ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងភី មុន្នីរតនា បានសម្ពោធភោជនីយដ្ឋាននៅMr.Lee នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៦ខែមីនាឆ្នាំ២០២២ ដែលអ្នកនាងអះអាងថានោះជាហាងដែលនាងដាក់ទុនផ្ដាច់មុខតែម្ដងគ្មានការចូលហ៊ុនជាមួយអ្នកផ្សេងនោះទេ។យ៉ាងណាអ្នកនាងមុន្នីរតនា មិនប្រាប់ទេថាការបើកហាងកំណ្ដាលក្រុងនេះចំណាយទុនអស់ប៉ុន្មានដោយនាងគ្រាន់តែថាខ្ទង់សែនដុល្លារឯណ្ណោះព្រោះការដេគ័រហាងឲ្យមានភាពទាក់ទាញខុសពីគេ ហើយមានងមដោយតន្រ្ដី កំដរភ្ញៀវផងដែរ។អ្នកនាងមុន្នីរតនា បានឲ្យដឹងទៀតថាមូលហេតុដែលនាងបានបាត់មុខពីសិល្បៈរយៈពេលជាង១០ឆ្នាំមកនេះដោយសារតែនាងជាប់ដៃធ្វើជំនួញដោយនាងបានបើកក្រុមហ៊ុនអចលនទ្រព្យ រកស៊ីបណ្ដាក់ទុនទិញលក់ដីធ្លី ហើយនាងក៍បាននាំចូលផលិតផលតាមOnline យ៉ាងកាក់កបផងដែរ ទើបសម្រេចចិត្តដកខ្លួនពីសិល្បៈ តែនាងនៅតែនឹករលឹកដល់មិត្តរួមអាជីព និងមើលឃើញថាតារាថ្មីៗចេញមកសុទ្ធតែស្អាតៗណាស់។
ទាក់ទងការធ្វើជំនួញចំពេលស្ថានភាពកូវីដអូមីក្រុងនៅតែផ្ទុះនេះអ្នកនាងភី មុន្នីរតនា ថាមិនមានការបារម្ភច្រើននោះទេ ព្រោះផ្អែកលើទីតាំងហាងល្អ ហើយរៀបចំស្អាតនិងធ្វើទៅតាមគោលការណ៍របស់ក្រសួងសុខខាភិបាលជានិច្ច ហេតុនេះហើយអតិថិជន អាចមកសាកភ្លក្សរសជាតិម្ហូបនៅហាងនាងដោយរីករាយ។ដោយឡែកទាក់ទងការដាក់ឈ្មោះហាងនោះអ្នកនាងមុន្នីរតនា ថានាងបានយកឈ្មោះកូនប្រុសមកប្រើព្រោះស្រលាញ់ឈ្មោះនោះខ្លាំង។
គូររលឹកថាភី មុន្នីរតនា ធ្លាប់បានសាងស្នាដៃជាច្រើនមុនឆ្នាំ២០១០ តាមរយៈភាពយន្ដដូចជារឿង”មាយាស្រី”,”តេជោដំឌិន”,ឃុនឆាង ឃុនផែន”,”ទឹកចិត្តឪពុក” …និងរឿងចុងក្រោយ”ពិសស្នេហ៍”ដែលដឹកនាំដោយលោកហ្វៃ សំអាង ។អ្នកនាងក៍ជាតួអង្គលេចធ្លោម្នាក់របស់ព្រះមហាវីរៈក្សត្រ បរម្យរតនៈកោដនរោត្តមសី ហនុ រឿង”អ្នកម្នាងអាម៉ង់ចិន្រ្ដា”ផងដែរ។
នៅពេលសួរថាតើអ្នកនាងភី មុន្នីរតនា មានគម្រោងវិលចូលសិល្បៈវិញឬអត់នោះនាងថាពេលនេះមហាញឹកច្រើនទៅលើជំនួញ ហេតុនេះហើយនាងចង់ផ្ដល់ឱកាសឲ្យក្មេងៗជំនាន់ក្រោយបានបញ្ចេញសម្ថភាពវិញម្ដង ខណៈដែលបច្ចុប្បន្ននាងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី និងកូន២នាក់(ស្រី១)៕