Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីខេម៖ មិនសូវត្រូវប៉ាន់?

ហេតុអីខេម៖ មិនសូវត្រូវប៉ាន់?

ភ្នំពេញ៖តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀង​លេចធ្លោរម្នាក់ក្នុង​ចំណោម​​អ្នកចម្រៀងប្រុសនាពេលបច្ចុប្បន្ន ព្រោះសន្ទុះនៃការគាំទ្រច្រើន។តែគេកត់សម្គាល់​ថាបទចម្រៀង​របស់ខេម ហាក់មិនសូវត្រូវបានបេក្ខភាពលើកយកទៅបក​ស្រាយតាមកម្មវិធីប្រលងចម្រៀងធំៗដូចបទរបស់​លោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ឡើយ។តើបទចម្រៀងរបស់ខេម ពិបាកច្រៀងឬមួយ​ក៍​ផលិតមិនត្រូវចិត្តយុវវ័យនៅរយៈពេល​ចុងក្រោយនេះ?

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”កាលពីពេលថ្មីៗនេះដោយសុំមិនឲ្យដាក់​ឈ្មោះនោះថាខេម ច្រៀងស្ទីលស្អកតែពិរោះ អីចឹងពិបាកមានអ្នកហ៊ាន​ធ្វើតាម។តែលោកគ្រូភ្លេង នោះថាខេម តាំងពីទៅផលិតកម្មថ្មី មិនសូវខ្លាំងដូចនៅថោន ទេ បុន្ដែខេម គ្មានតារាណាអាចដណ្ដើមតំណែងបានទេ ព្រោះ​ច្រៀងស្អក ហើយគេចូលចិត្តស្ដាប់…។

 ខេម បានចេញពីថោន ទាំងចម្រូងចម្រាសដើម្បីចូលរួមជាមួយGalaxy ដែលខេម ធ្លាប់អះអាងថា​លោកមាន​សេច​ក្ដី​សុខណាស់ជាមួយផលិតកម្មក្រោយនេះព្រោះថាទំនាក់ទំនងរវាង​លោកនិងថៅកែផលិត​កម្មរាប់អាន​គ្នាដូចបងប្អូន។ខេម ថែមទាំងធ្លាប់ធ្វើការច្រានចោលចំពោះអ្នកខ្លះដែលថាលោកចាត់ទុកលោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកនោះដោយថាមិនមែនជាការពិតឡើយ ព្រោះថាទំនាក់ទំនងរវាងលោកនិងកំពូលតារា​ចម្រៀង​រូបនេះធម្មតាហើយដូចបងប្អូនរួមការងារជាមួយគ្នា។ប៉ុន្ដែអ្នកស្និតខេម ធ្លាប់ទម្លាយថាតារាចម្រៀងដែល​គេស​ង្ស័យថាលោកមានកូន២នាក់រូបនេះមិនដែលចង់នៅក្រោមតារាណាម្នាក់ឡើយ។

 ក្រៅពីអាជីពចម្រៀងខេម ក៍ជាថៅកែភោជនីយដ្ឋានមួយផងដែរ ហើយតាមព័តមានពីអ្នកជិតដិតបំផុតខេម បានបង្ហើបថាតារាចម្រៀងរូបនេះបានទិញដីធ្លីមួយចំនួនទុកតាំងពីនៅថោកៗម្លេះ ហេតុនេះហើយបើ​បញ្ចេញ​លក់នៅពេលនេះប្រាកដជាខេម ក្លាយជាអ្នកមានធំជាមិនខាន។តែខេម មិនចេះអួតអាងរឿងទិញបានដីធំនោះ​ឡើយ ហើយអ្វីដែលចម្លែកតាំងពីចុងឆ្នាំ២០២១ ម្លេះដែលខេម ហ៊ានលាតត្រដាងរឿងស្នេហាជាមួយ​អ្នកនាង​ស្រីកា ដែលជាអាណិក​ជនខ្មែរមកពីបារាំងក្រោយ​ពួកគេចាប់ដៃគ្នាជាង៦ឆ្នាំ។យ៉ាងណាដំណឹងរៀបការ​ពេល​ណានោះនៅតែមិនទាន់ត្រូវបានខេម កំណត់ច្បាស់លាស់នោះទេ តែលោកសុណារិន ដែលថាគ្មាន​កូន២ដូច​គេសង្ស័យនោះធ្លាប់ថាមិនយូពេកទេអាច២ទៅ៣ឆ្នាំទៀតនឹងមានដំណឹងល្អហើយ៕

RELATED ARTICLES