Wednesday, October 23, 2024
Homeតារាខ្មែរឌួង ហ្សូរីដា ៖ភ័យខ្លាចសង្សារហ្សូណូ ប្រចណ្ឌ

ឌួង ហ្សូរីដា ៖ភ័យខ្លាចសង្សារហ្សូណូ ប្រចណ្ឌ

ភ្នំពេញ៖អតីតពីធីការិនីឌួង ហ្សូរីដា ដែលដកឃ្លាពីអាជីពសិល្បៈហើយវក់វីទៅលើ​មុខជំនួញ​ទាំង​ផ្នែកCosmetics និងហាងកាត់ដេរសម្លៀកបំពាក់នោះ ថ្មីៗនេះបានហៅប្ដីចាស់​អ្នកនាង​ចាន់ សុផានី គឺតារាចម្រៀងហង្ស​មាស​លោក​​ហ្សូណូ ថតឈុតបុរាណដើម្បីផ្សព្វផ្សាយពី​សម្លៀ​ក​បំពាក់នៅហាងរបស់នាងដែលមើលទៅសកម្មភាព​នៃ​រូបភាពទាំងនោះគឺដូចគូស្នេហ៍​ដែល​ថតPre-Wedding ជាមួយគ្នា។ក្រោយបង្ហាញភាពស្និតស្នាលគ្នារវាងហ្សូរីដា និងហ្សូណូ នោះមកស្រាប់តែថៅកែស្រីរូបនេះភ្ញាក់ខ្លួនព្រោះតែមានអ្នកប្រចណ្ឌនាងជាមួយលោកសុវណ្ណា​រ៉េត ទើបហ្សូរីដា អំពាវនាវសូមកុំឲ្យអ្នកណាដែលជាស្រីស្នេហ៍​របស់​ហ្សូ​ណូ ប្រចណ្ឌ​នាង​អី ព្រោះនាងគ្មាន​អ្វីពិសេស​ជាមួយហ្សូណូ នោះទេ គឺថតចប់ គ្មានពាក់ព័ន្ធគ្នា​ទៀតឡើយ។

 ឌួង ហ្សូរីដា ដែលភ័យខ្លួនពេលកៀកកើយជាមួយហ្សូណូ នោះហាក់ដូចជាបុកពោះ​បន្ដិច​ និងប្រញ៉ាប់​ចេញ​សារថា”ឱ!លោកអ្នកCrush តួប្រុស(Zono) ទាំងឡាយ សូមកុំប្រចណ្ឌ​និងខឹងតួស្រីណា រូបភាពទាំងនេះ​គ្រាន់​តែជាករងារសិល្បៈ នៃការតុបតែងសម្លៀកបំពាក់​អាពាហ៍ពិពាហ៍នៃសម័យបុរាណទេ ព្រោះរាល់​ពេលដែល​ខ្ញុំផុសរូបជាមួយZono ដឹងតែមាន​អ្នកខមិន ចញមុខប្រចណ្ឌហ្មង អូនអត់ដឹងអីទេ ចប់ការងារគឺចប់ហើយណា”។

  តាមព័តមានថាអ្នកដែលប្រចណ្ឌឌួង ហ្សូរីដា ជាមួយហ្សូណូ គឺមានទាំងស្រីទាំងប្រុស ហេតុនេះហើយបើនាង​មិនចេញមកបំភ្លឺឲ្យទាន់ពេលវេលាទេ ច្បាស់ជាមានរឿងធំជាមិន​ខាន​ ព្រោះអាចប្រឈមហានិភ័យ​មានអ្នក​តាម​អុកឡុក។ចំណែកលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ​វិញក្រោយផ្ដាច់ស្នេហ៍អ្នកនាងចាន់ សុផានី ដោយបន្សល់​កូនស្រី១មកពេលនេះលោកមិន​ដែល​បង្ហាញស្រីស្នេហ៍ថ្មីជាចំហដូចមុនឡើយ។អតីតតារាចម្រៀងKH លោក​ហ្សូ​ណូ ក្រៅពី​អាជីពចម្រៀងលោកក៍មានមុខជំនួញផ្ទាល់ខ្លួន​ដោយបោះទុនជាបន្ដបន្ទាប់ផងដែរបើកហាងលក់​ស​ម្លៀ​​កបំពាក់ ខណៈដែលអាជីពចម្រៀងរបស់លោកនៅ​ហង្សមាសវិញមិន​សូវ​លេច​​ធ្លោរ​ឡើយ បើទោះជាលោក​សុវណ្ណារ៉េត ឈានទៅថតភាពយន្ដនិងមាន​ឱកាស​បាន​ច្រៀងCover បទរបស់ឱក សុគន្ធកញ្ញា ជាបន្ដបន្ទាប់ក្ដី។ប៉ុន្ដែតាមព័តមានថាថៅកែ​ហង្សមាស​ក៍កំពុងពិ​ចារ​ណាត្រៀម​ប្រគល់តំណែងធំឲ្យតារាកូន១លោកហ្សូណូ ធ្វើជា​គ្រូបង្វឹកនិងគណៈកម្មារកម្មវិធី​ប្រលង​ចម្រៀង១ដូចសុខ ស្រីនាង នាពេលខាងមុខនេះដែរ៕

RELATED ARTICLES