Thursday, November 28, 2024
Homeកីឡាអន្ដរជាតិប៉ូឡូញ សុំការបំភ្លឺពី FIFA  ក្នុងការប្រកួតជម្រុះ​ជា​មួយរុស្ស៊ី

ប៉ូឡូញ សុំការបំភ្លឺពី FIFA  ក្នុងការប្រកួតជម្រុះ​ជា​មួយរុស្ស៊ី

សមាគមបាល់ទាត់ប៉ូឡូញកាលពីថ្ងៃអង្គារបានស្វែងរកភាពច្បាស់លាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA លើការប្រកួតជម្រុះបាល់ទាត់ពិភពលោកប៉ះជាមួយក្រុមជម្រើស​ជាតិរុស្ស៊ីនៅទីក្រុងមូស្គូខែក្រោយបន្ទាប់​ពី​រុស្ស៊ីបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្តាច់ខ្លួនអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់​ការទទួលស្គាល់ជាផ្លូវការដល់តំបន់បំបែកខ្លួន​ពីរនៅភាគខាង​កើត​អ៊ុយ​ក្រែន​កាលពីថ្ងៃចន្ទ ដែលបង្កឱ្យមាន​ការ​ថ្កោល​ទោសពីលោកខាងលិច និងជំរុញឱ្យមានការភ័យខ្លាច​ចំពោះការប្រឈមមុខដាក់គ្នាផ្នែក​យោធានៅក្នុង​តំ​បន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហព័ន្ធប៉ូឡូញ FA បានស្នើសុំឱ្យFIFAបំភ្លឺជាបន្ទាន់នូវបញ្ហាដែលទាក់ទងនឹង​ការរៀបចំការប្រកួត។ការប្រកួតជម្រុះរវាងរុស្សី និងប៉ូឡូញដើម្បីទទួលបានកៅអីមួយក្នុងព្រឹត្តិ​ការណ៍បាល់ទាត់​ពិភព​លោក ឆ្នាំនេះនៅប្រទេសកាតាគ្រោងធ្វើនៅថ្ងៃទី ២៤ ខែមីនា។

ការលើកឡើងរបស់សមាគមបាល់ទាត់ប៉ូឡូញ ស្របពេលមានការសង្ស័យថាវិស័យបាល់ទាត់របស់ប្រទេស​រុស្ស៊ី​អាចនឹងជាប់ទណ្ឌកម្មពិភពលោក។វាបានបន្ថែមថា បញ្ហានេះក៏មានការព្រួយបារម្ភផងដែរចំពោះស៊ុយអែត និង​សាធារណរដ្ឋឆេក ដែលអាចប្រឈមមុខនឹងរុស្ស៊ីក្នុងទីក្រុងម៉ូស្គូក្នុងវគ្គផ្ដាច់ព្រ័ត្រវគ្គ Playoff៕

RELATED ARTICLES