Wednesday, October 23, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ក្រោយឡើង”ឧកញ៉ា”តើខុសពី​មុន​យ៉ាងណា?

ខេមរៈ សិរីមន្ដ ៖ក្រោយឡើង”ឧកញ៉ា”តើខុសពី​មុន​យ៉ាងណា?

ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានក្លាយទៅជា”ឧកញ៉ា”បន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្រី្វល​គីនីន ទើបធ្វើឲ្យនៅលើបណ្ដាញសង្គមចាប់ផ្ដើមហៅសិរីមន្ដ ថា”លោកឧកញ៉ាខែម ប៊ុនថៃ )។តើក្រោយទទួលបានគោរម្យងារជា”ឧកញ៉ា”នេះហើយលោកខែម ប៊ុនថៃ នឹងមានការប្រែប្រួល ឬខុសប្លែក​ពី​មុនយ៉ាងណាខ្លះទៅ?ខេមរៈ សិរីមន្ដ ឬហៅថាជា”ឧកញ៉ាខែម ប៊ុនថៃ”នោះបានតាំងចិត្តថាបន្ទាប់ពី​ទទួលបាន​ងារនេះ​ហើយលោក​នឹងធ្វើជាគំរូល្អដល់សិល្បករទាំងឡាយ នឹងចូលរួមជួយសង្គមជាតិឲ្យបានច្រើន​ថែម​ទៀត​…។

អ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់ដែលស្និតសិរីមន្ដ បានលើកឡើងដោយសុំមិនឲ្យដាក់​ឈ្មោះ​នោះថាខេមរៈ សិរីមន្ដ អាចរយាលៗពីការច្រៀងសម្ដែងតាមបណ្ដារ​ឆាកតន្រ្ដីទាំងឡាយជាងមុន​ក្រោយឡើង​ជាឧកញ៉ានេះ ហើយភាពប្រែប្រួលរបស់អតីតតារាចម្រៀងU2 និងសាន់ដេរូបនេះគឺលោក​នឹងងាកទៅ​ធ្វើជំ​នួញ​កាន់តែធំ ព្រោះអ្នកវិនិយោគក៍ចាប់អារម្មណ៍ជាមួយលោកប៊ុនថៃ ថែមទៀតផងដែរដោយសារគេគិតថាសិរីមន្ដ ក្លាយជាឧក​ញ៉ា បានន័យថាជាអ្នកមានលុយហើយ។

  ចំណែកលោកសុះ ម៉ាច ដែលជាអតីតប្រធានសមាគមន៍សិល្បករខ្មែរបានប្រាប់”នគរធំ”តាមទូរស័ព្ទកាល​ពី​ថ្ងៃទី២៥ខែកុម្ភៈ ថាក្នុងនាមលោកជាតារារៀមច្បងម្នាក់សូមចូលរួមអបអរសាទរចំពោះលោកខេមរៈ សិរីមន្ដ ដែលបានទទួលងារដ៍អសា្ចរ្យមួយនេះ។លោកសុំះម៉ាច ថ្លែងថាគូរសរសើរខេមរៈ សិរីមន្ដ ដែលទទួល​បានគោ​រម្យងារមួយនេះព្រោះមិនងាយទេ កម្រអ្នកបានណាស់ ហើយបច្ចុប្បន្នទាល់តែបរិច្ចាគជួយ​ជាតិដល់​ទៅ៥០ម៉ឺន​ដុល្លារឡើងទើបបានងារនេះ។អតីតតារាហង្សមាសរូបនេះបន្ថែមថាសិរីមន្ដ ចូលរួមជួយជាតិច្រើន​ហើយទើប​បានងារមួយនេះហេតុនេះលោកយល់ថានេះជាការបន្ថែមភាពជោគជ័យឬល្បីល្បាញដល់សិរីមន្ដ បន្ថែម​ទៀត​ជាមិនខាន។យ៉ាងណាលោកសុះ ម៉ាច ថាលោកមិនទាន់ដឹងទេថាក្រោយសិរីមន្ដ បានងារឧកញ៉ានេះ​ហើយថា​តើតារាចម្រៀងរូបនេះនៅបន្ដអាជីពសិល្បៈតទៅទៀតឬក៍ឈប់?លោកថាងារនេះជាការបន្ថែមទៅលើអាជីពចម្រៀងរបស់សិរីមន្ដ ហេតុនេះហើយបើលោកប៊ុនថៃ ចង់ល្បីល្បាញក្នុងសិល្បៈតទៅទៀតគឺគូតែ​នៅបន្ដអាជីព​ចាស់ហើយចេញបទចម្រៀងល្បីៗថែមទៀតនោះទើបកេរ្តិ៍ឈ្មោះកាន់តែល្បីព្រមគ្នាតែម្ដង។ក្នុងនាម​ជាសិល្បករ​ជើងចាស់ម្នាក់លោកសុះ ម៉ាច សង្កត់ថាក្រោយបានងារឧកញ៉ានេះហើយសិរីមន្ដ ត្រូវរៀបចំខ្លួន​ដោយប្រយ័ត្ន​ប្រយ៉ែងខ្ពស់ផងដែរ មិនមែនបានងារនេះហើយត្រូវគេថាឆ្មើងឆ្មៃនោះច្បាស់ជាធ្លាក់មកវិញជាមិនខាន ព្រោះ​មហាជនចាំតែមើលគ្រប់សកម្មភាពទាំងអស់។

