Wednesday, October 23, 2024
Homeតារាខ្មែរគង់ សុជាតិ ៖ក្ដីសង្ឃឹមកាន់តែរួមតូច

គង់ សុជាតិ ៖ក្ដីសង្ឃឹមកាន់តែរួមតូច

ភ្នំពេញ៖គង់ សុជាតិ និងស្វាមីនាងលោកជា វិបុល នៅតែត្រូវបានបណ្ដារម្ចាស់កម្មវិធីទាំងឡាយ​ផ្ដល់ទំនុក​ចិត្ត​តាម​រយៈការហៅឲ្យធ្វើជាMCក្នុងកម្មវិធីធំៗគឺទាំង២នាក់តែម្ដងដែលធ្វើឲ្យប្ដីប្រពន្ធតារា១​គូនេះកើបលុយ​នៅ​រដូវ​ក្ដៅប្រៀបដូចផ្ការីក ក្រោយពួកគេបាត់បង់ចំណូល​មួយ​ភាគ​ធំអស់​រយៈពេលជាង២ឆ្នាំដោយសារតែ​កូវីដ​អុក​ឡុក​។ប៉ុន្ដែអ្វីដែលសុជាតិ ហាក់មិនសូវរីករាយ​ព្រោះ​ក្ដី​សង្ឃឹមកាន់​តែរួមតូចទៅៗនោះគឺអ្នកនាងអាច​នឹង​មិនអាច​បំ​ពេ​ញ​បំណងជូនស្វាមីបាន​នោះ​ទេរឿងយកកូនភ្លោះ​ប្រុសនោះព្រោះថាលោកវិបុល រំអុកចង់បានកូន​ភ្លោះរយៈ​ពេល​ជាង​៣ឆ្នាំមក​ហើយ តែពេលនេះសុជាតិ នៅតែគ្មានដំណឹងពពោះដដែល។

យ៉ាងណានៅក្នុង​ជំនួប​ជា​មួយ​អ្នក​យក​​​​ព័ត​មានយើងនាពេលកន្លងមកសុជាតិ ថាក្នុងករណីដែលនាងទៅពិគ្រោះ​ជា​មួយ​ក្រុមគ្រូ​ពេទ្យេជំ​នាញ​រឿង​យកកូនភ្លោះនេះហើយតែលទ្ធ​ផលអវិជ្ជមានព្រោះគ្រូពេទ្យអាច​ថានាងអាយុ​ច្រើនពិបាកយកកូនថែម​នោះអ្នក​នាងជឿរថាលោកវិបុល ក៍មិនប្រកាន់ខឹងអន់​ចិត្ត​អ្នក​នាងដែរព្រោះថាពេល​នេះនាងមានកូន​សរុបដល់​ទៅ៣នាក់ ខណៈកូនរបស់​នាង​ជាមួយស្វាមីមុន២នាក់(ស្រី១)នោះលោកវិបុល ស្រ​លាញ់និងចាត់ទុកដូចជាកូនបង្កើត​របស់​លោកដែរ។ គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល ថ្ងៃទី១៣​ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំ​ណងស្នេហា​ជាង៨ឆ្នាំនេះអ្នកទាំងធ្លាប់ជួបភាពរកាំរកូស​ធំតែម្ដងគត់កាលពីពាក់​កណ្ដាលឆ្នាំ២០២០ នោះគឺដំណឹងស្នេហា​លោកវិបុល និងដៃគូអ្នកនាងចាន់ កែវនិមល បានសាយភាយ​ពេញ​ផ្ទៃ​ប្រទេស។

ប៉ុន្ដែក្រោយភ្លៀងមេឃ​ស្រឡះ​ហើយពេលនេះសុជាតិ ដែល​មាន​អាយុ​៤៦ឆ្នាំ តែសម្រស់នៅតែក្មេងជាងវ័យ​នោះបានផ្ដល់ទំនុកចិត្ត​ដល់​ប្ដី​សារ​ជាថ្មីដែលជា​ញឹក​ញាប់​គេឃើញនាងតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍​តាមរយៈអ្នកនាងឆ្លៀតនាំស្វាមី​នៅ​កម្សាន្ដ​នៅជាយក្រុងដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត។សុជាតិ ក៍មិនសូវ​បណ្ដោយប្ដីឲ្យទៅ​ណាតែម្នាក់ឯងដូចមុនៗទៀតដែរ ព្រោះនាងធ្លាប់ឈឺចាប់ម្ដងហើយ​ដោយ​សារ​​តែទុកចិត្តប្ដីពេកហេតុ​នេះហើយ​គេសង្កេតឃើញថា​នៅរយៈពេលចុងក្រោយនេះទាំង​ការងារសិល្បៈ និង​ក្រៅឆាកគេឃើញប្ដីប្រពន្ធ១គូ​នេះតែង​តែរួមដំណើរជាមួយគ្នាជានិច្ចតែម្ដង ទើបគេជឿរថាសុជាតិ នឹងគ្មានហា​និភ័យជួប​រឿងធំចង់ឆក់ប្ដី​សារជាថ្មីទៀត​ឡើយ៕

RELATED ARTICLES