ភ្នំពេញ៖គង់ សុជាតិ ហាក់បង្ហាញសញ្ញាចង់រៀបការជាលើកទី២ ព្រោះប្ដីថ្មីៗនេះអ្នកនាងបានបណ្ដើរស្វាមីទៅថតបែបPre-Wedding នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាបសារជាថ្មីម្ដងទៀតគឺដូចជាចង់រំលឹកអនុស្សាវរីយ៍កាលពីជាង៨ឆ្នាំមុនដែលមុនអ្នកទាំង២ដឹកដៃគ្នាចូលរោងការនោះឲ្យការស្រលាញ់គ្រាដំបូងនោះមានឡើងវិញនៅពេលនេះ។អ្វីដែលសុជាតិ កាន់តែមានជំនឿរនិងទុកចិត្តស្វាមីនោះគឺលោកវិបុល បានបញ្ចេញសារធ្វើឲ្យពិធីការិនីរូបនេះជឿរស៊ុបតែម្ដងថាស្វាមីក្មេងរបស់នាងគ្មានចិត្តងាករេសាជាថ្មីម្ដងទៀតនោះទេព្រោះប្ដីនាងថារឿងរ៉ាវពីអតីតកាលបានកន្លងផុតអស់ទៅ ហើយអនាគតស្ថិតនៅលើការសម្រេចចិត្ត និងថ្ងៃបន្ទាប់ផ្ដល់នូវស្នាមញញឹម ការលើកទឹកចិត្ត សេចក្ដីស្រលាញ់ ដល់គ្រួសារ និងអ្នកដ៍ទៃ នោះនឹងបាននូវភាពត្រជាក់ត្រជុំ។ក្រោយឃើញប្ដីចេញសារបែបនេះសុជាតិ ថ្លែងតបថារូបសម្រស់ មុខមាត់ ទ្រព្យធន យសសក្ដិ គឺជាគ្រឿងលម្អរ ខាងក្រៅប៉ុណ្ណោះ តែសំខាន់គឺទឹកចិត្តស្មោះស្ម័គ្រ ដាក់ចិត្តស្រលាញ់មើលថែរការពារ ពោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមក ទើបជារឿងមានតម្លៃពិតប្រាកដ និងមានគុណធ័ម។
តាមរយៈសំណេរឆ្លងឆ្លើយគ្នាយ៉ាងប្រទាក់ក្រឡានេះបង្ហាញឲ្យគេឃើញថាគង់ សុជាតិ និងស្វាមីពិតជាដៃគូជីវិតដ៍សាកសមបំផុតព្រោះអ្នកទាំងពីរមានការពិចារណាបានម៉ត់ចត់ខ្លាំងណាស់ ហេតុនេះហើយជីវិតជាប្ដីប្រពន្ធប្រាកដជាមិនអាចផុតស្រួយបានជាដាច់ខាត។ប៉ុន្ដែការគិតបែបនេះត្រូវខ្លះខុសខ្លះព្រោះថាកាលពីពាក់កណ្ដាលឆ្នាំ២០២០ សុជាតិ ស្ទើតែមិនអាចបន្ដជីវិតធ្វើជាប្រពន្ធលោកវិបុល បានតទៅទៀតដោយសារតែប្ដីនាងផ្ទុះព័តមានរឿងបង្កាត់ភ្លើងស្នេហាជាមួយដៃគូអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស។
សុជាតិ ត្រូវបានដឹកចូលពេទ្យសង្រ្គោះបន្ទាន់ព្រោះនាងសែនរន្ធត់ចិត្តខ្លាំងពេក ទើបធ្វើឲ្យលោកវិបុល បានភ្ញាក់ខ្លួននិងទៅបួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង កាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ទើបធ្វើឲ្យសុជាតិ មានទំនុកចិត្តនិងជឿរជាក់លើប្ដីដូចដើមវិញ។អ្វីដែលកាន់តែធ្វើឲ្យគូស្នេហ៍តារា១គូនេះរីកមុខមាត់ឡើងវិញនោះគឺនៅរដូវក្ដៅនេះតារាទាំង២ត្រូវប៉ាន់ធំតាមរយៈការចេញធ្វើជាMC ស្ទើរៀងរាល់ថ្ងៃ ក្រោយបាត់បង់ប្រាក់ចំណូលនេះអស់២ឆ្នាំដោយសារតែកូវីដ។តែសុជាតិ មិនទាន់សម្រេចបំណងរបស់ប្ដីតាមរយៈការពពោះកូនភ្លោះប្រុសនោះទេ ក្រោយលោកវិបុល រំអុកចង់បានកូនថែមជាង២ឆ្នាំតែនៅតែមិនបានដូចចិត្ត៕