 ថ្វីត្បិតតែលោកសុះ ម៉ាច សាទរចំពោះលោកខេមរៈ សិរីមន្ដ ដែលក្លាយទៅជាឧកញ៉ាមែន ប៉ុន្ដែលោក​ថាអំឡុង​ពេលដែលលោកនៅជាកូនប្រសារសម្ដេចជា ស៊ីម នោះលោកក៍ធ្លាប់ទទួលបានគោរព​ងារពីព្រះមហាក្ស​ត្រប្រ​ទានឲ្យផងដែរនោះជាងារ”ឯកឧត្តម” ហើយលោកបាន​យកតួនាទីនោះទៅ​សួរសុខទុក្ខរាស្រ្ដ​នៅមូលដ្ឋានជា​ញឹក​ញាប់ទៀតផង។ប៉ុន្ដែពេលលោក​ចេញទៅច្រៀងសម្ដែងនៅបរទេសមាន​បងប្អូនអ្នកគាំទ្រនៅក្រៅ​ស្រុកហៅ​លោ​ក​​ថា”ឯកឧត្តមសុះ ម៉ាចៗ”ពេលនោះលោកបានស្នើរសុំថាកុំឲ្យហៅលោកថាអីចឹងអី ព្រោះលោកមានអារម្មណ៍​ថា”អៀនៗ”ក៍សំណូមពរពួកគគាត់ឲ្យហៅថាលោកសុះ ម៉ាច ឬតារាចម្រៀងសុះ ម៉ាច ទៅបានហើយ។យ៉ាង​ណា​លោកសុះ ម៉ាច ថាពេលនេះលោកក៍មិនដឹងថាតើងារជាឯកឧត្តមរបស់លោកនៅតែរក្សារឬយ៉ាងណានោះទេ ព្រោះ​លោកមិនដែលសួរនាំឬទាមទារនោះទេ ក្រោយសម្ដេចជា ស៊ីម ទទួលមរណភាពទៅ ខណៈការប្រជុំបក្ស​ដូច​មុនគេក៍មិនដែលហៅលោកទៅទៀតដែរ ស្របពេលដែលតាំងពីបានងារនោះមកលោកមិន​ដែលយកប្រាក់​ខែ​ម្ដង​ណាឡើយ។

 ចំពោះខេមរៈ សិរីមន្ដ វិញក្រៅពីលោកសុះ ម៉ាច នោះមានតារារួមអាជីពជាច្រើនទៀតបានសម្ដែងការរីករាយ​នៅ​ពេលដែលឃើញតារាហង្សមាសរូបនេះក្លាយទៅជាឧកញ៉ា ខណៈដែលភរិយាលោកអ្នកនាងគួយ ផល្លី ក្លាយទៅ​ជា”ជំទាវ”។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកខែម ប៊ុនថៃ ធ្វើតណើរជិះរថយន្ដទំនើបម៉ាកRolls Royce និងមាន​អង្គរក្សបើករថយន្ដអម២គ្រឿងគឺឡានម៉ាកRange Rover Defender និងVolkswagen ដែលមើលទៅ​ពេលនេះ​ឥទ្ធិ​ពល​របស់លោក​ប៊ុនថៃ មិនចាញ់លោកឧកញ៉ាឃ្លោគ និងលាន អាហ្វ្រីលគីនីន ឡើយ៕

RELATED ARTICLES