Wednesday, October 23, 2024
Homeតារាខ្មែរភី មុន្នីរតនា ៖បាត់មុខ១២ឆ្នាំ លេចមុខធ្វើថៅកែ

ភី មុន្នីរតនា ៖បាត់មុខ១២ឆ្នាំ លេចមុខធ្វើថៅកែ

ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងភី មុន្នីរតនា បានសម្ពោធភោជនីយដ្ឋាននៅMr.Lee នៅខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៦ខែមីនាឆ្នាំ២០២២ ដែលអ្នកនាងអះអាងថា​នោះ​ជាហាង​ដែលនាងដាក់ទុន​ផ្ដាច់​មុខតែម្ដង​គ្មាន​ការចូលហ៊ុន​ជាមួយអ្នកផ្សេងនោះ​ទេ។​យ៉ាង​ណា​អ្នក​នាងមុន្នីរតនា មិនប្រាប់ទេថាការបើកហាង​កំណ្ដាលក្រុង​នេះ​​​ចំណាយទុនអស់​ប៉ុន្មាន​ដោយ​នាងគ្រាន់តែថាខ្ទង់សែនដុល្លារឯណ្ណោះព្រោះ​ការដេគ័រហាង​ឲ្យ​មាន​ភាពទាក់​ទាញ​ខុស​ពីគេ ហើយមានងមដោយតន្រ្ដី   កំដរភ្ញៀវផងដែរ។អ្នកនាងមុន្នីរតនា បានឲ្យដឹងទៀតថា​មូល​ហេតុ​ដែ​លនាង​បានបាត់មុខពីសិល្បៈរយៈពេលជាង១០ឆ្នាំមកនេះ​ដោយសារតែនាងជាប់ដៃ​ធ្វើជំ​នួញដោយ​នាង​​បាន​បើ​កក្រុមហ៊ុនអចលនទ្រព្យ រកស៊ីបណ្ដាក់ទុនទិញលក់ដីធ្លី ហើយ​នាង​ក៍​​បាននាំចូលផលិត​ផលតាម​Online យ៉ាង​កាក់កបផងដែរ ទើបសម្រេចចិត្តដក​ខ្លួន​ពី​សិ​ល្បៈ  តែនាងនៅតែនឹករលឹកដល់មិត្តរួមអាជីព និង​មើល​ឃើញ​ថាតា​រាថ្មីៗចេញមកសុទ្ធតែ​ស្អាតៗ​ណាស់។

 ទាក់ទងការធ្វើជំនួញចំពេលស្ថានភាពកូវីដអូមីក្រុងនៅតែផ្ទុះនេះអ្នកនាងភី មុន្នីរតនា ថាមិនមានការ​បារម្ភ​ច្រើន​នោះទេ ព្រោះផ្អែកលើទីតាំងហាងល្អ ហើយរៀបចំស្អាតនិងធ្វើ​ទៅ​តាមគោល​ការណ៍របស់ក្រសួង​សុខខាភិបាល​ជានិច្ច ហេតុនេះហើយអតិថិជន អាចមក​សាក​ភ្លក្ស​រសជាតិម្ហូបនៅហាងនាងដោយរីករាយ។ដោយឡែកទាក់ទង​ការ​ដាក់ឈ្មោះហាងនោះ​អ្នកនាងមុន្នីរតនា ថានាងបានយកឈ្មោះកូនប្រុសមកប្រើព្រោះ​ស្រលាញ់ឈ្មោះនោះ​ខ្លាំង។

   គូររលឹកថាភី មុន្នីរតនា ធ្លាប់បានសាងស្នាដៃជាច្រើនមុនឆ្នាំ២០១០ តាមរយៈភាពយន្ដ​ដូចជារឿង”មាយាស្រី”,”តេ​ជោ​ដំឌិន”,ឃុនឆាង ឃុនផែន”,”ទឹកចិត្តឪពុក” …និងរឿងចុង​ក្រោយ​”​ពិស​ស្នេហ៍”ដែលដឹកនាំដោយលោកហ្វៃ សំអាង ។អ្នកនាងក៍ជាតួអង្គលេចធ្លោម្នាក់របស់ព្រះ​មហា​វីរៈ​ក្សត្រ បរម្យរតនៈកោដនរោត្តមសី ហនុ រឿង”អ្នក​ម្នាង​អាម៉ង់ចិន្រ្ដា”ផងដែរ។

នៅពេលសួរថាតើអ្នកនាងភី មុន្នីរតនា មានគម្រោងវិលចូលសិល្បៈវិញឬអត់​នោះ​នាងថា​ពេលនេះមហាញឹក​ច្រើនទៅលើជំនួញ ហេតុនេះហើយនាងចង់ផ្ដល់ឱកាសឲ្យ​ក្មេងៗ​ជំនាន់ក្រោយបានបញ្ចេញសម្ថភាពវិញម្ដង ខណៈដែលបច្ចុប្បន្ននាងរស់នៅយ៉ាង​មាន​សុភ​មង្គលជាមួយស្វាមី និងកូន២នាក់(ស្រី១)៕

RELATED ARTICLES