Saturday, October 19, 2024
Homeព្រឹត្តិការណ៍សង្គមតែង​តាំង​លោក​មាន ចាន់​យ៉ា​ដា ជា អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ ជា​ផ្លូវ​ការ​

តែង​តាំង​លោក​មាន ចាន់​យ៉ា​ដា ជា អភិ​បាល​រង​រាជ​ធានី​ភ្នំពេញ ជា​ផ្លូវ​ការ​

ភ្នំពេញ  លោកមាន ចាន់យ៉ាដា អតីត អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ត្រូវបាន រាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាផ្លូវការ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ពិធីប្រកាស តែងតាំង ឯកឧត្តមមាន ចាន់យ៉ាដា ជាអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោម អធិបតីភាព ឯកឧត្តមសក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រម តាំងមានការចូលរួមពីមន្ត្រីរជាការគ្រប់លំដាប់ ថ្នាក់ អភិបាលខណ្ឌ អស់លោក លោកស្រីភ្ញៀវ កិត្តិយស ប្រធានមន្ទីរ និងមន្ត្រីតាមស្ថាប័ននានា ដែលបានអញ្ជើញចូលរួមក្នុងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។

yeangda

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាល រងមានប្រសាសន៍ថា នឹងខិតខំបំពេញការងារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយសាមគ្គីឯកភាព ផ្ទៃក្នុង នៃរដ្ឋបាលរាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការក្នុងការបំពេញការងារ ដោយប្រកាន់ ខ្ជាប់នូវគោលការគ្រឹះទាំងបួន សម្រាប់មន្ត្រី មុខងារសាធារណៈ គឺឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

បន្ថែមពីនេះ ការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង អង្គភាព អង្គការ សង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើន

ដោយឡែកយោងតាមអនុក្រឹត្យ ស្តីពី ការតែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល លេខ១០៦៨ អ..ក្រ កត ចុះថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេច ដូចខាងក្រោម 

មាត្រា១ ៖ តែងតាំងលោកមាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ឱ្យ កាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ។

មាត្រា២ ៖ បទប្បញ្ញត្តិទាំងឡាយណា ដែល មានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជា និរាករណ៍។

មាត្រា៣ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធាន គ្រប់ស្ថានប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES