Wednesday, October 23, 2024
Homeតារាខ្មែរម៉ៃយ៉ា ៖ហ៊ានបណ្ដើរគូស្នេហ៍ជួបមិត្តភក្ដិហើយ!

ម៉ៃយ៉ា ៖ហ៊ានបណ្ដើរគូស្នេហ៍ជួបមិត្តភក្ដិហើយ!

ភ្នំពេញ៖តារាសម្ដែងនិងជាពិធីការិនីជាកូនកាត់អាឡឺម៉ង់នាងហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅម៉ៃយ៉ា ដែលធ្លាប់តែ​បង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាងPich នោះកន្លងមកពួកគេតែងតែ​កៀក​កើយ​គ្នានៅមាត់ស្ទឹង ឬក្លឹប​កម្សាន្ដ តែមិនដែលហ៊ានបណ្ដើរគ្នាជាចំហ​តាមកម្មវិធី​អ្នក​សិល្បៈ​រួមអាជីព​ណាស់ព្រោះខ្លាចពួកម៉ាកសួរ​នាំច្រើន​នាំតែ​ឈឺក្បាល។តែនៅថ្ងៃ​មង្គលការ​របស់ផេន ខេក កា​ល​ពីថ្ងៃទី៩ខែមីនាឆ្នាំ២០២២ នៅវិមានសែនសុខ នោះតា​រា​កូនកាត់​បរទេស​រូបនេះបានដឹកដៃ​ម្ចាស់ស្នេហ៍ចូលរួមពិធីជប់លៀងនោះជាចំហតែម្ដង​នាំឲ្យអ្នករួមអាជីព​និង​ភ្ញៀវ​ទាំងឡាយរួមទាំងអ្នកសារព័តមានផងចាប់អារម្មណ៍ទៅលើម៉ៃយ៉ា ជាងគូស្នេហ៍ភេទដូច​គ្នា​ដ៍ទៃទៀត ព្រោះ​ថាមើលទៅអ្នកទាំង២កាន់តែយល់ចិត្តថ្លើមគ្នាខ្លាំង​ណាស់ឬអាចថា​ចិត្ត១​ថ្លើម១ទៅហើយ។

តារារួមអាជីពក៍បានខ្សឹបខ្សៀវគ្នាថាចង់ឃើញម៉ៃយ៉ា និងអ្នកនាងPich  ចេញ​មុខរួមគ្នារបស់មិត្ត​ភក្ដិបែបនេះទៀត​ដើម្បីឲ្យគ្រប់គ្នាបានដឹងថាពួកគេ​សាងស្នេហ៍​ដោយ​ចេញពីបេះដូងនិងគ្មានអ្វីចង់លាក់លៀមឡើយ។សូម​បញ្ជាក់​ថា​ក្រៅពីម៉ៃយ៉ា តារាដែលសាងស្នេហ៍ភេទដូចគ្នាជាសាធារណៈនោះគឺ​មាន​នាង​អេនី​ហ្សាម ម្នាក់ទៀតដែរ តែអេ​នី ខុសពីម៉ៃយ៉ា ព្រោះនាងនិងគូស្នេហ៍ច្រើន​តែ​ប្រ​ចណ្ឌនិងហួងហែងគូស្នេហ៍ខ្លាំង ខណៈដែលម៉ៃយ៉ា វិញតាំងពី​ភ្ជាប់ស្នេហ៍ជាមួយអ្នកនាងPich មកគេឃើញនាងមានភាពរីករាយច្រើនជាងក្រៀមក្រំ។ប៉ុន្ដែពុំមានដំណឹងថា​ម៉ៃ​យ៉ា និងអ្នក​នាង​Pich ហ៊ានរៀបការដោយចំហដូចនាងផេក ខេក និងលោកឈិន វិឆៃ ដែរ ឬយ៉ាង​ណា​នោះទេ។

ដោយឡែកម៉ៃយ៉ា វិញទោះជាពេលនេះរឿងស្នេហានាងត្រូវបានគ្រប់គ្នាបាន​ដឹងអស់​ទៅហើយក្ដី តែពេល​ខ្លះ​នាងបែជាមិនសូវពេញចិត្តចំពោះ​សាព័តមានដែលផ្សព្វផ្សាយ​រឿង​នាងបង្កាត់ភ្លើងស្នេហា​ជាមួយ​ស្រីដូច​គ្នានេះ​ទៅវិញ។ចំណែកប្រុសៗដែលលង់សម្រស់តារាសាច់សខ្ចីរូបនេះវិញបានត្រឹមខកចិត្តនិងដកខ្លួនថយអស់ ព្រោះ​ថាទោះជាប្រុសនោះអ្នកមាន​ទ្រព្យ​យ៉ាងណា ក៍ម៉ៃយ៉ា មិនបេតី ដែរដោយសារតែពេលនេះបេះដូងនាងប្រគល់​ជូនអ្នក​នាង​Pich តែម្នាក់គត់។ដោយឡែកសម្រាប់ការងារសិល្បៈរបស់ម៉ៃយ៉ា វិញនាងនៅតែ​មាន​ភាព​លេចធ្លោរ​គូសមបើទោះជារឿងស្នេហាភេទដូចគ្នា​របស់នាងបានល្បីរន្ទឺពេញផ្ទៃ​ប្រ​ទេសមែន តែអ្នកដឹកនាំកម្មវិធីសិល្បៈ​ទាំងឡាយនៅតែត្រូវការនាងទាំងធ្វើជាMC និងថតភាព​យន្ដ៕

RELATED ARTICLES