ភ្នំពេញ៖អតីតពីធីការិនីឌួង ហ្សូរីដា ដែលដកឃ្លាពីអាជីពសិល្បៈហើយវក់វីទៅលើមុខជំនួញទាំងផ្នែកCosmetics និងហាងកាត់ដេរសម្លៀកបំពាក់នោះ ថ្មីៗនេះបានហៅប្ដីចាស់អ្នកនាងចាន់ សុផានី គឺតារាចម្រៀងហង្សមាសលោកហ្សូណូ ថតឈុតបុរាណដើម្បីផ្សព្វផ្សាយពីសម្លៀកបំពាក់នៅហាងរបស់នាងដែលមើលទៅសកម្មភាពនៃរូបភាពទាំងនោះគឺដូចគូស្នេហ៍ដែលថតPre-Wedding ជាមួយគ្នា។ក្រោយបង្ហាញភាពស្និតស្នាលគ្នារវាងហ្សូរីដា និងហ្សូណូ នោះមកស្រាប់តែថៅកែស្រីរូបនេះភ្ញាក់ខ្លួនព្រោះតែមានអ្នកប្រចណ្ឌនាងជាមួយលោកសុវណ្ណារ៉េត ទើបហ្សូរីដា អំពាវនាវសូមកុំឲ្យអ្នកណាដែលជាស្រីស្នេហ៍របស់ហ្សូណូ ប្រចណ្ឌនាងអី ព្រោះនាងគ្មានអ្វីពិសេសជាមួយហ្សូណូ នោះទេ គឺថតចប់ គ្មានពាក់ព័ន្ធគ្នាទៀតឡើយ។
ឌួង ហ្សូរីដា ដែលភ័យខ្លួនពេលកៀកកើយជាមួយហ្សូណូ នោះហាក់ដូចជាបុកពោះបន្ដិច និងប្រញ៉ាប់ចេញសារថា”ឱ!លោកអ្នកCrush តួប្រុស(Zono) ទាំងឡាយ សូមកុំប្រចណ្ឌនិងខឹងតួស្រីណា រូបភាពទាំងនេះគ្រាន់តែជាករងារសិល្បៈ នៃការតុបតែងសម្លៀកបំពាក់អាពាហ៍ពិពាហ៍នៃសម័យបុរាណទេ ព្រោះរាល់ពេលដែលខ្ញុំផុសរូបជាមួយZono ដឹងតែមានអ្នកខមិន ចញមុខប្រចណ្ឌហ្មង អូនអត់ដឹងអីទេ ចប់ការងារគឺចប់ហើយណា”។
តាមព័តមានថាអ្នកដែលប្រចណ្ឌឌួង ហ្សូរីដា ជាមួយហ្សូណូ គឺមានទាំងស្រីទាំងប្រុស ហេតុនេះហើយបើនាងមិនចេញមកបំភ្លឺឲ្យទាន់ពេលវេលាទេ ច្បាស់ជាមានរឿងធំជាមិនខាន ព្រោះអាចប្រឈមហានិភ័យមានអ្នកតាមអុកឡុក។ចំណែកលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ វិញក្រោយផ្ដាច់ស្នេហ៍អ្នកនាងចាន់ សុផានី ដោយបន្សល់កូនស្រី១មកពេលនេះលោកមិនដែលបង្ហាញស្រីស្នេហ៍ថ្មីជាចំហដូចមុនឡើយ។អតីតតារាចម្រៀងKH លោកហ្សូណូ ក្រៅពីអាជីពចម្រៀងលោកក៍មានមុខជំនួញផ្ទាល់ខ្លួនដោយបោះទុនជាបន្ដបន្ទាប់ផងដែរបើកហាងលក់សម្លៀកបំពាក់ ខណៈដែលអាជីពចម្រៀងរបស់លោកនៅហង្សមាសវិញមិនសូវលេចធ្លោរឡើយ បើទោះជាលោកសុវណ្ណារ៉េត ឈានទៅថតភាពយន្ដនិងមានឱកាសបានច្រៀងCover បទរបស់ឱក សុគន្ធកញ្ញា ជាបន្ដបន្ទាប់ក្ដី។ប៉ុន្ដែតាមព័តមានថាថៅកែហង្សមាសក៍កំពុងពិចារណាត្រៀមប្រគល់តំណែងធំឲ្យតារាកូន១លោកហ្សូណូ ធ្វើជាគ្រូបង្វឹកនិងគណៈកម្មារកម្មវិធីប្រលងចម្រៀង១ដូចសុខ ស្រីនាង នាពេលខាងមុខនេះដែរ៕