Wednesday, October 23, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖ពន្យាពេលយកប្ដី លោកអ៊ូ វ៉ាវ មិនសប្បាយចិត្ត

អ៊ីវ៉ា ៖ពន្យាពេលយកប្ដី លោកអ៊ូ វ៉ាវ មិនសប្បាយចិត្ត

ភ្នំពេញ៖បាំងតែ១ឆ្នាំទៀតទេតារាចម្រៀងសាច់សខ្ចីឃីន ស្រីនាថ ហៅអ៊ីវ៉ានឹងគ្រងឈុតកូន​ក្រមុំមែន​ទែន​រៀបការតាមប្រពៃណីខ្មែរដូចមិត្តរួមអាជីពដែរ​ហើយដែលពេលនោះនាងនឹង​មានអាយុ​គម្រប់៣០ឆ្នាំ។ប៉ុន្ដែ​សំណួរដែលគ្រប់គ្នាចង់ដឹងនោះថាតើអនាគតស្វាមីរបស់អ៊ីវ៉ា នោះជាប្រុសម្នាក់​ណាទៅ?

 អ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងដោយសារភាពថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងពិតជាមានបុរសទាំងក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងក្រៅ​ស្រុកតាមស្នេហ៍មែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែនាងថាភាពមិនទាន់ច្បាស់លាស់១០០% ធ្វើឲ្យនាងពិបាកក្នុង​ការ​បង្ហា​ញ​ឬលាតត្រដាងថាតើបុរសរូបណាជា​គូស្នេហ៍របស់​នាង។ប៉ុន្ដែនាងសង្កត់ថានៅពេល​ដែលរូប​នាងមានអាយុគម្រប់៣០ឆ្នាំនោះ​ជាពេលវេលាដែល​សម​ស្រប​អាចឲ្យនាង​អាចរៀប​ការ​ប្ដី​បានហើយពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ។នាងថាមុនផ្ទុះកូវីដមានរៀម​ច្បង​តារា​ជាច្រើន​បាន​នាំ​គ្នា​សម្រុករៀបការជាបន្ដបន្ទាប់ហើយតាម​នាងយល់គឺ​ដោយសារតែ​ពួកគាត់​ដល់​អាយុដែល​ត្រូវយកគ្រួសារ។ចំណែករូបនាងវិញ​យល់ឃើញថាពេលមានអាយុ៣០ឆ្នាំ​នោះ​គឺជាពេលវេលាអំណោយផល​មួយ​ដែល​អាចរៀបការដូចគេបានហើយ។

ជុំវិញការកំណត់ពេលវេលាជាក់លាក់របស់អ៊ីវ៉ា ដែលថាចង់យកប្ដីមិនឲ្យលើសពីអាយុ​៣០ឆ្នាំ​នោះធ្វើឲ្យលោកអ៊ូ វ៉ាវ មិនសូវសប្បាយចិត្តនោះទេព្រោះជារឿយលោក​តែងតែផ្ដល់ដំ​បូ​ន្មាននិងអប់រំទៅលើកូនស្រីរបស់លោកថា​ម​នុ​ស្សយើងទុកភាពនៅលីវយូពេកមិនល្អនោះទេ អត់ប្រយោជន៍ព្រោះជីវិតមនុស្សប្រៀបបានដូចជា​ផ្ការីកលំអង​កាលណា​ក៍រោយទៅវិញ។ប៉ុន្ដែអ៊ីវ៉ា ចង់យកប្ដី​តាម​គោលការណ៍​ជីវិតរបស់នាងដែលបានគិតទុកជាមុនពិសេស​គឺ​​បុរស​ដែល​មិនចេះ​ប្រ​ណ្ឌ​ក្នុងអាជីព​សិល្បៈរបស់នាងទើបអាចទៅរួច។

 អ៊ីវ៉ា ធ្លាប់ប៉ៈស្នេហ៍បុរសទ្រព្យស្ដុកវ័យចំណាស់លោកថៅកែ”ប”ដែលជាម្ចាស់ក្លឹប និង​ហាងបញ្ចាំ​មួយនៅ​សៀម​រាបតែចំណងស្នេហាខុសវ័យនោះបានចែកផ្លូវគ្នាតាំងពីឆ្នាំ២០១៣ ខណៈដែលប្អូនផ្កាយ៣នោះនៅតែ​ចិញ្ចឹម​ចិត្ត​តាមស្នេហា​នាងដោយគ្មានការផ្លាស់ប្ដូរចិតុ្តបន្ដិចឡើយរយៈពេលជាង៧ឆ្នាំមកនេះ។ប៉ុន្ដែកុំថាឡើយ ផ្សះផ្សារ​ស្នេ​ហ៍សូម្បីតែរំលឹក​ឈ្មោះថៅកែ​ក៍អ៊ីវ៉ា និងលោកវ៉ាវ មិន​ចង់​ឲ្យពាក់ព័ន្ធទៀតដែរ ទើបធ្វើឲ្យពេលនេះគូស្នេហ៍​ថ្មី​របស់​អ៊ីវ៉ា នៅតែ​ស្ថិតក្នុងអាថ័កំបាំង​បើ​ទោះ​ជាមុននេះប្អូនប្រុសមាស សាលី ឈ្មោះវេហាស៍ ហាក់បង្ហាញការ​យកចិត្ត​ទុក​ដាក់​ចំពោះ​អ៊ីវ៉ា ក្ដីតែស្រីនាថ ប្រាកដក្នុងចិត្តថាមិនអាច​ក្លាយទៅជាស្នេហា​បានទេ​៕

RELATED ARTICLES