ភ្នំពេញ៖ខេមរៈ សិរីមន្ដ បានក្លាយទៅជា”ឧកញ៉ា”បន្ទាប់ពីលោកទុំ សារុត ហៅនាយឃ្លោគ និងលាន អាហ្រី្វលគីនីន ទើបធ្វើឲ្យនៅលើបណ្ដាញសង្គមចាប់ផ្ដើមហៅសិរីមន្ដ ថា”លោកឧកញ៉ាខែម ប៊ុនថៃ )។តើក្រោយទទួលបានគោរម្យងារជា”ឧកញ៉ា”នេះហើយលោកខែម ប៊ុនថៃ នឹងមានការប្រែប្រួល ឬខុសប្លែកពីមុនយ៉ាងណាខ្លះទៅ?ខេមរៈ សិរីមន្ដ ឬហៅថាជា”ឧកញ៉ាខែម ប៊ុនថៃ”នោះបានតាំងចិត្តថាបន្ទាប់ពីទទួលបានងារនេះហើយលោកនឹងធ្វើជាគំរូល្អដល់សិល្បករទាំងឡាយ នឹងចូលរួមជួយសង្គមជាតិឲ្យបានច្រើនថែមទៀត…។
អ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់ដែលស្និតសិរីមន្ដ បានលើកឡើងដោយសុំមិនឲ្យដាក់ឈ្មោះនោះថាខេមរៈ សិរីមន្ដ អាចរយាលៗពីការច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយជាងមុនក្រោយឡើងជាឧកញ៉ានេះ ហើយភាពប្រែប្រួលរបស់អតីតតារាចម្រៀងU2 និងសាន់ដេរូបនេះគឺលោកនឹងងាកទៅធ្វើជំនួញកាន់តែធំ ព្រោះអ្នកវិនិយោគក៍ចាប់អារម្មណ៍ជាមួយលោកប៊ុនថៃ ថែមទៀតផងដែរដោយសារគេគិតថាសិរីមន្ដ ក្លាយជាឧកញ៉ា បានន័យថាជាអ្នកមានលុយហើយ។
ចំណែកលោកសុះ ម៉ាច ដែលជាអតីតប្រធានសមាគមន៍សិល្បករខ្មែរបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី២៥ខែកុម្ភៈ ថាក្នុងនាមលោកជាតារារៀមច្បងម្នាក់សូមចូលរួមអបអរសាទរចំពោះលោកខេមរៈ សិរីមន្ដ ដែលបានទទួលងារដ៍អសា្ចរ្យមួយនេះ។លោកសុំះម៉ាច ថ្លែងថាគូរសរសើរខេមរៈ សិរីមន្ដ ដែលទទួលបានគោរម្យងារមួយនេះព្រោះមិនងាយទេ កម្រអ្នកបានណាស់ ហើយបច្ចុប្បន្នទាល់តែបរិច្ចាគជួយជាតិដល់ទៅ៥០ម៉ឺនដុល្លារឡើងទើបបានងារនេះ។អតីតតារាហង្សមាសរូបនេះបន្ថែមថាសិរីមន្ដ ចូលរួមជួយជាតិច្រើនហើយទើបបានងារមួយនេះហេតុនេះលោកយល់ថានេះជាការបន្ថែមភាពជោគជ័យឬល្បីល្បាញដល់សិរីមន្ដ បន្ថែមទៀតជាមិនខាន។យ៉ាងណាលោកសុះ ម៉ាច ថាលោកមិនទាន់ដឹងទេថាក្រោយសិរីមន្ដ បានងារឧកញ៉ានេះហើយថាតើតារាចម្រៀងរូបនេះនៅបន្ដអាជីពសិល្បៈតទៅទៀតឬក៍ឈប់?