ភ្នំពេញ៖យូរី និងលោកថៅកែជា នី បានចែកផ្លូវគ្នាជាង១ឆ្នាំទៅហើយតែដំណឹងបែកបាក់ទើបធ្លាយកាលពីចុងឆ្នាំ២០២១ ខណៈពេលនេះទាំងយូរី និងលោកនី ព្យាយាមគេចមុខចេញពីគ្នារៀងៗខ្លួនតែម្ដង ហេតុនេះហើយការផ្សះផ្សារស្នេហ៍ឲ្យផ្អែមល្ហែមដូចមុនគឺមិនអាចទៅរួចជាដាច់ខាត។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះយូរី និងថៅកែមានមន្ដស្នេហ៍មិនធម្មតាដូចគ្នា បន្ទាប់ពីពួកគេលែងជាសង្សារគ្នាតទៅទៀតនេះ។យូរី ដែលជាតារាសាច់សខ្ចីដូចបណ្ដូកចេកនោះមានបុរសទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហ៍នាងហើយបើអ្នកលេងក្បាច់រាំគូឲ្យក្នក់ក្នាញ់រូបនេះឆ្លើយOk តែមួយម៉ាត់នោះច្បាស់ជានាងរកបានសង្សារមកកៀកកើយភ្លែតតែម្ដង។ដោយឡែកលោកថៅកែជា នី វិញលោកមាននារីៗស្អាតៗដែលភាគច្រើនជាអ្នកធ្វើការយប់ចង់ចូលខ្លួនទៅជំនួសតំណែងយូរី ហេតុនេះហើយលោកនី ដែលជាពោះម៉ាយច្បាស់ជាពេលនេះមិនទុកកាយ៉ាឲ្យនៅរងារនោះឡើយ។
ទាំងអ្នកក្នុងនិងក្រៅសិល្បៈបានព្យាករណ៍ថាយូរី អាចនឹងធ្វើឲ្យថៅកែដេកស្ដាយក្រោយជាមិនខាន ប្រសិនបើនាងងាកទៅភ្ជាប់ស្នេហ៍ថ្មីជាបុរសដែលមានទ្រព្យជាងលោកនី នោះ។តែចំពោះមូលហេតុដែលយូរី ព្យាយាមពន្យាពេលរកគូស្នេហ៍ថ្មីនោះគឺដោយសារតែនាងខ្លាចដើរជាន់ដានស្នេហ៍ចាស់មមដងទៀតព្រោះថានាងត្រូវបានគេមើលឃើញថាហាក់មិនសូវសមប្រកបរឿងស្នេហាជាច្រើនលើកច្រើនសារមកហើយ។
សូមរំលឹកថាយូរី ធ្លាប់ធ្វើឲ្យអតីតអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅសាន់ដេលោករ៉េត ខូចចិត្តដោយយសារតែបុរសនោះចោទនាងថាបានបោះបង់លោកដើម្បីទៅភ្ជាប់ស្នេហ៍លោកប៊ីម៉ូ ទើបអតីតសង្សារយូរី រូបនោះរៀបការប្រពន្ធថ្មីចោលនាងកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ ។តែយូរី បែជាងាកទៅបង្ហាញស្នេហ៍ជាចំហជាមួយលោកជា នី កាលពីដើមឆ្នាំ២០២០ ទៅវិញទើបធ្វើឲ្យនាងនិងប្រុសសង្ហារប៊ីម៉ូ លែងចាប់ដៃគូនិងដើរចូលគ្នាទៀត។ក្រោយយូរី បែកស្នេហ៍ថៅកែនេះគេឃើញនាងហាក់មានអារម្មណ៍ឯកា ទៅណាតែម្នាក់ៗឯងទើបពេលខ្លះគេគិតថាយូរី នៅតែមិនទាន់ដាច់អាល័យស្នេហ៍ថៅកែ។យ៉ាងណាលោកនី បានបន្សល់ស្នាដៃរបស់លោកតាមរយៈការនិពន្ធបទចម្រៀងឲ្យយូរី ច្រៀងបទ”ស្នេហ៍ប្រុសចាស់” តែគូរឲ្យស្ដាយពេលនេះស្នេហាយូរី និងថៅកែនៅសល់ត្រឹមស្រមោល។គេចាំមើលថាតើយូរី និងលោកនី ម្នាក់ណានឹងបង្ហាញគូស្នេហ៍ថ្មីជាចំហមុនទៅ?