ភ្នំពេញ៖សុខ ស្រីនាង ទោះជាធ្លាក់ខ្លួនជាស្រីមេម៉ាយជាង១០ឆ្នាំក្ដី តែរូបសម្រស់របស់នាងមិនធ្លាក់ចុះឬប្រែប្រួលច្រើននោះទេ ពោលគឺនៅតែស្រស់ស្អាតទាំងត្រេមុខ,ដងខ្លួន ផ្ទៃមុខ និងសសៃសក់ ហើយរក្សារបានរាងស្វែលមិនឡើងគីឡូឡើយទើបថៅកែហង្សមាសផ្ដល់ទំនុកចិត្តឲ្យនាងដោយឲ្យអតីតតារាKH និងសាន់ដេរូបនេះគ្រងតំណែងជាតួឯក២រឿងមកហើយនោះគឺរឿងភាគ”រាជនីយ ភូមិគ្រិះ”និងភាពយន្ដខ្នាតធំ”ខ្ញុំមានញាណលើស”។ប៉ុន្ដែសំណួរដែលមហាជនលើកឡើងថាហេតុអីបានជាស្រីនាង មិនសូវត្រូវប៉ាន់ក្នុងការចាប់បានស្ពតពាណិជ្ជកម្មធំៗដូចមិត្តរួមក្រុមដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ទៅវិញ?
ក្នុងជំនួបផ្ទាល់កន្លងមកសុខ ស្រីនាង ថានាងក៍មិនដឹងពីមូលហេតុនេះដែរ ព្រោះនាងជាតារាចម្រៀងមានកុងត្រានៅហង្សមាស តែនាងថាអាចនឹងមានសកម្មភាពទាំងនេះនៅពេលខាងមុខ ។ការថ្លែងបែបនេះរបស់ស្រីនាង ក្រោយមហាជនបានកោតសរសើរថាស្រីនាង ដែលឆ្នាំមានអាយុ៣៥ឆ្នាំហើយតែរូបសម្រស់របស់នាងនៅទាក់ទាញខ្លាំង មិនទៅតាមអាយុនោះទេ។ទោះជាយ៉ាងណាស្ពតពាណិជ្ជកម្មបែជាបុកទៅលើតែនាងរ៉េត ស៊ូហ្សាណា តែម្នាក់រហូតរើរខ្លួនមិនចង់រួចឡើយ។
សុខ ស្រីនាង ក្រោយលែងលះគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូងចម្រាសនោះពេលនេះ នាងមិនទាន់បង្ហាញសញ្ញាចូលរោងការជាលើកទី២នោះទេ ខណៈដែលក្នុងចំណោមតារាដែលបានជួបរឿងប្រេះឆាស្នេហ៍ ក្លាយជាស្រីមេម៉ាយនោះគឺមានតែរូបនាងម្នាក់គត់ដែលបានលាក់បាំងស្នេហ៍ជិតឈឹង មិនដែលបណ្ដើរគូស្នេហ៍ថ្មីជាចំហម្ដងណាឡើយ ខណៈដែលអ្នកមេម៉ាយពេជ្រ សោភា,សុខ សោម៉ាវត្តី ,ប៉ាច គីមមួយ ,កែវ និសា ជាដើមនោះពេលនេះពួកគេមានគូស្នេហ៍ថ្មីរៀងខ្លួនអស់ទៅហើយ។យ៉ាងណាគេមិនជឿរថាស្រីនាង ទុកបេះដូងឲ្យនៅទំនេរនោះទេ គឺគ្រាន់តែនាងមិនបញ្ចេញប៉ុណ្ណោះ ស្របពេលដែលលោកស៊ី សុវត្ថិ ធ្លាប់លើកឡើងក្រោយចែកផ្លូវស្រីនាង ថាបើបុរសណាចង់បានអតីតភរិយាលោកធ្វើជាប្រពន្ធដាច់ខាតត្រូវមានរបស់២យ៉ាងទៅជាមួយនោះគឺទី១៖អំណាច និងទី២៖លុយ។មហាជនរងចាំមើលថាតើស្រីនាង ដែលទើបធ្វើឲ្យផ្អើលរឿងហ៊ានលេងឈុតស្រលាញ់ស្រីដូចគ្នាជាមួយសុគន្ធកញ្ញា កាលពីថ្មីៗនេះអនាគតស្វាមីរបស់នាងពិតជាមានអត្តសញ្ញាណដូចលោកសុវត្ថិ កំណត់មែន ឬយ៉ាងណា?