ភ្នំពេញ៖សុខ ពិសី ជាតួឯករបស់សាន់ដេនិងត្រូវបានគេចាត់ទុកថាជារាជនីយចិត្តធ័មព្រោះចូលចិត្តរំដោះសត្វឆ្កែពីការកាប់សាច់នោះ កាន់តែស្រកសាច់នៅរយៈពេលជាង១ឆ្នាំចុងក្រោយនេះធ្វើឲ្យរូបនាងក្លាយទៅជាមានរាងតូចច្រឡឹងគូរឲ្យក្នក់ក្នាញ់ បើទោះជាអ្នកខ្លះលើកឡើងថាពិសី មើលទៅដូចជាចុះស្គមជ្រុលបន្ដិចក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះពិសី នៅពេលដែលស្រកគីឡូកាន់តែខ្លាំងនាងរឹតតែត្រូវប៉ាន់ថែមទៀតព្រោះថ្មីៗនេះស្រីស្រស់ទើបបានចេញមុខធ្វើBa ឲ្យផលិតផលធំមួយ ខណៈដែលមុននេះនាងបានផុតកុងត្រាពីក្រុមហ៊ុនមួយហើយនាងតន់ ច័ន្ទសីម៉ា ចូលទៅជំនួសតំណែងទើបគេថាពិសី បាត់១បាន១មកវិញ។
ពិសី ត្រូវបានគេកត់សម្គាល់ថានាងស្ថិតក្នុងចំណោមតារាស្រីដែលក្ដាប់បានទីផ្សារស្ពតធំៗនៅរយៈពេលចុងក្រោយនេះក្នុងចំណោមឱក សុគន្ធកញ្ញា ,ពេជ្រសោភា ,សុគន្ធ និសា ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទ សីម៉ា ជាដើម។ក្រៅពីក្ដាប់បានស្ពតធំៗនោះពិសី ក៍ជាអ្នកថតម៉ូដសម្អាងការដ៍មមាញឹកផងដែរទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលពីសម្អាងការនិងស្ពតបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ ខណៈដែលផលិតផលខ្លះរងចាំឲ្យតែនាងផុតកុងត្រាចាស់គេនឹងចូលមកចែចូវ។អ្វីដែលគូរឲ្យកត់សម្គាល់នោះពិសី មិនត្រូវបានផលិតកម្មសាន់ដេកាត់ភាគរយពីលុយថតស្ពតឬច្រៀងសម្ដែងដូចតារាដ៍ទៃទៀតនោះទេ ព្រោះថាពេលនេះនាងជាតារាម្នាក់ដែលមានឥទ្ធិពលជាងគេនៅសាន់ដេគឺប្រៀបដូចជាឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។
ក្រៅពីចេញមុខតាមស្ពតធំមកវិញនេះសុខ ពិសី ដែលផ្អាកការចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីនៅតាមទូរទស្សន៍ទាំងឡាយជាង២ឆ្នាំដោយសារតែកូវីដនេះនាងមិនទាន់វិលមកកាន់ក្បាលមីក្រូសារជាថ្មីវិញឡើយ។តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះធ្លាប់ថានាងមិនអាចកំណត់ពេលវេលាជាក់លាក់នៃការច្រៀងសម្ដែងដូចមុនបាននោះទេ ព្រោះចាំឲ្យកូវីដស្ងប់ស្ងាត់ជាងនេះសិនទើបឡើងឆាកសារជាថ្មី។នាងថាមានអ្នករៀបចំកម្មវិធីប្រគុំតន្រ្ដីតាមស្ថានីយ៍ទូរទស្សន៍ទាំងឡាយទាក់ទងហៅនាងឡើងច្រៀងឡើងវិញតែនាងសុំអធ្យាស្រ័យពីម្ចាស់កម្មវិធីព្រោះមិនទាន់អាចឡើងបាន។ដោយឡែកទាក់ទងរឿងបេះដូងវិញស្រីស្អាតសុខ ពិសី ដែលប៉ៈស្នេហ៍ថៅកែសាន់ដេរយៈពេលជិត១០ឆ្នាំមកនេះ មិនទាន់មានដំណឹងថានាងដឹកដៃលោកឡាយ សុខចំរើន រៀបការនៅពេលណាឡើយ។ការពន្យាពេលចូលរោងការនេះធ្វើឲ្យពិសី នៅតែជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗកាន់តែច្រើនថែមទៀត៕