Saturday, October 19, 2024
Homeព័ត៌មានជាតិសហជីពក្រុមហ៊ុនកាពីតូល ចេញសេចក្ដីថ្លែងការណ៍

សហជីពក្រុមហ៊ុនកាពីតូល ចេញសេចក្ដីថ្លែងការណ៍

ភ្នំពេញៈ សហជីពអ្នកបើកបរ និងបុគ្គលិកនៃក្រុមហ៊ុនកាពីតូល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញសេចក្ដីថ្លែងការណ៍ សំណូមពរដល់រាជរដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចដែលមិនគោរពច្បាប់ យកទៅផ្ដន្ទាទោស ដើម្បីការពារប្រជាជនស្លូតត្រង់ ការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ។
សេចក្ដីថ្លែងការណ៍នេះ បានធ្វើឡើងក្រោយពេលអតីតក្រុមអ្នកបើករថយន្តកាពីតូល ចំនួន៤៥នាក់ កាលពីថ្ងៃទិ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានលើកគ្នាដង្ហែក្បនតវាម្ដងទៀត ដោយយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្រ្តី ជួយជំរុញទៅក្រុមហ៊ុនកាពីតូល ឲ្យទទួលយកពួកគាត់ចូលធ្វើការវិញ ។

RELATED ARTICLES