មាស សុខសោភា បានរៀបផែនការណ៍ដាក់គោលដៅសម្រាប់ឆ្នាំ២០២២ នេះគឺការវាយលុកទីផ្សារចម្រៀងដែលនាងសន្យាថាជាស្ទីលនាងមិនធ្លាប់បញ្ចេញពីមុនមកសោះតែឥឡូវ ត្រូវដល់ពេលយកមកបង្ហាញនៅពេលនេះហើយ។យ៉ាងណាការតាំងចិត្តរបស់សោភា នេះក្រោយមានការវាយតម្លៃពីអ្នកជំនាញសិល្បៈថារយៈពេលជាង១ឆ្នាំនៃការឈជើងនៅរាម សុខសោភា មិនមានការសន្ទុះទីផ្សារចម្រៀងរបស់នាងមានភាពប្រែប្រួលច្រើននោះទេ ព្រោះថានាងទៅរាម គឺហាក់ផ្ដោតតែការរកស៊ីហើយព្រលែងចម្រៀងចោល។ភ្លាមៗនោះសោភា បានចេញមកសន្យាថាឆ្នាំ២០២២ នេះនាងនឹងបញ្ចេញមកឲ្យអស់និងមានជំនឿរចិត្តថាអ្វីៗនឹងរៀបរយតំណើរការបានល្អទៅតាមការរៀបចំ។តែតារាចម្រៀងសំនៀងផ្អែមរូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅរាម គឺដើម្បីច្រៀងផង រកស៊ីផង មែន។
ជុំវិញការប្ដេជ្ញាវាយលុកទីផ្សារចម្រៀងសារជាថ្មីរបស់មាស សុខសោភា នៅពេលនេះក៍គេសង្កេតឃើញថាគូប្រជែងដ៍ស្វិតស្វាញរបស់នាងរយៈពេលជាង១០ឆ្នាំមកហើយគឺឱក សុគន្ធកញ្ញា នោះក៍លែងបន្ធូដៃទៀតដែរព្រោះនាងចាប់ផ្ដើមពង្រឹងទីផ្សារចម្រៀងនិងការចេញមុខតាមកម្មវិធីប្រលងចម្រៀងធំៗដែលស្វាមីរបស់នាងរៀបចំឲ្យនាងធ្វើជាគ្រូបង្វឹក និងគណៈកម្មារការឡើងវិញទើបធ្វើឲ្យឆ្នាំថ្មីនេះតារាល្បីល្បាញទាំង២ដួងអាចនឹងមានការប្រកួតប្រជែងទីផ្សារចម្រៀងសារជាថ្មីម្ដងទៀត បន្ទាប់ពីបានអាកខានអស់២ឆ្នាំដោយសារតែបញ្ហារកូវីដ។យ៉ាងណាតាមសភាពជាក់ស្ដែងពេលនេះសុខសោភា នៅតែជាប់មមារញឹកក្នុងការធ្វើជំនួញច្រើនជាងផ្ដោតលើទីផ្សារចម្រៀងដដែល បន្ទាប់ពីនាងបានក្លាយទៅជាថៅកែ ដែលមានហាងផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នាមក។
អ្នកជំនាញសិល្បៈធ្លាប់លើកឡើងថាសុខសោភា ពិតជាគិតលើការរកលុយឲ្យបានច្រើនជាង ការធ្វើបទចម្រៀងមែនក្រោយពេលនាងទៅដល់រាម នេះព្រោះបច្ចុប្បន្នទំនាក់ទំនងរវាងរូបនាងនិងថៅកែស្រី កាន់តែស្អិតល្មូតទើបសោភា បន្ថែមចំនួនកុងត្រាថ្មីនៅរាម ខណៈដែលកុងត្រាតំណាក់កាលដំបូងរបស់នាងរយៈពេល១ឆ្នាំនោះបានផុតកំណត់នៅខែកម្ភៈឆ្នាំ២០២២ នេះហើយ។មានការលើកឡើងថាការតាំងចិត្តរបស់សុខសោភា ដែលថានឹងយកមកបង្ហាញឲ្យអស់នៅឆ្នាំ២០២២ នេះអាចជាភាពមិនច្បាស់លាស់ ព្រោះបើចេញតែបទចម្រៀងតែមិនផ្ទុះនាងមិនអាចធ្វើព្យុះភ្លៀងនៅរាម នៅឆ្នាំនេះបានឡើយ។អ្នកជំនាញសិល្បៈបានសង្កត់ថាប្រសិនបើសុខសោភា មិនគិតលើការកស៊ីជាធំហើយនាងចង់ឈឈ្មោះលេខ១ជាតារាស្រីនាំមុខគេមែន ម្លេះសោភា ទៅចូលរួមជាមួយGalaxy បាត់ទៅហើយដែលពេលនោះគ្រាន់តែនាងចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ នោះគឺមិនអាចមានតារាស្រីណាម្នាក់ទប់ទល់ជាប់ជាមួយនាងនោះទេ៕