ភ្នំពេញ៖គង់ សុជាតិ និងស្វាមីនាងលោកជា វិបុល នៅតែត្រូវបានបណ្ដារម្ចាស់កម្មវិធីទាំងឡាយផ្ដល់ទំនុកចិត្តតាមរយៈការហៅឲ្យធ្វើជាMCក្នុងកម្មវិធីធំៗគឺទាំង២នាក់តែម្ដងដែលធ្វើឲ្យប្ដីប្រពន្ធតារា១គូនេះកើបលុយនៅរដូវក្ដៅប្រៀបដូចផ្ការីក ក្រោយពួកគេបាត់បង់ចំណូលមួយភាគធំអស់រយៈពេលជាង២ឆ្នាំដោយសារតែកូវីដអុកឡុក។ប៉ុន្ដែអ្វីដែលសុជាតិ ហាក់មិនសូវរីករាយព្រោះក្ដីសង្ឃឹមកាន់តែរួមតូចទៅៗនោះគឺអ្នកនាងអាចនឹងមិនអាចបំពេញបំណងជូនស្វាមីបាននោះទេរឿងយកកូនភ្លោះប្រុសនោះព្រោះថាលោកវិបុល រំអុកចង់បានកូនភ្លោះរយៈពេលជាង៣ឆ្នាំមកហើយ តែពេលនេះសុជាតិ នៅតែគ្មានដំណឹងពពោះដដែល។
យ៉ាងណានៅក្នុងជំនួបជាមួយអ្នកយកព័តមានយើងនាពេលកន្លងមកសុជាតិ ថាក្នុងករណីដែលនាងទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យេជំនាញរឿងយកកូនភ្លោះនេះហើយតែលទ្ធផលអវិជ្ជមានព្រោះគ្រូពេទ្យអាចថានាងអាយុច្រើនពិបាកយកកូនថែមនោះអ្នកនាងជឿរថាលោកវិបុល ក៍មិនប្រកាន់ខឹងអន់ចិត្តអ្នកនាងដែរព្រោះថាពេលនេះនាងមានកូនសរុបដល់ទៅ៣នាក់ ខណៈកូនរបស់នាងជាមួយស្វាមីមុន២នាក់(ស្រី១)នោះលោកវិបុល ស្រលាញ់និងចាត់ទុកដូចជាកូនបង្កើតរបស់លោកដែរ។ គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល ថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហាជាង៨ឆ្នាំនេះអ្នកទាំងធ្លាប់ជួបភាពរកាំរកូសធំតែម្ដងគត់កាលពីពាក់កណ្ដាលឆ្នាំ២០២០ នោះគឺដំណឹងស្នេហាលោកវិបុល និងដៃគូអ្នកនាងចាន់ កែវនិមល បានសាយភាយពេញផ្ទៃប្រទេស។
ប៉ុន្ដែក្រោយភ្លៀងមេឃស្រឡះហើយពេលនេះសុជាតិ ដែលមានអាយុ៤៦ឆ្នាំ តែសម្រស់នៅតែក្មេងជាងវ័យនោះបានផ្ដល់ទំនុកចិត្តដល់ប្ដីសារជាថ្មីដែលជាញឹកញាប់គេឃើញនាងតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍តាមរយៈអ្នកនាងឆ្លៀតនាំស្វាមីនៅកម្សាន្ដនៅជាយក្រុងដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត។សុជាតិ ក៍មិនសូវបណ្ដោយប្ដីឲ្យទៅណាតែម្នាក់ឯងដូចមុនៗទៀតដែរ ព្រោះនាងធ្លាប់ឈឺចាប់ម្ដងហើយដោយសារតែទុកចិត្តប្ដីពេកហេតុនេះហើយគេសង្កេតឃើញថានៅរយៈពេលចុងក្រោយនេះទាំងការងារសិល្បៈ និងក្រៅឆាកគេឃើញប្ដីប្រពន្ធ១គូនេះតែងតែរួមដំណើរជាមួយគ្នាជានិច្ចតែម្ដង ទើបគេជឿរថាសុជាតិ នឹងគ្មានហានិភ័យជួបរឿងធំចង់ឆក់ប្ដីសារជាថ្មីទៀតឡើយ៕