លោកថាងារនេះជាការបន្ថែមទៅលើអាជីពចម្រៀងរបស់សិរីមន្ដ ហេតុនេះហើយបើលោកប៊ុនថៃ ចង់ល្បីល្បាញក្នុងសិល្បៈតទៅទៀតគឺគូតែនៅបន្ដអាជីពចាស់ហើយចេញបទចម្រៀងល្បីៗថែមទៀតនោះទើបកេរ្តិ៍ឈ្មោះកាន់តែល្បីព្រមគ្នាតែម្ដង។ក្នុងនាមជាសិល្បករជើងចាស់ម្នាក់លោកសុះ ម៉ាច សង្កត់ថាក្រោយបានងារឧកញ៉ានេះហើយសិរីមន្ដ ត្រូវរៀបចំខ្លួនដោយប្រយ័ត្នប្រយ៉ែងខ្ពស់ផងដែរ មិនមែនបានងារនេះហើយត្រូវគេថាឆ្មើងឆ្មៃនោះច្បាស់ជាធ្លាក់មកវិញជាមិនខាន ព្រោះមហាជនចាំតែមើលគ្រប់សកម្មភាពទាំងអស់។
ថ្វីត្បិតតែលោកសុះ ម៉ាច សាទរចំពោះលោកខេមរៈ សិរីមន្ដ ដែលក្លាយទៅជាឧកញ៉ាមែន ប៉ុន្ដែលោកថាអំឡុងពេលដែលលោកនៅជាកូនប្រសារសម្ដេចជា ស៊ីម នោះលោកក៍ធ្លាប់ទទួលបានគោរពងារពីព្រះមហាក្សត្រប្រទានឲ្យផងដែរនោះជាងារ”ឯកឧត្តម” ហើយលោកបានយកតួនាទីនោះទៅសួរសុខទុក្ខរាស្រ្ដនៅមូលដ្ឋានជាញឹកញាប់ទៀតផង។ប៉ុន្ដែពេលលោកចេញទៅច្រៀងសម្ដែងនៅបរទេសមានបងប្អូនអ្នកគាំទ្រនៅក្រៅស្រុកហៅលោកថា”ឯកឧត្តមសុះ ម៉ាចៗ”ពេលនោះលោកបានស្នើរសុំថាកុំឲ្យហៅលោកថាអីចឹងអី ព្រោះលោកមានអារម្មណ៍ថា”អៀនៗ”ក៍សំណូមពរពួកគគាត់ឲ្យហៅថាលោកសុះ ម៉ាច ឬតារាចម្រៀងសុះ ម៉ាច ទៅបានហើយ។យ៉ាងណាលោកសុះ ម៉ាច ថាពេលនេះលោកក៍មិនដឹងថាតើងារជាឯកឧត្តមរបស់លោកនៅតែរក្សារឬយ៉ាងណានោះទេ ព្រោះលោកមិនដែលសួរនាំឬទាមទារនោះទេ ក្រោយសម្ដេចជា ស៊ីម ទទួលមរណភាពទៅ ខណៈការប្រជុំបក្សដូចមុនគេក៍មិនដែលហៅលោកទៅទៀតដែរ ស្របពេលដែលតាំងពីបានងារនោះមកលោកមិនដែលយកប្រាក់ខែម្ដងណាឡើយ។
ចំពោះខេមរៈ សិរីមន្ដ វិញក្រៅពីលោកសុះ ម៉ាច នោះមានតារារួមអាជីពជាច្រើនទៀតបានសម្ដែងការរីករាយនៅពេលដែលឃើញតារាហង្សមាសរូបនេះក្លាយទៅជាឧកញ៉ា ខណៈដែលភរិយាលោកអ្នកនាងគួយ ផល្លី ក្លាយទៅជា”ជំទាវ”។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកខែម ប៊ុនថៃ ធ្វើតណើរជិះរថយន្ដទំនើបម៉ាកRolls Royce និងមានអង្គរក្សបើករថយន្ដអម២គ្រឿងគឺឡានម៉ាកRange Rover Defender និងVolkswagen ដែលមើលទៅពេលនេះឥទ្ធិពលរបស់លោកប៊ុនថៃ មិនចាញ់លោកឧកញ៉ាឃ្លោគ និងលាន អាហ្វ្រីលគីនីន ឡើយ៕