Wednesday, October 23, 2024
Homeតារាខ្មែរហេតុអីសុខ ស្រីនាង ៖នៅតែមិនសូវត្រូវប៉ាន់?

ហេតុអីសុខ ស្រីនាង ៖នៅតែមិនសូវត្រូវប៉ាន់?

ភ្នំពេញ៖សុខ ស្រីនាង ទោះជាធ្លាក់ខ្លួនជាស្រីមេម៉ាយជាង១០ឆ្នាំក្ដី តែរូបសម្រស់របស់នាង​មិន​ធ្លាក់​ចុះឬប្រែ​ប្រួល​ច្រើននោះទេ ពោលគឺនៅតែស្រស់ស្អាតទាំងត្រេមុខ,ដងខ្លួន ផ្ទៃមុខ និង​ស​សៃសក់ ហើយរក្សារបានរាង​ស្វែល​មិនឡើងគីឡូ​ឡើយទើបថៅកែហង្សមាសផ្ដល់​ទំ​នុក​ចិត្ត​ឲ្យនាងដោយឲ្យអតីតតារាKH និងសាន់ដេ​រូប​នេះ​គ្រងតំ​ណែងជាតួឯក២រឿងមកហើយ​នោះ​​គឺរឿងភាគ”រាជនីយ ភូមិគ្រិះ”និងភាព​យន្ដ​ខ្នាតធំ”ខ្ញុំមានញាណលើស”។ប៉ុន្ដែសំណួរដែល​មហា​ជនលើកឡើងថាហេតុអីបានជាស្រីនាង មិនសូវត្រូវប៉ាន់ក្នុងការចាប់បានស្ពតពាណិជ្ជ​កម្ម​ធំៗដូចមិត្តរួមក្រុមដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ទៅវិញ?

 ក្នុងជំនួបផ្ទាល់កន្លងមកសុខ ស្រីនាង ថានាងក៍មិនដឹងពីមូលហេតុនេះដែរ ព្រោះនាង​ជា​តារា​ចម្រៀងមាន​កុង​ត្រា​នៅហង្សមាស តែនាងថាអាចនឹងមានសកម្មភាពទាំង​នេះនៅ​ពេ​ល​​ខាង​មុខ ។ការថ្លែងបែបនេះរបស់ស្រីនាង ក្រោយមហាជនបានកោតសរសើរថាស្រីនាង ដែលឆ្នាំមានអាយុ៣៥ឆ្នាំហើយតែរូបសម្រស់របស់​នាងនៅទាក់​ទាញខ្លាំង មិនទៅតាមអាយុ​នោះទេ។ទោះជាយ៉ាងណាស្ពតពាណិជ្ជកម្មបែជាបុកទៅលើតែនាងរ៉េត ស៊ូហ្សាណា តែម្នាក់​រហូត​រើរខ្លួន​មិនចង់រួចឡើយ។

  សុខ ស្រីនាង ក្រោយលែងលះគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំង​ចម្រូងចម្រាសនោះ​ពេល​នេះ នាងមិនទាន់បង្ហាញសញ្ញាចូលរោងការជាលើកទី២នោះទេ ខណៈដែលក្នុង​ចំណោមតារា​ដែលបាន​ជួបរឿង​ប្រេះឆាស្នេហ៍ ក្លាយជាស្រីមេម៉ាយនោះ​គឺ​មាន​តែរូបនាងម្នាក់គត់ដែលបានលាក់បាំងស្នេហ៍ជិតឈឹង មិនដែល​បណ្ដើរគូស្នេហ៍ថ្មី​ជាចំ​ហ​ម្ដង​ណាឡើយ ខណៈដែលអ្នកមេម៉ាយពេជ្រ សោភា,សុខ សោម៉ាវត្តី ,ប៉ាច គីមមួយ ,កែវ និសា ជាដើមនោះពេលនេះពួកគេមានគូស្នេហ៍ថ្មី​រៀងខ្លួនអស់ទៅហើយ។យ៉ាងណា​គេមិន​ជឿរ​ថាស្រីនាង ទុក​បេះ​ដូងឲ្យនៅទំនេរនោះទេ គឺគ្រាន់តែនាងមិនបញ្ចេញប៉ុណ្ណោះ ស្របពេល​ដែល​លោកស៊ី សុវត្ថិ ធ្លាប់លើក​ឡើង​ក្រោយចែកផ្លូវស្រីនាង ថាបើបុរសណាចង់បានអតីត​ភរិយា​លោកធ្វើជាប្រពន្ធដាច់ខាតត្រូវ​មានរបស់២​យ៉ាង​ទៅ​ជាមួយនោះគឺទី១៖អំណាច និង​ទី២៖លុយ។មហាជនរងចាំមើលថាតើស្រីនាង ដែលទើបធ្វើឲ្យផ្អើល​រឿងហ៊ាន​លេ​ងឈុត​ស្រ​លាញ់ស្រីដូចគ្នាជាមួយសុគន្ធកញ្ញា កាលពីថ្មីៗនេះអនាគតស្វាមីរបស់នាងពិតជាមាន​អត្ត​សញ្ញា​ណ​ដូច​លោកសុវត្ថិ កំណត់មែន ឬយ៉ាងណា?

RELATED ARTICLES