Tuesday, July 8, 2025
Homeតារាខ្មែររដ្ឋា -នីឡា ៖រក្សាមង្គលការដដែល ទោះអូមីក្រុង​មិន​ស្ងាត់

រដ្ឋា -នីឡា ៖រក្សាមង្គលការដដែល ទោះអូមីក្រុង​មិន​ស្ងាត់

ភ្នំពេញ៖ការផ្ទុះកូវីដអូមីក្រុងនាពេលនេះធ្វើឲ្យពិធីមង្គលការតារាមួយចំនួនត្រូវបានលើកពេលសារជាថ្មីទៀត ព្រោះតែពួកគេខ្លាចពិធីសប្បាយរីករាយនោះ​ក្លាយទៅជាការភ័យខ្លាចឆ្លង​មេ​រោគ​មួយ​នេះឬភ្ញៀវទៅចូល​រួម​ទាំងមិនរីករាយ។ប៉ុន្ដែសម្រាប់​ពិធីមង្គលការតារា២ដួងគឺនាង​ទឹម រដ្ឋា  និងតារាកំប្លែងនាងវ៉ាន់ នីឡា វិញត្រូវបាន​រក្សារនិង​រៀបចំទៅតាមគម្រោងការដដែល​នៅចុងខែមីនាឆ្នាំ២០២២ ។

 ទឹម រដ្ឋា៖តារាសម្ដែងនិងបង្ហាញម៉ូដរូបនេះបានប្រកាសនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២២ ថាមង្គលការរបស់នាង​នឹង​ធ្វើនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយ ដែលរៀប ចំនៅកោះពេជ្រ អាគារCity Hall ។ការ​បញ្ជាក់​ច្បាស់​នេះរដ្ឋា កុំឲ្យមិត្តភក្ដិរួមអាជីពនិង​ភ្ញៀវ​រប​ស់​នាងទាំងអស់មានការយល់ច្រឡំថាពិធីអាពាហ៍ ពិពាហ៍​របស់​នាងត្រូវបាន​លុបចោល​(Cancel)​​ព្រោះ​ថា​ពេលនេះអ្វីៗនឹងរៀបចំដូចផែនការណ៍ទោះជាស្ថាន​ភាពកូវីដនៅ​មិន​ទាន់​ស្ងប់ស្ងាត់ក្ដី តែនាងនិងបុរសអេស្បាញកាត់អាមេរិកលោកJovany Antonio នៅតែត្រូវរៀបការ​។តារារូប​នេះ​ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាពិធីជប់លៀងការនាងគ្រោង​ធ្វើ​ចំនួន៨០តុ ហើ​យ​​ក្នុងនោះភ្ញៀវ​របស់នាងភាគច្រើនគឺជាតារាសិល្បករ ចំណែកភ្ញៀវខាងគូ​ស្នេហ៍មាន​ជនបរ​ទេ​សខ្លះនិងអ្នកជំនួញធំៗ។រដ្ឋា ក៍​បានឲ្យដឹងថាក្រោយរៀបការនៅខ្មែររួច​នាងក៍គ្រោង​ចេញ​ទៅរៀបការនៅអាមេរិកម្ដងទៀតនាពេលខាងមុខ​នេះ​ដែរ។ចំពោះ​មូល​ហេ​តុដែលរដ្ឋា ថាមិន​អាចលើកឬពន្យាពេលនៃការរៀបការបាននោះ​ព្រោះថាពេល​នេះនាង​និង​គូស្នេហ៍​សុទ្ធតែមានអាយុច្រើនដែរហើយអីចឹងដល់ពេល​វេលារៀបការឬគិត​គូរឿង​យកកូន​។យ៉ាងណានាងថា​ចង់​បានកូនតាមគម្រោងការណ៍ច្បាស់លាស់ ខណៈដែលក្រោយ​មានប្ដី​នាងនៅតែបន្ដ​អាជីព​សិ​ល្បៈ​ជាធម្មតា តែនឹងបន្ថែមអាជីពថ្មីមួយទៀតនោះគឺ​ការធ្វើជំនួញ​ជាមួយប្ដីនាង។

 វ៉ាន់ នីឡា៖កូនក្រមុំលោកតា វ៉ុចទ័រ រូបនេះបានលើកពេលរៀបការជាមួយគូដណ្ដឹង​នាងលោកស៊ុត សក្ការៈ ចំនួន២លើកមកហើយនោះគឺចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ ។ប៉ុ​ន្ដែពេលនេះនីឡា និងលោកសក្ការៈ នឹង​រៀបការនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២២ ខាង​មុខ​នេះ​ហើយដែលពិធីនោះនឹងរៀបចំនៅសណ្ឋាគាសុខាភ្នំពេញ ដែលភ្ញៀវរបស់នាងភាគច្រើនគឺ​ជាអ្នកសិល្បកររួមអាជីពដែរ ពិសេសគឺអ្នកកំប្លែងតែម្ដង។លោកតាវ៉ុច ទ័រ ធ្លាប់អះអាងថា​លោ​ក​មិនអាចនិយាយមុនថាការកូនធ្វើប៉ុន្មានតុនោះទេ ព្រោះអ្វីៗគឺរៀបចំទៅតាមវិធានរបស់​ក្រ​សួងសុខាភិបាលជានិច្ច។លោកថាចំពោះការលើកពេលរៀបការ​កូនស្រីជាបន្ដបន្ទាប់កន្លងមកនោះគឺ​ដោយ​សារតែចង់រៀបការកូនម្ដងឲ្យសប្បាយរីករាយ មិនចង់ការទាំងភ័យព្រួយ​រឿង​កូ​វីដ​នោះឡើយ។

  វ៉ាន់ នីឡា ក៍មិនខុសពីទឹម រដ្ឋា ដែរដោយនាងធ្លាប់និយាយថាបន្ទាប់ពីការប្ដីរួចនាង​នៅ​តែបន្ដអាជីព​សិល្បៈ​ដូចមុន ព្រោះថាលោកសក្ការៈ មិនចេះប្រចណ្ឌឬហួងហែងនាងលេង​សិ​ល្បៈ​ឡើយ។យ៉ាងណានីឡា ថា​ពេល​នេះនាងផ្ដោតតែលើអាជីពកំប្លែង១មុខប៉ុណ្ណោះ មិនមាន​គម្រោង​វិលត្រឡប់ទៅចាប់អាជីពជាពិធីការិនី និង​ចម្រៀងដូចមុនវិញឡើយ។

   គូរបញ្ជាក់ថាក្រោយកូវីដថមថយ ជាងមុនបន្ដិចនេះមានតារា៣ដួងមកហើយ​ដែលបាន​រៀប​ការជាបន្ដបន្ទាប់​ក្នុងនោះមាននាងវីរៈ និច្ច,លោកវង្ស សារ៉ាវ៉ាន់ និងផេន ខេក ។តាមព័ត​មាន​ថាតារា​ដែលត្រៀមចូល​រោងការ​មាន​ជាច្រើនដួង​ទៀតប្រសិនបើស្ថានភាពកូវីដ​ប្រសើរ​ជាងនេះក្នុងនោះមានដូចជាប៉ាច គីមមួយ,ពេជ្រ សោភា,ទេព បូព្រឹក្ស,ម៉ានីកា និងនាយ​ចឺម ជាដើម៕

RELATED ARTICLES