Wednesday, October 23, 2024
Homeតារាខ្មែរមាស សុខសោភា អាចសម្រេចគោលដៅធំឆ្នាំ២០២២ ឬអត់?

មាស សុខសោភា អាចសម្រេចគោលដៅធំឆ្នាំ២០២២ ឬអត់?

មាស សុខសោភា បានរៀបផែនការណ៍ដាក់គោលដៅសម្រាប់ឆ្នាំ២០២២ នេះគឺការ​វាយ​លុកទីផ្សារចម្រៀងដែល​នាងសន្យាថាជាស្ទីល​នាងមិនធ្លាប់បញ្ចេញពីមុន​មកសោះតែ​ឥឡូវ ត្រូវដល់ពេលយកមក​បង្ហាញនៅ​ពេលនេះ​ហើយ។យ៉ាងណាការតាំងចិត្តរបស់សោភា នេះក្រោយមានការវាយតម្លៃពីអ្នកជំនាញសិល្បៈ​ថារយៈពេល​ជាង​១ឆ្នាំនៃការឈជើងនៅរាម សុខសោភា មិនមានការសន្ទុះទីផ្សារចម្រៀងរបស់នាងមាន​ភាពប្រែប្រួលច្រើន​នោះ​ទេ ព្រោះ​ថានាងទៅរាម គឺហាក់ផ្ដោតតែការរកស៊ីហើយព្រលែងចម្រៀងចោល។ភ្លាមៗនោះសោភា បាន​ចេញ​មក​សន្យាថាឆ្នាំ២០២២ នេះនាងនឹងបញ្ចេញមកឲ្យអស់និងមានជំនឿរចិត្ត​ថាអ្វីៗ​នឹង​រៀបរយតំណើរ​ការបានល្អ​ទៅ​តាមការរៀបចំ។តែតារាចម្រៀងសំនៀងផ្អែមរូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងទៅរាម គឺដើម្បី​ច្រៀងផង រកស៊ីផង មែន។

  ជុំវិញការប្ដេជ្ញាវាយលុកទីផ្សារចម្រៀងសារជាថ្មីរបស់មាស សុខសោភា នៅពេល​នេះ​ក៍គេសង្កេតឃើញថាគូ​ប្រ​ជែង​ដ៍ស្វិតស្វាញរបស់នាងរយៈពេលជាង១០ឆ្នាំមកហើយគឺឱក សុ​គន្ធកញ្ញា នោះក៍លែងបន្ធូដៃទៀត​ដែរ​ព្រោះ​​នាងចាប់ផ្ដើម​ពង្រឹងទីផ្សារចម្រៀងនិង​ការចេញ​មុខ​តាមកម្មវិធីប្រលងចម្រៀងធំៗដែលស្វាមីរបស់នាង​រៀបចំ​ឲ្យនាងធ្វើជាគ្រូបង្វឹក និង​គណៈ​កម្មារការឡើងវិញទើបធ្វើឲ្យឆ្នាំថ្មីនេះ​តារាល្បីល្បាញទាំង២ដួង​អាចនឹង​មាន​ការ​ប្រកួតប្រជែង​ទីផ្សារចម្រៀងសារជាថ្មីម្ដងទៀត បន្ទា​ប់ពីបានអាកខានអស់២ឆ្នាំដោយ​សារតែបញ្ហារកូវីដ​។យ៉ា​ងណា​តាម​សភាពជាក់ស្ដែងពេលនេះ​សុខសោភា នៅតែជាប់មមារញឹកក្នុង​ការធ្វើជំ​នួ​ញច្រើនជាង​ផ្ដោតលើ​ទីផ្សារ​​ចម្រៀង​ដដែ​ល បន្ទាប់ពីនាងបានក្លាយទៅជាថៅកែ ដែលមាន​ហាង​ផ្ទាល់ខ្លួនដល់ទៅ២ផ្សេងគ្នាមក។

អ្នកជំនាញសិល្បៈ​ធ្លាប់​លើកឡើងថាសុខសោភា ពិត​ជាគិតលើការរកលុយឲ្យបានច្រើនជាង ការធ្វើបទ​ចម្រៀង​មែន​ក្រោយពេលនាងទៅដល់រាម នេះព្រោះបច្ចុប្បន្នទំនាក់ទំនងរវាងរូបនាងនិងថៅកែស្រី កាន់​តែស្អិតល្មូត​ទើប​សោភា បន្ថែមចំ​នួន​កុងត្រាថ្មីនៅរាម ខណៈដែលកុងត្រាតំណាក់កាល​ដំ​បូ​ងរបស់នាងរយៈពេល​១ឆ្នាំនោះបាន​ផុត​កំ​ណត់នៅខែកម្ភៈឆ្នាំ២០២២ នេះហើយ។មានការ​លើក​ឡើងថាការតាំងចិត្តរបស់​សុខ​សោភា  ដែលថា​នឹង​យកមកបង្ហាញឲ្យអស់នៅឆ្នាំ២០២២ នេះអាចជាភាពមិនច្បាស់លាស់ ព្រោះបើចេញតែបទចម្រៀងតែមិនផ្ទុះ​នាង​មិនអាចធ្វើព្យុះ​ភ្លៀង​នៅរាម នៅឆ្នាំនេះ​បានឡើ​យ​។អ្នកជំនាញសិល្បៈបានសង្កត់ថាប្រសិនបើសុខសោភា មិន​គិត​​លើការកស៊ីជាធំហើយនាង​ចង់ឈ​ឈ្មោះលេខ១ជាតារាស្រីនាំមុខគេមែន ម្លេះសោភា ទៅ​ចូលរួម​ជាមួយ​Ga​laxy បាត់ទៅ​ហើយ​ដែលពេលនោះគ្រាន់តែនាង​ចាប់ដៃជាមួយកំពូល​តារា​ចម្រៀងព្រាប សុវត្ថិ នោះគឺមិន​អាច​មា​ន​តារាស្រីណាម្នាក់ទប់ទល់ជាប់ជាមួយនាងនោះទេ៕

RELATED ARTICLES