Wednesday, October 23, 2024
Homeតារាខ្មែរសុខ ពិសី៖ កាន់តែស្គម រឹតតែត្រូវប៉ាន់

សុខ ពិសី៖ កាន់តែស្គម រឹតតែត្រូវប៉ាន់

ភ្នំពេញ៖សុខ ពិសី ជាតួឯករបស់សាន់ដេនិងត្រូវបានគេចាត់ទុកថាជារាជ​នីយចិត្តធ័មព្រោះ​ចូល​ចិត្តរំដោះ​សត្វ​ឆ្កែពីការកាប់សាច់នោះ កាន់តែស្រកសាច់នៅរយៈពេលជាង១ឆ្នាំចុងក្រោយនេះ​ធ្វើឲ្យរូបនាងក្លាយ​ទៅ​ជាមាន​រាងតូចច្រឡឹងគូរឲ្យក្នក់ក្នាញ់ បើទោះជាអ្នកខ្លះលើកឡើងថា​ពិ​សី​ មើល​ទៅដូច​ជាចុះស្គម​ជ្រុល​បន្ដិចក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់នោះពិសី នៅពេលដែល​ស្រ​កគីឡូកាន់តែខ្លាំងនាងរឹតតែត្រូវប៉ាន់ថែមទៀតព្រោះថ្មីៗ​នេះស្រីស្រស់ទើប​បានចេញ​មុខធ្វើBa ឲ្យផលិតផលធំមួយ ខណៈដែលមុននេះនាង​បានផុតកុងត្រា​ពីក្រុមហ៊ុន​មួយហើយ​នាងតន់ ច័ន្ទ​សីម៉ា ចូលទៅជំនួសតំណែងទើបគេថាពិសី បាត់១បាន១មកវិញ។

ពិសី ត្រូវបាន​គេកត់​សម្គាល់ថានាងស្ថិតក្នុងចំណោមតារា​ស្រី​ដែលក្ដាប់បានទីផ្សារស្ពតធំៗ​នៅរយៈ​ពេល​ចុង​ក្រោយ​នេះក្នុងចំ​ណោម​ឱក សុគន្ធកញ្ញា ,ពេជ្រ​សោភា ,សុគន្ធ និសា  ,រ៉េត ស៊ូហ្សាណា និងតន់ ច័ន្ទ សីម៉ា ជា​ដើម។ក្រៅពីក្ដាប់បានស្ពត​ធំៗនោះពិសី ក៍ជាអ្នកថត​ម៉ូដសម្អាងការ​ដ៍​មមាញឹកផងដែរ​ទើបធ្វើឲ្យនាងអាចរក​ប្រាក់​ចំ​ណូលពីសម្អាង​ការនិង​ស្ពតបាន​ជាច្រើន​ម៉ឺន​ដុល្លារក្នុង១ឆ្នាំៗ ខណៈដែលផលិតផលខ្លះរងចាំ​ឲ្យ​តែនាង​ផុត​កុង​ត្រាចាស់គេ​នឹងចូល​មក​ចែចូវ។អ្វីដែលគូរឲ្យកត់សម្គាល់នោះពិសី មិន​ត្រូវ​បានផលិតកម្មសាន់ដេ​កាត់ភាគរយ​ពី​លុយ​ថត​ស្ពតឬ​ច្រៀង​សម្ដែង​ដូចតារាដ៍ទៃទៀតនោះទេ ព្រោះ​ថាពេលនេះនាងជាតារាម្នាក់ដែល​មាន​​ឥទ្ធិពល​ជាង​​គេនៅសាន់ដេ​គឺ​ប្រៀបដូចជាឱក សុគន្ធកញ្ញា នៅហង្សមាសដែរ។

  ក្រៅពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចេញមុខតាមស្ពតធំមកវិញនេះសុខ ពិសី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលផ្អាកការចេញច្រៀងសម្ដែងតាម​បណ្ដារឆាកតន្រ្ដីនៅតាម​ទូរទស្សន៍​ទាំងឡាយជាង២ឆ្នាំដោយសារតែកូវីដនេះនាងមិនទាន់វិលមកកាន់ក្បាលមីក្រូសារជាថ្មីវិញឡើយ។តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះធ្លាប់ថានាងមិនអាចកំណត់ពេលវេលាជាក់លាក់នៃការច្រៀងសម្ដែងដូចមុនបាននោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះ​ចាំ​ឲ្យកូវីដស្ងប់​ស្ងាត់ជាងនេះសិនទើបឡើងឆាកសារជាថ្មី។នាងថាមានអ្នករៀបចំកម្មវិធី​ប្រគុំ​តន្រ្ដីតាមស្ថានីយ៍ទូរទស្សន៍ទាំងឡាយទាក់ទងហៅនាងឡើងច្រៀងឡើងវិញតែនាងសុំអធ្យាស្រ័យពីម្ចាស់កម្មវិធីព្រោះមិនទាន់អាចឡើងបាន។ដោយឡែកទាក់ទងរឿងបេះដូងវិញស្រីស្អាតសុខ ពិសី ដែលប៉ៈស្នេហ៍​ថៅកែសាន់​ដេរយៈពេលជិត១០ឆ្នាំមកនេះ មិនទាន់មានដំណឹង​ថា​នាង​ដឹក​ដៃ​លោកឡាយ សុខចំរើន រៀបការនៅពេល​ណា​ឡើយ​។ការពន្យាពេលចូល​រោង​ការ​នេះធ្វើឲ្យ​ពិសី នៅតែជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពី​សំណាក់មន្រ្ដី​ធំៗកាន់តែ​ច្រើន​ថែម​ទៀត​៕

RELATED ARTICLES