Wednesday, October 23, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ប្ដីថានឹងធ្វើឲ្យត្រជាក់ត្រជុំ

គង់ សុជាតិ ៖ប្ដីថានឹងធ្វើឲ្យត្រជាក់ត្រជុំ

ភ្នំពេញ៖គង់ សុជាតិ ហាក់បង្ហាញសញ្ញាចង់រៀបការជាលើកទី២ ព្រោះប្ដីថ្មីៗនេះអ្នកនាង​បាន​បណ្ដើរ​ស្វាមី​ទៅ​ថតបែបPre-Wedding  នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាបសារជាថ្មីម្ដង​ទៀត​គឺដូចជា​ចង់រំលឹក​អនុ​ស្សាវ​រីយ៍​កាលពីជាង៨ឆ្នាំមុន​ដែលមុនអ្នកទាំង២ដឹកដៃគ្នា​ចូលរោងការ​នោះឲ្យការស្រលាញ់គ្រាដំបូង​នោះមាន​ឡើង​វិញ​នៅពេលនេះ។អ្វីដែលសុជាតិ កាន់តែមានជំ​នឿរ​និង​ទុក​​ចិត្ត​ស្វាមីនោះគឺលោកវិបុល បានបញ្ចេញសារធ្វើ​ឲ្យពិធី​ការិនីរូបនេះជឿរស៊ុប​តែ​ម្ដងថាស្វាមីក្មេងរបស់នាងគ្មានចិត្តងាករេ​សាជាថ្មីម្ដងទៀតនោះទេព្រោះ​ប្ដីនាងថារឿងរ៉ាវ​ពីអតីតកាលបានកន្លងផុតអស់ទៅ ហើយអនាគតស្ថិតនៅលើការសម្រេចចិត្ត និងថ្ងៃបន្ទាប់ផ្ដល់នូវ​ស្នាម​ញញឹម ការលើក​ទឹក​ចិត្ត សេចក្ដីស្រលាញ់ ដល់គ្រួសារ និងអ្នកដ៍ទៃ នោះនឹងបាននូវ​ភាព​​ត្រ​ជាក់ត្រជុំ។ក្រោយ​ឃើញ​ប្ដី​ចេញសារបែបនេះសុជាតិ ថ្លែងតបថារូបសម្រស់ មុខមាត់ ទ្រព្យធន យសសក្ដិ  គឺជា​គ្រឿងលម្អរ ខាងក្រៅប៉ុ​ណ្ណោះ តែសំខាន់គឺទឹកចិត្តស្មោះស្ម័គ្រ  ដាក់​ចិត្តស្រលាញ់មើលថែរការ​ពារ ពោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក ទើបជារឿងមានតម្លៃពិត​ប្រា​កដ និងមានគុណធ័ម។

  តាមរយៈសំណេរឆ្លងឆ្លើយគ្នាយ៉ាងប្រទាក់ក្រឡានេះបង្ហាញឲ្យគេឃើញថាគង់ សុជាតិ និងស្វាមីពិត​ជាដៃគូ​ជីវិត​ដ៍សាកសមបំផុតព្រោះអ្នកទាំងពីរមានការពិចារណាបានម៉ត់ចត់ខ្លាំងណាស់ ហេតុនេះហើយជីវិត​ជា​ប្ដី​ប្រពន្ធប្រាកដជាមិនអាចផុត​ស្រួយបានជាដាច់ខាត​។ប៉ុន្ដែ​ការ​គិត​បែបនេះត្រូវខ្លះខុស​ខ្លះព្រោះថា​កាលពីពាក់​កណ្ដាលឆ្នាំ២០២០ សុជាតិ ស្ទើតែ​មិនអាច​បន្ដជីវិតធ្វើជាប្រពន្ធលោកវិបុល បានតទៅទៀតដោយសារ​តែប្ដី​នាង​ផ្ទុះព័ត​មានរឿងបង្កាត់​ភ្លើង​ស្នេហាជា​មួយដៃគូអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស។

សុជាតិ ត្រូវបាន​ដឹក​ចូល​ពេទ្យ​​សង្រ្គោះ​បន្ទាន់​ព្រោះនាងសែនរន្ធត់ចិត្តខ្លាំងពេក ទើបធ្វើឲ្យលោកវិបុល បានភ្ញាក់​ខ្លួន​និងទៅ​បួស​ជាសាមណេរ(នេន)រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង កាល​ពីថ្ងៃទី២១​ខែ​កញ្ញា​ឆ្នាំ២០២០ ទើបធ្វើ​ឲ្យសុជាតិ មានទំនុកចិត្តនិង​ជឿរជាក់លើប្ដីដូច​ដើម​វិញ​។អ្វីដែលកាន់តែធ្វើឲ្យគូស្នេហ៍តារា១គូ​នេះរីកមុខមាត់​ឡើ​ង​​វិញ​នោះគឺនៅរដូវក្ដៅនេះតារាទាំង២ត្រូវប៉ាន់ធំតាមរយៈការចេញធ្វើជាMC ស្ទើរៀង​រាល់ថ្ងៃ ក្រោយ​បាត់បង់​ប្រាក់​ចំណូល​នេះ​អស់​២ឆ្នាំដោយសារតែកូវីដ។តែសុជាតិ មិនទាន់​សម្រេ​ច​បំ​ណងរបស់ប្ដី​តាម​រយៈ​ការពពោះ​កូន​ភ្លោះប្រុសនោះទេ ក្រោយលោកវិបុល រំអុក​ចង់​បានកូនថែមជាង២ឆ្នាំ​តែនៅតែមិនបាន​ដូច​ចិត្ត៕

RELATED ARTICLES