Wednesday, October 23, 2024
Homeតារាខ្មែរយូរី និងថៅកែ៖ព្យាយាមគេចមុខគ្នា

យូរី និងថៅកែ៖ព្យាយាមគេចមុខគ្នា

ភ្នំពេញ៖យូរី និងលោកថៅកែជា នី បានចែកផ្លូវគ្នាជាង១ឆ្នាំទៅហើយតែដំណឹង​បែកបាក់​ទើប​ធ្លាយ​កាលពីចុង​ឆ្នាំ២០២១​  ខណៈពេលនេះទាំងយូរី និងលោកនី ព្យាយាមគេចមុខចេញ​ពីគ្នា​រៀងៗខ្លួនតែម្ដង ហេតុនេះហើយ​ការផ្សះផ្សារស្នេហ៍ឲ្យផ្អែមល្ហែម​ដូចមុនគឺមិនអាចទៅរួច​ជា​ដាច់​​ខាត។ប៉ុន្ដែអ្វីដែលគូរឲ្យកត់សម្គាល់នោះយូរី និង​ថៅកែមានមន្ដស្នេហ៍មិនធម្មតាដូចគ្នា បន្ទាប់ពីពួកគេលែងជាសង្សារគ្នាតទៅទៀតនេះ។យូរី ដែលជាតារាសាច់​សខ្ចីដូច​បណ្ដូកចេក​នោះមានបុរសទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហ៍​នាងហើយបើអ្នកលេងក្បាច់រាំគូឲ្យក្នក់​ក្នាញ់រូបនេះឆ្លើយOk តែមួយម៉ាត់នោះច្បាស់ជានាងរកបានសង្សារមកកៀក​កើយភ្លែត​តែម្ដង​។ដោយឡែក​លោក​ថៅកែជា នី វិញលោកមាននារីៗស្អាតៗដែលភាគច្រើនជាអ្នក​ធ្វើការយប់​ចង់ចូលខ្លួនទៅជំនួសតំណែងយូរី ហេតុ​នេះ​ហើយលោកនី ដែលជាពោះម៉ាយ​ច្បាស់ជា​ពេល​នេះមិនទុក​កាយ៉ា​ឲ្យ​នៅរងារនោះឡើយ។

 ទាំងអ្នកក្នុងនិងក្រៅសិល្បៈបានព្យាករណ៍ថាយូរី អាចនឹងធ្វើឲ្យថៅកែដេកស្ដាយ​ក្រោ​យ​ជាមិនខាន ប្រសិន​បើ​នាង​ងាកទៅភ្ជាប់ស្នេហ៍ថ្មីជាបុរសដែលមានទ្រព្យជាងលោកនី នោះ។​តែចំពោះមូលហេតុដែលយូរី ព្យាយាម​ពន្យា​​ពេលរកគូស្នេហ៍ថ្មីនោះគឺដោយសារ​តែនាងខ្លាច​ដើរជាន់ដានស្នេហ៍ចាស់មមដងទៀតព្រោះថា​នាងត្រូវ​បាន​គេមើលឃើញថាហាក់មិនសូវសមប្រកបរឿងស្នេហាជាច្រើនលើកច្រើនសារមកហើយ។

 សូមរំលឹកថាយូរី ធ្លាប់ធ្វើឲ្យអតីតអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅសាន់ដេលោករ៉េត ខូច​ចិត្តដោយយសារតែបុរស​នោះចោទនាងថាបានបោះបង់លោកដើម្បីទៅភ្ជាប់ស្នេហ៍លោកប៊ីម៉ូ  ទើប​អតីតសង្សារយូរី រូបនោះរៀបការ​ប្រ​ពន្ធថ្មីចោលនាងកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ ។តែយូរី បែជាងាកទៅបង្ហាញស្នេហ៍ជាចំហជាមួយលោកជា នី កាលពីដើមឆ្នាំ២០២០ ទៅវិញ​ទើបធ្វើ​ឲ្យ​នាង​និងប្រុសសង្ហារប៊ីម៉ូ លែងចាប់ដៃគូនិងដើរចូលគ្នាទៀត។ក្រោយយូរី បែកស្នេហ៍​ថៅកែ​នេះគេឃើញនាង​ហាក់មានអារម្មណ៍ឯកា ទៅណាតែម្នាក់ៗឯង​ទើបពេលខ្លះគេគិតថា​យូរី នៅ​តែមិនទាន់ដាច់អាល័យស្នេហ៍ថៅកែ។យ៉ាងណាលោកនី បានបន្សល់ស្នាដៃរបស់​លោក​​តាម​រយៈការនិពន្ធ​បទ​ចម្រៀងឲ្យយូរី ច្រៀងបទ”ស្នេហ៍ប្រុសចាស់” តែគូរឲ្យស្ដាយ​ពេលនេះ​​ស្នេហាយូរី និងថៅកែនៅសល់​ត្រឹមស្រ​មោ​ល​។គេចាំមើលថាតើយូរី និងលោកនី ម្នាក់ណានឹង​បង្ហាញគូស្នេហ៍ថ្មីជាចំហមុនទៅ?

RELATED ARTICLES