឲ្យនាងអាចរៀបការប្ដីបានហើយពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ។នាងថាមុនផ្ទុះកូវីដមានរៀមច្បងតារាជាច្រើនបាននាំគ្នាសម្រុករៀបការជាបន្ដបន្ទាប់ហើយតាមនាងយល់គឺដោយសារតែពួកគាត់ដល់អាយុដែលត្រូវយកគ្រួសារ។ចំណែករូបនាងវិញយល់ឃើញថាពេលមានអាយុ៣០ឆ្នាំនោះគឺជាពេលវេលាអំណោយផលមួយដែលអាចរៀបការដូចគេបានហើយ។
ជុំវិញការកំណត់ពេលវេលាជាក់លាក់របស់អ៊ីវ៉ា ដែលថាចង់យកប្ដីមិនឲ្យលើសពីអាយុ៣០ឆ្នាំនោះធ្វើឲ្យលោកអ៊ូ វ៉ាវ មិនសូវសប្បាយចិត្តនោះទេព្រោះជារឿយលោកតែងតែផ្ដល់ដំបូន្មាននិងអប់រំទៅលើកូនស្រីរបស់លោកថាមនុស្សយើងទុកភាពនៅលីវយូពេកមិនល្អនោះទេ អត់ប្រយោជន៍ព្រោះជីវិតមនុស្សប្រៀបបានដូចជាផ្ការីកលំអងកាលណាក៍រោយទៅវិញ។ប៉ុន្ដែអ៊ីវ៉ា ចង់យកប្ដីតាមគោលការណ៍ជីវិតរបស់នាងដែលបានគិតទុកជាមុនពិសេសគឺបុរសដែលមិនចេះប្រណ្ឌក្នុងអាជីពសិល្បៈរបស់នាងទើបអាចទៅរួច។
អ៊ីវ៉ា ធ្លាប់ប៉ៈស្នេហ៍បុរសទ្រព្យស្ដុកវ័យចំណាស់លោកថៅកែ”ប”ដែលជាម្ចាស់ក្លឹប និងហាងបញ្ចាំមួយនៅសៀមរាបតែចំណងស្នេហាខុសវ័យនោះបានចែកផ្លូវគ្នាតាំងពីឆ្នាំ២០១៣ ខណៈដែលប្អូនផ្កាយ៣នោះនៅតែចិញ្ចឹមចិត្តតាមស្នេហានាងដោយគ្មានការផ្លាស់ប្ដូរចិតុ្តបន្ដិចឡើយរយៈពេលជាង៧ឆ្នាំមកនេះ។ប៉ុន្ដែកុំថាឡើយ ផ្សះផ្សារស្នេហ៍សូម្បីតែរំលឹកឈ្មោះថៅកែក៍អ៊ីវ៉ា និងលោកវ៉ាវ មិនចង់ឲ្យពាក់ព័ន្ធទៀតដែរ ទើបធ្វើឲ្យពេលនេះគូស្នេហ៍ថ្មីរបស់អ៊ីវ៉ា នៅតែស្ថិតក្នុងអាថ័កំបាំងបើទោះជាមុននេះប្អូនប្រុសមាស សាលី ឈ្មោះវេហាស៍ ហាក់បង្ហាញការយកចិត្តទុកដាក់ចំពោះអ៊ីវ៉ា ក្ដីតែស្រីនាថ ប្រាកដក្នុងចិត្តថាមិនអាចក្លាយទៅជាស្នេហាបានទេ៕